NewsVideos


ភ្ញៀវភ្ញាក់ផ្អើលនឹងឈុតគ្រឿងមាស ជិត ៥០ដំឡឹងរបស់ ឈួន សុវណ្ណឆៃ
3-Jan-2017, 10:42 AM
តារាខ្មែរ / ចំនួនទស្សនា: 18117


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ភ្នំពេញ៖ អ្នកមេម៉ាយចាយរាងសំនៀង ក្រអួន ឈួន សុវណ្ណឆៃ បានធ្វើឲ្យអ្នកចូលរួមពិធីមង្គលការអ្នកនាងប៉េងប៉ោងភ្ញាក់ផ្អើលខ្លាំង ព្រោះតែតារាស្រីរូបនេះបានគ្រងនូវសម្លៀកបំពាក់ដ៏ស្រស់ស្អាត ជាមួយនឹងគ្រឿងមាសឆ្នៃយ៉ាងប្រណិតតាមក្បាច់បុរាណខ្មែរ ប្រមាណជិត៥០ដំឡឹងមាស។ការគ្រងម៉ូដមាសស្រោចខ្លួននេះធ្វើឲ្យតារាស្រីរូបនេះលេចធ្លោខ្លាំង និងធ្វើឲ្យអ្នកចូលរួមសំឡឹងមើលនាងគ្រប់ៗគ្នា។

ខុសប្លែកពីលើកមុនៗ ដែលតារាចម្រៀង ឈួន សុវណ្ណឆៃឆ្នៃគ្រឿងពេជ្រ ពាក់នៅនឹងខ្លួន គឺលើកនេះ នាងបានតម្រូវឲ្យជាងដ៏ល្បីមួយនៅជិតវត្តកោះច្នៃម៉ូដគ្រឿងមាសប្រណីតស្រស់ស្អាត ។នាងលើកឡើងថា គ្រឿងមាសរបស់នាងត្រូវបានច្នៃដោយក្រុមអ្នកជំនាញផ្នែកគ្រឿងមាស និងប្រាក់ដ៏មានទឹកដៃសម្រាប់ខ្សែរាជវង្ស។ នាងបញ្ជាក់ថា ឈុតគ្រឿងមាសរបស់នាង ច្នៃដោយក្បាច់ភ្ញីពីបុរាណដែលមើលមកមិនដូចការច្នៃរបស់ជាងនានា ដែលមានទាំងកាបូប ខ្សែក្រវាត់ ក្រវឹល ចិញ្ចៀន ខ្សែក កងដៃជាដើម។

តារាស្រីរូបនេះ លើកឡើងថា ក្នុងមួយឈុតនោះរួមមាន ខ្សែក-ក្រវិលទម្ងន់ជាង៨ដំឡឹង ខ្សែក្រវាត់ទម្ងន់២៦ដំឡឹង កាបូបដៃទម្ងន់១១ដំឡឹង និងចិញ្ចៀនដាំត្បួងរួមជាមួយកងដៃ មានទម្ងន់ជាង២ដំឡឹង ។អ្នកនាងថា មួយឈុតនេះមានទម្ងន់សរុបជាង៤៧ដំឡឹង ហើយជាថវិកាដែលបានពីការលក់ជ្រូកសុទ្ធសាធ ដោយមិនមានអ្នក ណាជួយពីក្រោយនោះទេ។ បើទោះបីជាពាក់មាសស្ទើរស្រោចខ្លួនក្តី ក៏តារាស្រីរូបនេះ មិនបានព្រួយបារម្ភពីរឿងសុវត្ថិភាពនោះទេ ដោយសារតែអ្នកនាងមិនបានពាក់សម្ញ៉ែងគ្រឿងមាសទាំងនោះខុសពី ចូលក្នុងកម្មវិធីផ្លូវការសំខាន់នោះទេ។

នាងបញ្ជាក់ដែរថា មូលហេតុដែលនាងសម្រេចចិត្តលេងឈុតមាសជំនួសឈុតគ្រឿងត្បូងព្រោះមាសងាយនឹងធ្វើការលក់ដូរវិញ ដោយមិនប្រឈមនឹងការខាតបង់ច្រើនដូចគ្រឿងពេជ្រ ពិសេសគ្រឿងមាសនេះ ច្នៃដោយជាងខ្មែរមានជំនាញ និងបង្កប់ដោយអត្ថន័យលើកតំកើងស្នាដៃសិល្បៈខ្មែរផងដែរ ។ ប្រសិនបើគេគិតពីតម្លៃវិញគឺមិនក្រោម៧ម៉ឺនដុល្លារអាមេរិកទេ សម្រាប់គ្រឿងមាស មួយឈុតនេះ។នាងនិយាយបែបលេងសើចថា ក្រោយប្រមូលជ្រូកលក់នាងអាចទិញគ្រឿងមាសនេះបានហើយក៏ងាយនឹងបង្វិលលក់វិញដែរ ប្រសិនបើត្រូវការលុយចាំបាច់វិញ ៕







ផ្តល់សិទ្ធិដោយ៖ nokorwatnews
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,177 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,613 Views (11-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,118 Views (16-Feb-2017)
ឈឺ​ចិត្ត​តិច​អី! ទើប​បើក​ប្រាក់​ខែ ខំ​ប៉ាវ​ម្...
24,545 Views (9-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,426 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,763 Views (11-Feb-2017)
ស្ដែង​! រក​ឃើញ​ត្រសក់​ទៀត​ បន្ទាប់​ពី​​បញ្ចាំ...
16,797 Views (15-Feb-2017)
មួយភ្លែតក្មួយយាយភូបាញ់បោះសេរីដល់ពីរដង​ និងវាយ...
16,034 Views (6-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by