NewsVideos


ឃើញ​ការ​សាកល្បង​អាវុធ​របស់​កងកម្លាំង​ស្វ័យ​ការពារ ​ជប៉ុន​ ទើប​ដឹង​ថា​មិនមែន​ធម្មតា​
19-May-2017, 7:15 PM
​ពត៌មាន​​​​អន្តរជាតិ​ / ចំនួនទស្សនា: 3471


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
កងកម្លាំង​ស្វ័យ​ការពារ ​ជប៉ុន ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៥៤ បច្ចុប្បន្ន​នាយក​រដ្ឋមន្ត្រី ​ហ្ស៊ីនសូ អាបេ​ ជា​អគ្គ​មេបញ្ជាការ​កំពូល នៃ​កងកម្លាំង​ស្វ័យ​ការពារ​ជើង​គោក​ កង​ម៉ារីន​ស្វ័យ​ការពារ ​និង​កង​កម្លាំង​ស្វ័យ​ការពារ​ជើង​អាកាស ។​ កងទ័ព​ស្វ័យ​ការពារ ​ជប៉ុន ​ចាប់ផ្ដើម​សមយុទ្ធ​ឡើង​គោក​នៅ​លើ​កោះ​ Guam ​ដាច់​ដោយឡែក​ពី​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ទាហាន​ អាមេរិក​ អង់គ្លេស​ និង ​បារាំង ។​

កាលពី​ដើម​ខែ​ ឧសភា ​នាវា​ផ្ទុក​យន្តហោះ​ បារាំង ​មួយ​គ្រឿង​ ឈ្មោះ​ Mistral ​ បាន​ទៅ​ដល់​កំពង់ផែ​កោះ​ សាសេបូ​ របស់​ប្រទេស​ ជប៉ុន ​ដឹកនាំ​សមយុទ្ធ​យោធា​ដែល​មាន​កងទ័ព​ បារាំង​ អង់គ្លេស​ អាមេរិក ​និង ​ជប៉ុន​ ។​ នាវា​ផ្ទុក​យន្តហោះ​ Mistral​ មាន​សមត្ថភាព​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​ 35 ​គ្រឿង​ មាន​នាវា​សណ្ដោង​ 4 គ្រឿង​ ព្រមទាំង​ទាហាន​រាប់​រយ​នាក់​ ហើយ​អាច​វាយប្រហារ​គោល​ដៅ​ទាំង​ក្នុង​ទឹក ​និង​លើគោក ។​

សមយុទ្ធ​យោធា​របស់​កងទ័ព​នៃ​ប្រទេស​ទាំង​ 4 ​ធ្វើឡើង​ស្រប​ពេល​ដែល​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​ស្ថិត​ក្នុង​ដំណាក់​កាល​មួយ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​តាំង​ពី​ការ​បញ្ចប់​ទៅ​នៃ​សង្គ្រាម​កូរ៉េ​ឆ្នាំ​ ១៩៥៣​ ដោយសារ​ការសាកល្បង​​គ្រាប់បែក​នុយក្លេអ៊ែរ​រហូត​ដល់ ​5 ​លើក​ របស់​ កូរ៉េខាងជើង ​និង​ការ​សាកល្បង​មីស៊ីល​​ទំនើប​ជាច្រើន​លើក​ទៀត ។​

ក្រៅពី​បញ្ហា​ឧបទ្វីប​កូរ៉េ​ មហាអំណាច​បស្ចិមប្រទេស​ក៏​មានបំណង​ពង្រឹង​អំណាច​យោធា​របស់​​ខ្លួន​ផង​ដែរ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​​ ក្រោយ​ពី​ប្រទេស​ ចិន​ បង្កើន​អំណាច​យោធា​យ៉ាង​ខ្លាំង​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ តាម​រយៈ​ការ​សាងសង់​កោះ​សិប្បនិម្មិត ​និង​បង្កើត​ប៉ម​ត្រួតពិនិត្យ​នៅ​លើ​ប្រជុំកោះ​ដែល​មាន​ទំនាស់​ ។​




ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

ISIS​ ដោត​ទង់ជាតិ​បាន​សម្រេច ​ក្នុង​ទីក្រុង​ភាគ​ខាងត្បូង​ ហ្វីលីពីន​

ខ្មាន់កាំភ្លើងបាញ់រះសំដៅទៅលើរថយន្តដឹកគ្រិស្ទបរិស័ទ ស្លាប់២៣នាក់ នៅអេហ្ស៊ីប

ដំណឹង​បាត់​នាវាមុជទឹក ! នាវាមុជទឹក​បំពាក់អាវុធ​នុយក្លេអ៊ែរ USS Scorpion របស់​អាមេរិក​១​គ្រឿង​ត្រូវបាន​បាត់​ពេល​ទៅយក​ការណ៍​ប្រទេស​រុស្ស៊ី​ជាសម្ងាត់​ជិត​៥០​ឆ្នាំមុន

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,201 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,103 Views (17-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
24,005 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,819 Views (17-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
18,111 Views (20-May-2017)
ប៉ុន្មាន​កម្មវិធី​មក​នេះ នាយ កុយ ប្រាប់​ថា កា...
17,873 Views (22-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,141 Views (15-May-2017)
ពិនិត្យមើល​បាតដៃ បើមាន​ខ្សែបន្ទាត់នេះ អ្នកពិត...
15,975 Views (19-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by