NewsVideos


"នឹក​ស្រុក​ខ្មែរ"​ របស់ អ៊ាម វន្នី កំពុង​ដោត​ចំបេះដូង​អ្នក​ចំណាក​ស្រុក​ (Video Clip)
10-Jan-2017, 7:39 AM
វីដេអូកម្សាន្ត / ចំនួនទស្សនា: 552


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
សិល្បៈ​៖ ​​បន្ទាប់​​ពី​ចេញ​ចម្រៀង​ប្រភេទ​ Original Song បន្តបន្ទាប់​ដែល​ទទួល​បាន​ការ​គាំទ្រ និង​ការ​ចូលចិត្ត​ពីសំណាក់​មហាជន​ទូទៅ​យ៉ាង​សម្បើម​មក​នោះ​ ​​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ក្នុង​ទំព័រ​ទំព័រ​ហ្វេស​ប៊ុក របស់​អ្នកចម្រៀង​មុខ​ស្រស់​ សំឡេង​​ផ្អែម​ អ៊ាម វន្នី បាន​ចេញ​ចម្រៀង​មួយ​បទ​​ថ្មី​ស្រឡាង ដែល​និពន្ធ​ទំនុក​ និង​ម៉េឡូឌីដោយខ្លួនលោកផ្ទាល់ តែនិពន្ធ​ភ្លេង​ និង​សម្រួល​តន្ត្រី​ដោយ​ តូណូ​។ ចម្រៀង​មួយ​បទ​នេះ​ បាន​​ពណ៌នា​ពី​ទំហំ​ចិត្ត នៃ​ការ​នឹក​រលឹក​ស្រុក​កំណើត ​របស់​​ពលរដ្ឋ​កម្ពុជា​ដែល​កំពុងតែ​រស់​នៅ​ក្រៅ​ប្រទេស ជាពិសេស​អ្នក​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

ក្នុង​សំណេរ​តប​សំនួរ​របស់​អ្នក​សារព័ត៌មាន​គេហទំព័រ​ Kqube​ នៅ​រាត្រី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៧​នេះ លោក​ អ៊ាម វន្នី បាន​សរសេរ​រៀបរាប់​ពី​ដើម​ទង​នៃ​ការ​ផលិត​បទ​នេះ​ឡើង​ថា​​​​ ​"កាល​ខ្ញុំ​នៅ​ស្រុក​ថៃ​អស់​រយៈ​ពេល​៤​ឆ្នាំ​ ខ្ញុំ​ពិត​ជា​នឹក​ស្រុក​ខ្មែរ​យើង​ណាស់ មិន​ចង់​រស់​នៅ​ស្រុក​គេ​ទេ ​ថ្ងៃ​ណា​ក៏​គ្មាន​អារម្មណ៍​នៅ​ក្នុង​ខ្លួន​ដែរ ​ផ្ញើ​ប្រាណ​ស្រុក​គេ​តែ​ចិត្ត​នៅ​ស្រុក​ខ្មែរ​ជា​និច្ច"​។ ​​

អ្នក​ចម្រៀង​មុខ​ស្រស់​រូប​នេះ​បន្ត​ថា "​ដំបូង​ឡើយ​ខ្ញុំ​និពន្ធ​បទ​នេះ​ដាក់​ចំណង​ជើង​ថា ជីវិត​ពលករ​ស្រុក​ថៃ​ តែ​ក្រោយ​មក​ខ្ញុំ​មិន​ទាន់​បាន​បង្ហាញ​បទ​​នេះ​ទេ​ ស្រាប់​តែ​មាន​គេ​ចេញ​បទ​ចម្រៀង​ជា​ច្រើន​បទ អំពី​ជីវិត​ពលករ ដូច​នេះ​ក៏​ផ្អាក​សរសេរ​បទ​នេះ​មួយ​រយៈ​ តែ​​ថ្មីៗ​នេះ​ពេល​ដែល​ខ្ញុំ​បាន​ទៅ​អាមេរិក​ និង​អឺរ៉ុប ខ្ញុំ​ក៏​កើត​មាន​អារម្មណ៍​នឹក​ស្រុក​ដូច​កាល​នៅ​ថៃ​សា​ជា​ថ្មី​ ដូច​នេះ​ខ្ញុំ​ក៏​បាន​តែង​បទ​នេះ​ឡើង​វិញ ដោយ​និយាយ​ពី​អារម្មណ៍​នឹក​ស្រុក​ខ្មែរ​ពេល​នៅ​ក្រៅ​ប្រទេស​ លាយ​និង​អារម្មណ​ចាក​ស្រុក​ទៅ​ធ្វើ​ពលករ​នៅ​ថៃ​ផង​រួម​គ្នា ដូច​នេះ​បទ​នេះ​បាន​ន័យ​ថា ​ទាំង​ពលករ​និង​ប្រជាជន​ចំណាក​ស្រុក ​គឺ​ត្រូវ​ន័យ​ដូច​គ្នា អោយ​តែ​ខ្មែរ​ចាក​ស្រុក​ទៅ​រស់​នៅ​ទីណា ក៏​ដោយ​ទូទាំង​ពិភព​លោក​គឺ​ត្រូវ​ទាំង​អស់"​។

​ដូចដែល​អ្វី​ដែល​​ម្ចាស់​បទ​ខាងលើ​លើកឡើង​ អ្នក​ចំណាក​ស្រុក​គ្រប់រូប​មិនថា បង​ប្អូន​​ទៅ​ក្នុង​នាម​ជា​អ្វី​នោះ​ទេ អារម្មណ៍​នៃ​ការ​នឹក​ស្រុកកំណើត នឹក​ពុក នឹក​ម៉ែ នឹក​មិត្តភ័ក្ដិ នឹក​អ្វីៗ​ដែល​បងប្អូន​​តែងតែ​​ជួប​ នឹក​សត្វ​ចិញ្ចឹម​ដែល​បងប្អូន​ធ្លាប់​​ដាក់​ចំណី​ឲ្យ​វា​ឆី ពេលនោះ​វា​នឹង​ធ្វើ​ឲ្យ​យើង​ស្រក់​ទឹក​ភ្នែក មាន​អារម្មណ៍​ថា ឯកោ​ទោះបី​ទី​កន្លែង​ដែល​អ្នក​រស់​នៅ ស្ថិតនៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ដូច​ជា​អត្ថន័យ​ក្នុង​បទចម្រៀង​ដែល​ថា "នឹក​ឃើញ​ម្តង​ៗ​អស់​កម្លាំង​ធ្វើ​ការងារ" ជាដើម​ និង​​ក្នុងចំណោម​ឃ្លា និង​ប្រយោគ​ជា​ច្រើន​ទៀត​ នៅ​ក្នុង​ចម្រៀង​មួយ​បទ​នេះ​ ដែល​សុទ្ធ​សឹង​តែ​ជា​អារម្មណ៍​ពិត​នៃ​អ្នក​ចំណាក​ស្រុក​ ជា​ពិសេស​តួ​ឯង​ក្នុង​ចម្រៀង​​នេះ​តែ​ម្តង​។ ​លោកអ្នក​បិទ​ភ្នែក​ហើយ​ស្តាប់​ចម្រៀង​មួយ​បទ​នេះ ​ដោយ​យកចិត្ត​ទុកដាក់​ក្នុង​ទី​ដ៏​ស្ងាត់​ នោះ​លោក​អ្នក​នឹង​ទទួល​អារម្មណ៍​ដឹង​ថា តើ​ការ​នឹក​រលឹក​ទី​កំណើត​នោះ​វា​មាន​ទំហំ​ប៉ុណ្ណា​!!៕



វីដេអូ

ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,042 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,005 Views (17-May-2017)
កូនដើមលោក ហុង ដា ជាជនដែលគេកំពុងសង្ស័យលើករណីសម...
28,429 Views (11-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
23,893 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,747 Views (17-May-2017)
ភ្ញាក់​ផ្អើល​ពេល​ដឹង​ពី​ប្រវត្តិ​សិក្សា​ ចេន ...
18,277 Views (10-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
17,970 Views (20-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,101 Views (15-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by