NewsVideos


ធ្វើ​បុណ្យ​​​ជូន​ព្រឹទ្ធាចារ្យ​ល្ខោន​ខោល ខាត​ធ្ងន់ធ្ងរ​មិន​នឹក​ស្មាន​​ដល់
6-Jan-2017, 10:46 AM
តារាខ្មែរ / ចំនួនទស្សនា: 21502


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ពិធី​បុណ្យ​​ចំរើន​ព្រះជន្ម​​ធំ​មួយ ជូន​ព្រឹទ្ធាចារ្យ​ល្ខោន​ខោល យិត សារិន ហៅ​​លោក​​តា​​ស្វាស ដែល​បាន​ធ្វើ​កាល​ពី​ម្សិល​មិញ​នៅសាលា​មធ្យម​សិល្បៈ ទទួល​​ថវិកា​​បាន​ខ្ទង់​២ពាន់ដុល្លារ​ប៉ុណ្ណោះ ខណៈ​ការ​ចំណាយ​រហូត​ដល់​ទៅ​ជិត​១ម៉ឺនដុល្លារ។

លោក កែវ សាស្ត្រា ប្រធាន​ក្រុម​យុវជន​រៀបចំ​កម្មវិធី​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ប្រាក់​ដែល​​សប្បុរសជន​ចូល​បុណ្យ​​កាល​ពី​ល្ងាច​មិញ​ទទួល​បាន​មិន​ដល់​១ ពាន់ដុល្លារ​នោះ​ឡើយ ហើយ​បើ​បូក​សប្បុរស​ចូល​មុន​ថ្ងៃ​រៀបចំ​​ផង​នោះ បាន​ប្រហែល​ត្រឹម​តែ​ខ្ទង់២ពាន់​ដុល្លារ​ប៉ុណ្ណោះ។" អត់​ដឹង​គិច​ម៉េច​ទេ​​ខ្ញុំ​លុយ​យប់​ល្ងាចមិញ​បាន​តែ​៩១០ ដុល្លារ​ទេ បើ​បូក​​គេ​ចូល​មុនៗ សរុប​ទាំង​អស់ ខ្ទង់​២ពាន់​ដុល្លារ​ហ្នឹង ចុះ​បើ​ចំណាយ​​អស់​ជិត​១ម៉ឺន​គិត​ម៉េច​ទៅ" លោក កែវ សស្ត្រា លើក​ឡើង។

លោក​បាន​បន្ត​​ឲ្យ​ដឹង​ថា ភ្ញៀវ​​បាន​អញ្ជើញ​មក​ចូល​រួម​កាល​ម្សិល​មិញ ច្រើន​គួរសម ក្នុង​នោះ​មាន​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​មន្ត្រី​ជា​ច្រើន​រូប​ទៀត ជា​មួយ​គ្នា​នោះ​ក៏​​មាន​សិល្បករ​ចាស់ៗ​មួយ​ចំនួន​ធំផង​ដែរ ប៉ុន្តែ​ថវិកា​គឺ​ទទួល​បាន​តិច​ខ្លាំង​ណាស់ មិន​គ្រប់​លើ​ការ​ចំណាយ​ឡើយ។ការ​ចំណាយ​ដែល​លោក កែវ សាស្ត្រា លើក​ឡើង​ថា អស់​ខ្ទង់​១ម៉ឺន​ដុល្លារ​មាន​ដូច​ជា៖ ទី១ ពិធី​សូត្រមន្ត ​បូក​គ្រឿង ប្រដាប់ប្រដា អស់​ខ្ទង់​៣ពាន់ដុល្លារ។ ទី២ ពិធី​​​សំពះគ្រូ​ល្ខោន​ខោល និង គ្រឿង​ប្រដាប់ប្រដា អស់​ខ្ទង់​៣ពាន់ដុល្លារ។ ទី៣ អាហារ​អស់​​ខ្ទង់​៤ ពាន់​ដុល្លារ។

កម្មវិធី​បុណ្យ​នៅ​សល់​ថ្ងៃ​នេះ​១ព្រឹក​ទៀត​ដែល​ជា​កម្មវិធី​ឆ្លង លោក កែវ សាស្ត្រា នៅ​តែ​ទទូច​​ឲ្យ​សប្បុរសជន​មេត្តា​ជួយ​ចូល​រួម ដើម្បី​​​ជួយ​ដល់​ក្រុម​ខ្លួន​ដោះ​ស្រាយ​លើ​ការ​ចំណាយ​ដល់​ពិធី​បុណ្យ​ខាង​លើ។ព្រឹទ្ធាចារ្យ​ល្ខោនខោល លោក យិត សារិន បច្ចុប្បន្ន​​មាន​វ័យ​៩២ឆ្នាំ លោក​មាន​ជំងឺ​ប្រចាំ​កាយ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ផ្ទះ​របស់​លោក មាន​ទីតាំង​ជិត​សាលា​មធ្យម​សិល្បៈ បឹង​សាយ៉ាប។

លោកព្រឹទ្ធាចារ្យ​ធ្លាប់​​ត្រូវ​បាន​ក្រុម​យុវជន​ដដែល​ នាំ​ទៅ​ព្យាបាល​​នៅ​ឯ​ប្រទេស​ថៃ​ម្ដង​ផង​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ ។ ថ្លៃ​នៃ​ការ​ព្យាបាល​ត្រូវ​បាន​រ៉ាប់រង​ដោយ​ក្រុម​យុវជន​នេះ​ទាំង​អស់ ដោយ​មក​ទល់​ពេល​បច្ចុប្បន្ន​ចំណាយ​​​ថ្លៃ​ព្យាបាល​អស់​ខ្ទង់​ជាង​៥ពាន់​ដុល្លារ​មក​ហើយ។ប្រសិន​បើ ពិធី​​បុណ្យ​ខាង​លើ​នៅ​តែ​មិន​មាន​អាច​រក​ប្រាក់​គ្រប់​លើ​ការ​ចំណាយ​ទេ ប្រធាន​ក្រុម​រៀបចំ​កម្មវិធី​រូប​នេះ​និយាយ​ទាំង​អស់​សង្ឃឹម​ថា មាន​តែ​លក់​រថយន្ត​ដែល​ខ្លួន​កំពុង​ជិះ​រាល់​​ថ្ងៃសង​គេ​តែ​ប៉ុណ្ណោះ ត្បិត​អី​ពិធី​នេះ​លោក​ជា​អ្នក​ចេញ​មុខ​ធ្វើ៕






ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួ...
109,680 Views (15-Mar-2017)
គង់ សុជាតិ ​​​មិន​​​​​ខ្វល់រឿងកូនប្រុស​ ​​​​ជ...
25,891 Views (22-Mar-2017)
បើអូនមានសហាយស្មន់ មិនមែនរួមរ័កទាំងថ្ងៃម្តង៣នា...
24,840 Views (20-Mar-2017)
ប្រពន្ធ៣នាក់ អង្វរឲ្យប្ដីយក​ប្រពន្ធ២ទៀត ព្រោះ...
22,103 Views (23-Mar-2017)
ប្ដី​លួច​មាន​ស្រី ស្លុត​ចិត្ត​ខ្លាំង​ក្រោយ​​ទ...
21,311 Views (22-Mar-2017)
ថៃ ជាប់​លេខ​៣២ ជា​ប្រទេស​សប្បាយ​បំផុត នៅ​លើ​ព...
17,871 Views (21-Mar-2017)
ដៃ​​គូ ឃីម ឌីម៉ា ល្ងាច​នេះ ដែល​​ផ្ដួល​ ផល​ សោ...
17,828 Views (18-Mar-2017)
លួចពង្រាត់ទារិកាមិត្តភក្តិរបស់ខ្លួនទៅរុំស្កុត...
17,453 Views (10-Mar-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by