NewsVideos


ចិនព្រមានអាមេរិកពីការបន្តយាមល្បាតនៅសមុទ្រចិនភាគខាងត្បូង
17-Feb-2017, 7:59 PM
​ពត៌មាន​​​​អន្តរជាតិ​ / ចំនួនទស្សនា: 137


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ប្រតិកម្មទៅនឹងគម្រោងបន្តយាមល្បាត នៅសមុទ្រចិនភាគខាងត្បូងរបស់កម្លាំងទាហានជើងទឹកអាមេរិកកាលពីថ្ងៃទី១៥ខែកុម្ភៈ រដ្ឋាភិបាលចិនបានព្រមានទីក្រុងវ៉ាស៊ីនតោនថា មិនត្រូវជ្រៀតជ្រែកដល់ ដែនអធិបតេយ្យរបស់ចិននោះឡើយ។

កាលពីចុងសប្តាហ៍កន្លងមកសារព័ត៌មាន The Navy Times បានផ្សាយថា កម្លាំង ទាហានអាមេរិកប្រចាំនៅប៉ាស៊ីហ្វិកបានឡើងគម្រោងបញ្ជូនក្រុមនាវាចម្បាំងវាយលុក Carl Vinson ឈរជើងនៅទីក្រុង San Diego ទៅយាមល្បាតនៅសមុទ្រចិនភាគខាងត្បូង។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានបញ្ជាក់ថា ភាព តានតឹងនៅក្នុងតំបន់មានវិវាទបានធូរស្រាល ហើយដោយសារតែទីក្រុងប៉េកាំងបាន សហការជាមួយប្រទេសក្នុងតំបន់មានវិវាទ ដូច្នេះអាមេរិកមិនត្រូវធ្វើឲ្យមានភាពតាន តឹងជាថ្មីទៀតឡើយ។

ក្រសួងការបរទេសចិនបានធ្វើការ ព្រមានទីក្រុងវ៉ាស៊ីនតោនដោយទាមទារ ឲ្យទីបញ្ជាការតំបន់ប៉ាស៊ីហ្វិក និងកងទ័ព ជើងទឹកអាមេរិកបញ្ឈប់ការបញ្ជូននាវា ចម្បាំងមកធ្វើប្រតិបត្តិការសេរីភាពនាវា ចរណ៍តាមផ្លូវទឹកមានជម្លោះនៅសមុទ្រ ចិនខាងត្បូង។លោក Geng Shuang ជាមន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប៉េកាំងបានខិតខំប្រឹងប្រែងសហការរួមគ្នាជាមួយនឹងប្រជាជាតិនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដទៃទៀតដើម្បីបន្ថយភាពតានតឹង និងស្តារ ឡើងវិញ នូវសន្តិភាពក្នុងតំបន់ ហើយមន្រ្តីនាំពាក្យរូបនេះក៏បានជំរុញឲ្យប្រទេសដទៃ ជាពិសេសសហរដ្ឋអាមេរិកមិនឲ្យធ្វើការជ្រៀតជ្រែកឬក៏ដុតភ្លើងបន្ថែមនោះទេ។

យោងតាមសេចក្តីរាយការណ៍ចេញ ផ្សាយដោយ Ibtimes នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ការព្រមានបែបនេះរបស់ចិន ត្រូវបានធ្វើឡើងបន្ទាប់ពីពត៌មាន Navy Times រាយការណ៍ពីដើមសប្ដាហ៍នេះថា ថ្នាក់ដឹកនាំទីបញ្ជាការប៉ាស៊ីហ្វិក និងកង ទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងពិចារណាលើយុទ្ធសាស្ត្ររារាំងប្រទេសកុម្មុយនីស្ត ដោយធ្វើការល្បាតតាមផ្លូវទឹកដ៏សម្បូររ៉ែនេះ៕


ផ្តល់សិទ្ធិដោយ៖ nokorwatnews
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,917 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,858 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
50,724 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
36,499 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,300 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,626 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,847 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,403 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by