NewsVideos


ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដុនដាប​ខ្លាំង មើល​ទៅ​​គួរ​ឲ្យ​សង្វេគ
15-May-2017, 10:43 PM
តារាខ្មែរ / ចំនួនទស្សនា: 17141


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
នៅ​ព្រលប់​នេះ នាង​ខ្មឹប​ដែល​ជា​ភរិយា​ទី​១​របស់​នាយ ហុងដា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នាង​ក្នុង​សភាព​ដុនដាប​ខ្លាំង គ្មាន​១​រៀល​ជាប់​ខ្លួន ហើយ​រូបរាង សាច់​ឈាម​ខ្មៅ​ស្រអាប់​ខ្លាំង​ខុស​ពី​មុន​ឆ្ងាយ។

ព័ត៌មាន​នេះ គណនី​ហ្វេសប៊ុក​ឈ្មោះ Keo Virakboth បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ប្រមាណ​កន្លះ​ម៉ោង​មុន​នេះ ដោយ​ក្នុង​នោះ​មាន​មនុស្ស​ជា​ច្រើន​ចូល​មក Comment សម្ដែង​ការ​អាណិត​អាស៊ូ និង​ចែក​ចាយ​បន្ត​ឲ្យ​គ្នា​រាប់​ពាន់។គណនី​ហ្វេសប៊ុក​ខាង​លើ​សរសេរ​ថា "យប់​នេះ​ខ្ញុំ​បាទ​បាន​ជួប​អ្នក​នាង ខ្មឹប ប្រពន្ធ​ដើម​លោក ហុងដា សភាព​គួរ​ឱ្យ​អាណិត​ណាស់ រក​តែ​អង្ករ​ច្រក​ឆ្នាំង​សឹង​ពុំ​បាន​ផង​រក​លុយ​មក​មើល​កូន​ក៏​មិន​បាន​ទៀត គ្មាន​លុយ​មួយ​រៀល​ទេ សូម​ពុក​ម៉ែ​បង​ប្អូន​មេត្តា​ជួយ​គាត់​ផង មើល​មុខ ក៏​ដឹង​ថា​គាត់​គ្មាន​លុយ​ដែរ អាណិត​ណាស់ បើ​ចង់​ជួយ​គាត់​សូម​ខល​មក​លេខ 097 4707724”។

រ៉េន សុធារី ហៅ ឃ្មឹប ដើម​ឡើយ​គឺ​ជា​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ និង​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​ក្រុម​កំប្លែង​នាយ កុយ។ ប៉ុន្តែ​ក្រោយ​បែក​គ្នា​ជាមួយ​នាង ហុងដា អំឡុង​ឆ្នាំ ២០១០ ជាមួយ​ព័ត៌មាន​ថា ​នាង​មាន​អ្នក​ថ្មី​នោះ ឆាក​ជីវិត​នាង​ផ្លាស់​ប្ដូរ​ទាំង​ស្រុង ពិសេស​បន្ទាប់​ពី​គូ​ស្នេហ៍​ថ្មី​បាន​បោះបង់​នាង​ចោល។ ក្រោយ​អស់​បង្គោល ជីវភាព ឃ្មឹប ចាប់​ផ្ដើម​ដុនដាប និង​មាន​ចចាមអារ៉ាម​ថា នាង​ញៀន​ថ្នាំ​ទៀតផង។

ក្រោយ​មក​អំឡុង​ឆ្នាំ ២០១៣ នាង​បាន​បង្ហាញ​ខ្លួន​ម្ដង​ទៀត ក្នុង​ការងារ​សិល្បៈ​មួយ​ចំនួន​ដូច​ជា​​ថត​កម្មវិធី​ចូល​ឆ្នាំ​ឲ្យ​ផលិតកម្ម​មួយ​ចំនួន និង​លេង​កំប្លែង​ជា​ដើម មុន​ពេល​បាត់​ខ្លួន​ម្ដង​ទៀត​រហូត​មក​ដល់​ឆ្នាំ ២០១៧​នេះ។ យ៉ាង​ណា នាង​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ព្រលប់​នេះ ដោយ​ប្រភព​ខាង​លើ ជាមួយ​ការ​អះអាង​ថា អតីត​តារា​កំប្លែង​រូប​នេះ ដុនដាប​ខ្លាំង​ណាស់៕






ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,201 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,103 Views (17-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
24,005 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,818 Views (17-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
18,111 Views (20-May-2017)
ប៉ុន្មាន​កម្មវិធី​មក​នេះ នាយ កុយ ប្រាប់​ថា កា...
17,873 Views (22-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,141 Views (15-May-2017)
ពិនិត្យមើល​បាតដៃ បើមាន​ខ្សែបន្ទាត់នេះ អ្នកពិត...
15,975 Views (19-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by