NewsVideos


ចង់​ដឹង​ទេ! ​ងួន​ សុបិន​ ចេញពី ថោន តារា​ចម្រៀង​សោកស្ដាយ​ប៉ុនណា ​?
17-Feb-2017, 5:39 PM
តារាខ្មែរ / ចំនួនទស្សនា: 2243


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
សិល្បៈ ៖ អ្នក​និពន្ធ​ និង​ជា​តារា​សម្ដែង​លោក​ ងួន ​សុបិន​ បាន​ដាក់​ពាក្យ​លា​ឈប់​ពី​តួនាទី​ជា​អ្នក​និពន្ធ​ឲ្យ​ផលិតកម្ម​ ថោន ​ហើយ បន្ទាប់​ពី​លោក​មាន​រឿង​មិន​សប្បាយ​ចិត្ត​នៅ​ថ្ងៃ​ ថោន​ ចេញ​ថត ​MV ​បទ​ប្រជាប្រិយ​ខ្មែរ​នៅ​ភ្នំ​ប្រសិដ្ឋ​។ ចង់​ដឹង​ទេ ​ពេល​អ្នក​និពន្ធ​សម្បូរ​ទេពកោសល្យ​រូប​នេះ​ឈប់​ពី​ ថោន តើ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​មួយ​នេះ​មាន​ការ​សោកស្ដាយ​ប៉ុនណា ​?

​ជុំវិញ​ការ​ចាកចេញ​របស់​លោក ​ងួន សុបិន ​ពី​ផលិតកម្ម​ ថោន​ ដ្បិតតែ​សាមី​ខ្លួន​ និង​ខាង​ផលិតកម្ម​មិន​បាន​ទម្លាយ​ចេញ​មូលហេតុ​ តែ​តារា​ចម្រៀង​របស់ ​ថោន ​ជា​ច្រើន​មាន​ការ​សោកស្ដាយ​វត្តមាន​របស់​លោក​ជា​ខ្លាំង​ រហូត​មាន​អ្នក​ទទូច​សុំ​ឲ្យ​លោក​វិល​មក​កាន់​ការងារ​វិញ​ ។ ​ផ្ដល់​បទសម្ភាសន៍​ជា​មួយ​ Kque.net​ លោក ​ងួន ​សុបិន ​បាន​ប្រាប់​ថា ​ពេល​នេះ​លោក​ ពិត​ជា​បាន​ដាក់​ពាក្យ​សុំ​ឈប់​ពី​ការងារ​ជា​អ្នក​និពន្ធ​នៅ​ក្នុង​ផលិតកម្ម​ ថោន ​ពិត​មែន​ ហើយ​លោក​ក៏​មិនបាន​ទៅ​ផលិតកម្ម​ណា​ដែរ​ គឺ​ចង់​សម្រាក​ពី​ការងារ​នេះ​មួយ​រយៈ ​ដើម្បី​យក​ពេល​លំហែ​ខួរក្បាល​បំបាត់​ភាព​ស្រេ្តស​ប្រមាណ​ជា​ពីរ​ទៅ​បី​ខែ​សិន​​។

អ្នក​និពន្ធ​រូប​នេះ​បន្ត​ថា ​ពាក់ព័ន្ធ​បញ្ហា​ផ្ទៃ​ក្នុង​ នៃ​ចាក​ចេញ​ពី​ ថោន​ លោក​មិន​និយាយ​ទេ​ ប៉ុន្តែ​លោក​គ្រាន់​តែ​ចង់​បញ្ជក់​ថា ​ការ​ចាកចេញ​នេះ​លោក​មិន​ចង់​ធ្វើ​ទេ​ នៅ​ពេល​មាន​តារា​ចម្រៀង​ ថោន ​ជា​ច្រើន​ ចង់​ឲ្យ​លោក​បន្ត​នៅ ​ព្រោះ​ពួកគេ​ត្រូវ​ការ​លោក​ជួយ​និពន្ធ​បទ​ចម្រៀង​។ លោក​បន្ត​ថា ​ក្រោយ​ពី​មាន​ការ​សំណូម​ពរ​ដូច្នេះ ​លោក​ក៏​បាន​ឆ្លើយតប​ទៅ​ពួកគេ​វិញ​ថា ​លោក​អាច​ជួយ​បាន​ បើ​សិន​ជា​លោក​មាន​ពេល​ទំនេរ​ ប៉ុន្តែ​បើ​សិន​ជា​លោក​ជាប់​រវល់​ការងារ​ផ្ទាល់​ច្រើន​មិន​មាន​ពេល​គ្រប់​គ្រាន់ ​ក៏​មិន​អាច​ដែរ​ ព្រោះ​លោក​ក៏​ត្រូវ​ការ​យក​ពេល​ធ្វើ​ការងារ​ផ្សេង​ដែរ​៕







ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,042 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,005 Views (17-May-2017)
កូនដើមលោក ហុង ដា ជាជនដែលគេកំពុងសង្ស័យលើករណីសម...
28,429 Views (11-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
23,893 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,747 Views (17-May-2017)
ភ្ញាក់​ផ្អើល​ពេល​ដឹង​ពី​ប្រវត្តិ​សិក្សា​ ចេន ...
18,277 Views (10-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
17,966 Views (20-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,101 Views (15-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by