NewsVideos


រុស្ស៊ីព្រមានពីលទ្ធផលអាក្រក់ក្រោយណាតូបង្កើនការចំណាយសម្រាប់យោធា
17-Feb-2017, 8:40 PM
​ពត៌មាន​​​​អន្តរជាតិ​ / ចំនួនទស្សនា: 158


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
តំណាងភាគីរុស្ស៊ីបានបញ្ជាក់ថា ណាតូបង្កើនការចំណាយទៅលើយោធានឹងប៉ះពាល់ដល់គោលនយោបាយផ្សេងៗទៀត ហើយតម្លៃដែលត្រូវសងនោះគឺធ្វើឲ្យបាត់បង់សន្តិភាពនៅក្នុងតំបន់។តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីនៅណាតូលោក Alexander Grushko បានព្រមានថា ការដែលអង្គការណាតូបង្កើនការចំណាយសម្រាប់ការពារជាតិនោះអាចឈានដល់ ដំណាក់កាលនៃសង្គ្រាមត្រជាក់សាជាថ្មីក្រោយពេលគម្រោងយោធាជះឥទ្ធិពល ដល់នយោបាយដឹកនាំប្រទេស។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ប្រទេសជាសមាជិកណាតូរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក James Mattis បានអំពាវនាវដល់សមាជិកណាតូបង្កើនការចំណាយសម្រាប់ការពារជាតិ ប្រសិនបើចង់ឲ្យអាមេរិករក្សាការសន្យារបស់ខ្លួនជាមួយណាតូ។ជាមួយគ្នានេះប្រទេសជាសមាជិកបានសន្យាថា នឹងបង្កើនការចំណាយ២ភាគរយ ហើយប្រទេសជាច្រើនក៏បានប្រកាសថា នឹងចាប់ផ្តើមបង្កើនការចំណាយចាប់ពី ពេលនេះទៅ។

ឆ្លើយតបនឹងបទសម្ភាស៍របស់សារព័ត៌មានរុស្ស៊ីលោក Alexander Grushko តំណាងភាគីរុស្ស៊ីបានបញ្ជាក់ថា ការចំណាយ សម្រាប់ការពារជាតិកើនឡើងការផលិត និងទិញអាវុធក៏កើនឡើងផងដែរ ហើយបើស្ថានភាពនេះក្លាយជាការពិតនោះការប្រកូត ប្រជែងអាវុធត្រូវតែកើតឡើងហើយសង្គ្រាម ត្រជាក់ថ្មីក៏នឹងកើតឡើងផងដែរ៕


ផ្តល់សិទ្ធិដោយ៖ nokorwatnews
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
អភិបាលស្រុកបាទីបើករថយន្តទាំងស្រវឹងទៅប៉ះរថយន្ត...
40,748 Views (19-Apr-2017)
សាន ផានិត ​រម្លឹក​រឿង​ទៅ​បង្រៀន​ភាសា​អង់គ្លេស...
32,344 Views (21-Apr-2017)
ញាក់សាច់! អ្នកលក់មុាំល្ហុងចាប់រំលោភក្មេងស្រីម...
25,158 Views (10-Apr-2017)
សមត្ថកិច្ច​ប្រកាស​​ស្វែង​រក​ចាប់​ខ្លួន ជនសង្ស...
24,375 Views (14-Apr-2017)
ក្តៅៗ! កងទ័ព​កូរ៉េខាងជើង ស្លៀកឈុត​នុយក្លេអ៊ែរ...
24,327 Views (15-Apr-2017)
នរណា​ខ្លះ​យល់​អារម្មណ៍​ទឹកចិត្ត​ជា​ម្តាយ​! អា...
24,169 Views (20-Apr-2017)
អ្នក​ដំណើរ​រាប់​រយ​នាក់​ចាញ់​បោក​គេ​ជាប់​គាំង...
23,510 Views (13-Apr-2017)
ប្តីប្រពន្ធដណ្តើមគ្នាទៅស្រុករៀងៗខ្លួន ក្លាយ ជ...
22,931 Views (11-Apr-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by