NewsVideos


ស្រី​ៗ​គ្នា​យើង​ជឿ​អត់ ថា​មើល​តែតាម​ការផ្ញើសារ​ក៏​អាច​ដឹង​ថា​គេ​លួច​ស្រឡាញ់​យើង​បាត់​ទៅ​ហើយ​​!
11-Jan-2017, 10:14 AM
ផ្សេងៗ / ចំនួនទស្សនា: 314


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
មិន​សូវ​បាន​ដើរ​លេង​ ឬ ជួប​គ្នា​ញឹកញាប់​ទេ​ គឺ​ភាគ​ច្រើន​ផ្ញើ​សារ​តាម ហ្វេសប៊ុក​ នារី​ៗ​អាច​មិន​ច្បាស់​ថា​គេ​លួច​ស្រឡាញ់​យើង​ ឬ​យ៉ាង​ណា? តាម​ពិត​ ការ​ផ្ញើ​សារ​ក៏​មាន​តម្រុយ​ខ្លះ​ៗ​ឲ្យ​យើង​សង្កេត​​ដែរ​។​ តោះ​! ឥឡូវ​មក​មើល​តម្រុយ​ទាំង​​នោះ​​មើល៍៖​​

១.តែង​តប​សារ​មក​វិញ​លឿន​ៗ៖ ផ្ញើ​ភ្លាម​គឺ​​បាន​ចម្លើយ​មក​វិញ​ភ្លាម ​​ដូច​ជា​គេ​យក​ចិត្ត​ទុក​ដាក់​ណាស់។ នេះ​បញ្ជាក់​យ៉ាង​ច្បាស់​​ថា​យើង​ជា​មនុស្ស​សំខាន់។​

២.តែង​មាន​​រឿង​សួរ​​បន្ត​រហូត​៖ មាន​ដែរ​ចាប់​អារម្មណ៍​ទេ​ថា ​គេ​តែង​សួរ​បន្ត​បន្ទាប់​មិន​ចង់​បញ្ចប់​នោះ​ទេ​។​ នោះ​ក៏​ព្រោះ​តែ​គេ​ចង់​និយាយ​ជាមួយ​យើង​​ច្រើន​នោះ​អី​។

៣.សួរ​រឿង​​ផ្ទាល់​ខ្លួន​របស់​យើង៖ ​គេ​សួរ​ច្រើន​ហាក់​ដូច​ជា​ចង់​ដឹង​លម្អិត​ពី​យើង។​ នេះ​​គឺ​ជា​តម្រុយ​ច្បាស់​ណាស់​ព្រោះ​ធម្មតា​ប្រុស​ៗ​​មិន​ចាប់​អារម្មណ៍​ព័ត៌មាន​លម្អិត​នរណា​ម្នាក់​ទេ​ ទាល់តែថា​ម្នាក់​នោះ​​​ជា​មនុស្ស​ពិសេស​។​

៤.សរសើរ​យើង​រហូត៖ មាន​ឃើញ​​​ពាក្យ​ "គួរ​ឲ្យ​ស្រឡាញ់" “Cute” ឬ​ក៏​"ឆ្លាត" ពី​គេ​ដែរ​ទេ?

៥.ផ្ញើ​ Emoji​ ក្នុង​ន័យ​ស្នេហា​៖ ​ដូចជា​រូប​ បេះដូង​, រូប​មិច​ភ្នែក​ ឬ រូប​មួយ​ចំនួន​ទៀត​ដែលបង្កប់​ន័យ​ស្រឡាញ់។​

៦.​មិន​ផ្ញើ​សារ​២-៣ក្នុង​ពេល​តែ​មួយ​ទេ ​ពេល​យើង​មិន​ទាន់​ឆ្លើយ៖ ​គេ​មាន​ចិត្ត​អំណត់​រង់​ចាំ​យើង​ឆ្លើយ​ដោយ​មិន​ចង់​ឲ្យ​យើង​គិត​ថា​គេ​ជា​មនុស្ស​គួរ​ឲ្យ​ធុញ​។​

៧.ព្រឹក​ឡើង​ សារ​ក៏​មក​ដល់៖ គ្រាន់​តែ​​ព្រឹក​​ឡើងមិន​ទាន់​ទេ ទូរសព្ទ​មាន​លោត​សារ​ពាក្យ​ "Good morning” ពី​គេ​ហើយ។​

៨.រៀប​ចូល​គេង​ក៏​ផ្ញើ​មក៖ គេ​នៅ​តែ​ឆ្លៀត​និយាយ​ពាក្យ​ "Good night” មុន​ពេល​ចូល​គេង​។​

៩.ប្រាប់​ពី​ខ្លួន​គេ៖ ពេល​ខ្លះ​គេ​ប្រាប់​យើង​ពី​រឿង​​ដែល​គេ​ចូល​ចិត្ត​ ឬ​កីឡា​ដែល​គេ​ស្រឡាញ់​ជា​ដើម​។ គេ​កំពុង​​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​គេ​ជា​មនុស្ស​ម៉េច​ហើយ។​

១០.គេ​និយាយ​ថា​ចូល​ចិត្ត​​យើង​៖ សារ​បែប​នេះ​គឺ​បញ្ជាក់​បាន​ហើយ។​ ពេល​ខ្លះ​យើង​អាច​គិត​ថា​គេ​ចូល​ចិត្ត​យើង​ព្រោះ​យើង​កំប្លែង​ ឬ​ស្លូត​បូត​ជា​ដើម​។ ​តែ​តាម​ពិត​គឺ​ជា​ន័យ​ស្នេហា​ហើយ ​ព្រោះ​គេ​កំពុង​និយាយ​លេង​បន្លំ​មែន​។​យ៉ាង​ណា​ដែរ​គ្នាយើង​! ​កុំ​ភ្លេច​តាម​ដាន​ផង​ណា៎​ បើ​មាន​ចំណុច​ទាំង​នេះ​ត្រៀម​ៗ​ឲ្យ​ហើយ​ផង៕


ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,042 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,005 Views (17-May-2017)
កូនដើមលោក ហុង ដា ជាជនដែលគេកំពុងសង្ស័យលើករណីសម...
28,429 Views (11-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
23,893 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,747 Views (17-May-2017)
ភ្ញាក់​ផ្អើល​ពេល​ដឹង​ពី​ប្រវត្តិ​សិក្សា​ ចេន ...
18,277 Views (10-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
17,968 Views (20-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,101 Views (15-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by