NewsVideos


ឈឺ​ចិត្ត​តិច​អី! ទើប​បើក​ប្រាក់​ខែ ខំ​ប៉ាវ​ម្ដាយ​ក្មេក​ចូល​ហាង តែ​បែរ​កើត​រឿង​​ឡើង​ផ្អើល!
9-Feb-2017, 3:36 PM
ផ្សេងៗ / ចំនួនទស្សនា: 24814


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ពេល​ខ្ញុំ​នឹង​ប្ដី​ព្រមព្រៀង​គ្នា​រៀបការ​បន្ទាប់​ពី​រៀន​ចប់ ម៉ាក់​ប៉ា​ខាង​ប្ដី​ខ្ញុំ​ព្យាយាម​រារាំង​ពួក​យើង​ទាំង​ពីរ​ ដោយ​សារ​ពួក​គាត់​ស្អប់​ខ្ញុំ​ជា​អ្នក​ក្រ។ ពួក​គាត់​ខ្លាច​ថា​ពុក​ម៉ែ​បង​ប្អូន​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គ្រួសារ​ពួក​គាត់​ក្ដៅ​ក្រហាយ ខ្លាច​ខ្ញុំ​ចង់​បាន​លុយ​ពួក​គាត់​ហើយ​ទារ​​ថ្លៃ​ទឹក​ដោះ​ច្រើន។ ប៉ុន្តែ​ខ្ញុំ​និង​ប្ដី​ខ្ញុំ​ស្រឡាញ់​គ្នា​ណាស់ ឯ​ពុក​ម៉ែ​ខ្ញុំ​ក៏​យោគយល់។ នៅ​ពេល​ប្ដី​ខ្ញុំ​ចូល​ដណ្ដឹង​ខ្ញុំ​ (ប៉ា​ម៉ាក់​គាត់​មិន​ព្រម​មក​ជាមួយ​ទេ) ពុក​ម៉ែ​ខ្ញុំ​មិន​បាន​ទាមទារ​អ្វី​ឡើយ សុំ​ឲ្យ​តែ​ប្ដី​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ល្អ​ជាមួយ​ខ្ញុំ​រហូត​ទៅ​គ្រប់គ្រាន់​ហើយ។

ពួក​យើង​ទាំង​ពីរ​មិន​បាន​រៀប​ពិធី​មង្គលការ​ធំ​ដុំ​អ្វី​ឡើយ។ បន្ទាប់​ពី​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ហើយ ពួក​យើង​ក៏​ទៅ​ក្រេប​ទឹក​ឃ្មុំ​ប៉ុន្មាន​ថ្ងៃ មុន​ត្រលប់​មក​ធ្វើ​ការ​ធម្មតា​ក្នុង​តំណែង​តូចតាច។ ពួក​យើង​ចេញ​មក​ជួល​ផ្ទះ​នៅ​ជាមួយ​គ្នា​ខាង​ក្រៅ។ ត្បិត​តែ​យើង​ទាំង​ពីរ​សុទ្ធ​តែ​មាន​ប្រាក់​ខែ​ ប៉ុន្តែ​ការ​រស់​នៅ​កាល​នោះ​មាន​ការ​លំបាក​ច្រើន​ណាស់។

បន្ទាប់​ពី​រៀបការ​ហើយ​ពួក​យើង​ស្ទើរ​តែ​មិន​បាន​ទាក់ទង​ទៅ​ប៉ាម៉ាក់​ខាង​ប្ដី​ខ្ញុំ​ប៉ុន្មាន​ឡើយ ព្រោះ​ពួក​គាត់​នៅ​តែ​ខឹង​ដែល​ប្ដី​ខ្ញុំ​មិន​ស្ដាប់​តាម​ពួក​គាត់។ កុំ​ថា​ឡើយ​ពេល​យើង​ជួប​បញ្ហា​លំបាក​លំបិន​យ៉ាង​ណា ក៏​ពួក​គាត់​មិន​ដែល​ខ្វល់ខ្វាយ​​សួរ​នាំ ជួយ​នោះ​ជួយ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ​លុយ​ដែល​គាត់​មាន​ប៉ុន្មាន​ គឺ​គាត់​យក​ទៅ​ផ្គាប់ផ្គុន​ប្អូន​ប្រុស​ប្ដី​ខ្ញុំ​ទាំង​អស់។ ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​យុត្តិធម៌​​សោះ ប៉ុន្តែ​ក៏​ឈប់​គិត​ច្រើន​​ពេល​ប្ដី​ប្រាប់​ថា​ ដែល​ពួក​គាត់​ចិញ្ចឹម​គាត់​ឲ្យ​រៀន​សូត្រ​បាន​ប៉ុណ្ណេះ​ចាត់​ទុក​ថា​គ្រប់គ្រាន់​ហើយ បន្ទាប់​ពី​នេះ​គាត់​ជាមួយ​ខ្ញុំ​ត្រូវ​រ៉ាប់រង​ដោយ​ខ្លួន​ឯង។

យើង​ទាំង​ពីរ​នាក់​ដាក់​ចិត្ត​ដាក់​កាយ​ប្រឹង​ធ្វើ​ការ ក៏​បាន​ឡើង​តំណែង​ខ្ពស់​ជា​បន្តបន្ទាប់ ប្រាក់​ខែ​ក៏​កើន​ឡើង​គួរ​សម រហូត​ពួក​យើង​អាច​ទិញ​ផ្ទះ ទិញ​ឡាន​បាន​ដោយ​ខ្លួន​ឯង។ ពួក​យើង​ពីរ​នាក់​ប្ដី​ប្រពន្ធ​មាន​ជីវិត​កាន់​តែ​ល្អ​ប្រសើរ ខ្វះ​តែ​ម្យ៉ាង​គឺ​មិន​ទាន់​មាន​កូន។ ម៉ាក់​ប៉ា​ក្មេក​ខ្ញុំ បន្ទាប់​ពី​ឃើញ​ពួក​យើង​មាន​ឋានៈ​ល្អ​បែប​នេះ ក៏​ចាប់​ផ្ដើម​ទទួល​ស្គាល់​ពួក​យើង និង​បាន​និយាយ​ថា​ពេល​ណា​នឹង​មាន​ចៅ​ឲ្យ​គាត់​ជួយ​មើល ពួក​គាត់​មិន​ទាន់​ចាស់​ណាស់​ណា​ទេ អាច​ជួយ​មើល​កូន​ឲ្យ​បាន ប៉ុន្តែ​ប្ដី​របស់​ខ្ញុំ​ក៏​មិន​បាន​​ទទួល​មាត់​ទទួល​ក​ពួក​គាត់​ដែរ។

និយាយ​ពី​ប្អូន​ប្រុស​ប្ដី​ខ្ញុំ​វិញ ពួក​គេ​បាន​រៀប​ការ​ក្រោយ​យើង​មួយ​ឆ្នាំ។ ប្រពន្ធ​របស់​គេ​គឺ​ជា​នារី​ទីក្រុង ទាមទារ​ថ្លៃ​បណ្ណាការ ជា​លុយ​សុទ្ធ​៦ពាន់​ដុល្លារ រួម​ទាំង​ ផ្ទះ​មួយ​ខ្នង ឡាន​មួយ​គ្រឿង។ ​ឪពុក​ម្ដាយ​ក្មេក​ខ្ញុំ​មិន​មាន​លុយ​ដល់​ថ្នាក់​ហ្នឹង​ឡើយ ហេតុ​ដូច្នេះ​ក៏​ឲ្យ​នាង​ជ្រើស​រើស​រវាង​ឡាន​និង​ផ្ទះ។ ទី​បំផុត​នាង​ក៏​ជ្រើសរើស​យក​ឡាន​មុន ហើយ​សុំ​ផ្ទះ​ក្នុង​រយៈ​ពេល ៣ឆ្នាំ​ទៅ​មុខ​ទៀត ថែម​ទាំង​មាន​លក្ខខណ្ឌ​ថា​បើ​​មិន​បាន​ផ្ទះ នាង​នឹង​មិន​យក​ចៅ​ឲ្យ​ពួក​គាត់​បាន​ពរ​ឡើយ។

ចុង​ឆ្នាំ​មុន​នេះ​ខ្ញុំ​បាន​ទទួល​ប្រាក់​បំណាច់ (Bonus) ចំនួន ៣០០០ដុល្លារ ថែម​ទាំង​ថ្ងៃ​ឈប់​សម្រាក​ពិសេស​ចំនួន ១ខែ ក៏​ចង់​បបួល​ប្ដី​ទៅ​ដើរ​លេង​ផ្លាស់​ប្ដូរ​បរិយាកាស​នៅ​អឺរ៉ុប។ មុន​ចេញ​ដំណើរ​ប៉ុន្មាន​ថ្ងៃ ម៉ាក់​ប៉ា​ក្មេក​បាន​ទូរសព្ទ​មក​ថា​ចង់​ញ៉ាំ​បាយ​ជាមួយ​គ្នា។ ដំបូង​ឡើយ​ប្ដី​ខ្ញុំ​មិន​ចង់​ទៅ​ទេ ប៉ុន្តែ​ខ្ញុំ​និយាយ​ថា​យ៉ាង​ណា​ៗ​ចុង​ឆ្នាំ​ទៅ​ហើយ ញ៉ាំ​បាយ​ជុំ​គ្នា​ម្ដង​ទៅ នឹង​អាល​បាន​ទិញ​អំណោយ​ឆ្នាំ​ថ្មី​ជូន​គាត់​ពេល​នោះ​តែ​ម្ដង។ ប្ដី​ខ្ញុំ​ក៏​យល់​ព្រម។នៅ​ពេល​ទៅ​ដល់​ហាង​ កុម្ម៉ង់​អាហារ​ហើយ​ ពួក​យើង​ជជែក​គ្នា​នេះ​នោះ​តិចតួច ក៏​ចាប់​ផ្ដើម​អស់​រឿង​និយាយ ដោយ​សារ​យើង​ទាំង​ពីរ​នាក់​ឃ្លាត​ឆ្ងាយ​ពី​ពួក​គាត់​យូរ​ពេក។ បន្ទាប់​មក​ម៉ាក់​ក្មេក​ខ្ញុំ​ក៏​ចាប់​ផ្ដើម​និយាយ​ថា ឮ​ថា​ខ្ញុំ​បាន​ប្រាក់ Bonus ច្រើន គាត់​មាន​រឿង​ចង់​ឲ្យ​ជួយ គឺ​គាត់​ចង់​ខ្ចី​លុយ​ខ្ញុំ​ទៅ​ទិញ​ផ្ទះ​ឲ្យ​ប្អូន​ថ្លៃ។

គ្រាន់​តែ​ឮ​ប៉ុណ្ណេះ​ ប្ដី​ខ្ញុំ​ក្ដៅ​ឆេវ ស្ទុះ​ងើប​ឡើង​និង​និយាយ​សំឡេង​ខ្លាំង​ៗ​ថា «ពី​ដំបូង​ម៉ាក់​និង​ប៉ា​ធ្វើ​យ៉ាង​ម៉េច​ខ្លះ​ដាក់​ខ្ញុំ? ឥលូវ​នេះ​ពេល​ឃើញ​ពួក​ខ្ញុំ​មាន​បាន​ទើប​នឹក​ដល់​ពួក​ខ្ញុំ ហើយ​អា​ប្អូន​វា​ធ្វើ​យ៉ាង​ម៉េច​ដាក់​ម៉ាក់​ប៉ា​ខ្លះ ម៉ាក់​ប៉ា​មើល​មិន​ឃើញ​ទៀត? ម៉េច​ក៏​ងប់​ស្រឡាញ់​វា​ដល់​ថ្នាក់​ហ្នឹង? ហើយ​ឥលូវ​ម៉េច ទិញ​ផ្ទះ​ឲ្យ​វា ព្រោះ​ចង់​បាន​ចៅ​ពរ? អត់​ប្រយោជន៍!»ម្ដាយ​ក្មេក​ខ្ញុំ​ឃើញ​កូន​ប្រុស​និយាយ​ម៉ាំង​ៗ​បែប​នេះ ក៏​ចង្អុរ​មុខ​គាត់​ហើយ​និយាយ​ថា «ហ្អែង​អង្គុយ​ចុះ​ភ្លាម! អញ​ងប់​អញ​ងល់​ម៉េច គ្រាន់​តែ​ចង់​បាន​ចៅ​ពរ មិន​ឲ្យ​ខ្ចី​លុយ​ហី​ទៅ ម៉េច​ចាំ​បាច់​មក​តឹង​សរសៃ​ក​ដាក់​អញ«។ ប្ដី​ក៏​ឆ្លើយ​ត «ខ្ញុំ​គ្រាន់​តែ​ទ្រាំ​មិន​បាន​ដែល​ម៉ាក់​ប៉ា​លម្អៀង នេះ​ស្អី មក​ខ្ចី​លុយ​ទិញ​ផ្ទះ​ឲ្យ​វា ព្រោះ​ចង់​ពរ​ចៅ ហើយ​កូន​ខ្ញុំ​មិន​មែន​ចៅ​ម៉ាក់ប៉ា​ទេ​ហ្អី កុំ​ថា​ខ្ញុំ​ច្រឡោត ខ្ញុំ​គ្រាន់​តែ​មិន​ពេញ​ចិត្ត»។ និយាយ​ចប់​គាត់​បំបះ​តុ​ប្រាវ រួច​ក៏​ដើរ​ចេញ​ពី​ហាង ដោយ​និយាយ​ថា «គំនិត​ម៉ាក់​ប៉ា​យ៉ាង​នេះ ទោះ​ខ្ញុំ​មាន​លុយ​ក៏​មិន​ឲ្យ​ខ្ចី​ដែរ!»។

ឃើញ​ស្ថាន​ភាព​បែប​នេះ​ ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច។ ពេល​ជួយ​ពួក​គាត់​ជូត​អាហារ​ជាប់​ខ្លួន​ហើយ ក៏​ហៅ​អ្នក​លក់​ឲ្យ​គិត​លុយ រួច​ក៏​នាំ​គាត់​ឡើង​ឡាន​ត្រលប់​ទៅ​ផ្ទះ​វិញ។ ពី​ដំបូង​គិត​ថា​មក​ញ៉ាំ​បាយ​រួម​គ្នា​ឲ្យ​ទំនាក់ទំនង​ត្រលប់​ប្រសើរ​ឡើង​វិញ តែ​លទ្ធផល​បែរ​ជា​ដុនដាប​ជាង​មុន​ទៅ​ទៀត។ ពេល​ខ្លះ​ខ្ញុំ​ឆ្ងល់​ណាស់ កូន​ដូចគ្នា​សោះ ស្រឡាញ់​ឲ្យ​ស្មើ​គ្នា​ទៅ​មិន​បាន?


ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
អភិបាលស្រុកបាទីបើករថយន្តទាំងស្រវឹងទៅប៉ះរថយន្ត...
40,835 Views (19-Apr-2017)
សាន ផានិត ​រម្លឹក​រឿង​ទៅ​បង្រៀន​ភាសា​អង់គ្លេស...
32,432 Views (21-Apr-2017)
សមត្ថកិច្ច​ប្រកាស​​ស្វែង​រក​ចាប់​ខ្លួន ជនសង្ស...
24,399 Views (14-Apr-2017)
ក្តៅៗ! កងទ័ព​កូរ៉េខាងជើង ស្លៀកឈុត​នុយក្លេអ៊ែរ...
24,370 Views (15-Apr-2017)
នរណា​ខ្លះ​យល់​អារម្មណ៍​ទឹកចិត្ត​ជា​ម្តាយ​! អា...
24,189 Views (20-Apr-2017)
មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​បំផុត​របស់​មេដឹកនាំ​ ...
24,116 Views (24-Apr-2017)
អ្នក​ដំណើរ​រាប់​រយ​នាក់​ចាញ់​បោក​គេ​ជាប់​គាំង...
23,533 Views (13-Apr-2017)
ប្តីប្រពន្ធដណ្តើមគ្នាទៅស្រុករៀងៗខ្លួន ក្លាយ ជ...
22,976 Views (11-Apr-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by