NewsVideos


កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​បន្លំ​ខ្លួន​ជា​ប្រពន្ធ​ចុង​របស់​ឪពុក មិន​ស្មាន​ថា​​ការ​ពិត...
16-Feb-2017, 3:39 PM
ផ្សេងៗ / ចំនួនទស្សនា: 30156


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
​ថ្ងៃ​មួយ​កូន​ស្រី​អាយុ ៧ឆ្នាំ បាន​ទាញ​ទូរស័ព្ទ​ឪពុក​មក​លេង ហើយ​ក៏​ឃើញ​​សារ​ផ្ញើ​មក​ក្នុង​ទូរស័ព្ទ​នោះ ធ្វើ​ឲ្យ​នាង​យល់​ថា​ឪពុក​នាង​កំពុង​ក្បត់​ចិត្ត​ម្ដាយ។

នេះ​គឺ​ជា​សន្ទនា​ក្នុង​ទូរសព្ទ៖
ឪពុក៖ "បង​ណា អូន​សម្លាញ់!”
ស្រី​ម្នាក់​នោះ៖ "យប់​នេះ​ជួប​គ្នា​នៅ​សណ្ឋាគារ XX ប្រញាប់​ផង​ណា​បង​សម្លាញ់!”បន្ទាប់​ពី​បាន​អាន​សារ​ដែល​ឪពុក​និយាយ​ជាមួយ​ស្រី​ផ្សេង អារម្មណ៍​កូន​ស្រី​ដែល​ធ្លាប់​តែ​គោរព​និង​ស្ដាប់​សម្ដី​ឪពុក​ក៏​រលាយ​បាត់​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ នាង​មាន​អារម្មណ៍​អាណិត​ម្ដាយ និង​ខឹង​ចំពោះ​អ្វី​ដែល​ឪពុក​បាន​ធ្វើ ព្រោះ​ពេល​នេះ​ម្ដាយ​នាង​កំពុង​ទៅ​ធ្វើ​ការ​នៅ​តាម​ខេត្ត ប៉ុន្តែ​ឪពុក​នាង​បែរ​ជា​មាន​ស្រី​ផ្សេង​ៗ​ពី​ក្រោយ​ខ្នង​ទៅ​វិញ។

ដោយ​ខឹង​ខ្លាំង កូន​ស្រី​ក៏​ប្រើ​ទូរស័ព្ទ​របស់​ឪពុក​ផ្ញើ​សារ​ត្រលប់​ទៅ​វិញ​ថា៖ "ដំបូង​ស្មាន​ថា​អ្នក​គឺ​ជា​ជន​ទី​៣ តែ​ឥលូវ​ខ្ញុំ​ជា​ជន​ទី​៤​ហើយ​មើល​ទៅ! គាត់​អត់​នៅ​ទេ ទៅ​ងូត​ទឹក​បាត់​ហើយ"។ នារី​ម្នាក់​នោះ​ពេល​បាន​ទទួល​សារ​ហើយ​ក៏​ឆ្ងល់ ចំណែក​ក្មេង​តូច​ក៏​ញញឹម​ម្នាក់​ឯង។ ភ្លាម​នោះ​សំឡេង​ទូរស័ព្ទ​ឪពុក​ក៏​រោទ៍​ឡើង។ សំឡេង​ឪពុក​និង​ម្ដាយ​ឈ្លោះ​គ្នា​ឮ​ខ្លាំង​ចេញ​មក​ក្រៅ​ ធ្វើ​ឲ្យ​ក្មេង​តូច​គិត​ក្នុង​ចិត្ត​ថា៖ "នេះ​ម៉ាក់​ដឹង​ការ​ពិត​ហើយ​ឬ ​ខ្ញុំ​ដឹង​យឺត​ពេល​ទេ​ដឹង​នេះ!”ភ្លាម​ៗ​បន្ទាប់​ពី​ដាក់​ទូរស័ព្ទ​របស់​ប្រពន្ធ​ចុះ ឪពុក​ក៏​បែរ​មក​សួរ​កូន​ថា៖ "សារ​បាត​ដៃ​ទី​៣​ ទី​៤​ស្អី​នោះ កូន​អ្នក​ផ្ញើ​មែន​ទេ?”

“ចាស! ខ្ញុំ​ផ្ញើ​ទៅ​មែន អ្នក​ណា​ឲ្យ​ប៉ា​លួច​មាន​ប្រពន្ធ​ចុង​ធ្វើ​អី!”បន្ទាប់​ពី​បាន​ឮ​សម្ដី​កូន​ឆ្លើយ​បែប​នេះ ឪពុក​ក៏​ភ្ញាក់ និង​និយាយ​ថា៖ "កូន​ប៉ា កូន​យល់​ច្រឡំ​ហើយ នោះ​ជា​សារ​ដែល​ប៉ា​និយាយ​លេង​ជាមួយ​ម៉ាក់​ឯង​ទេ​តើ"ការ​ពិត​នេះ​គ្រាន់​តែ​ជា​សារ​ផ្ញើ​សារ​បន្លំ​លេង​សើច​ពី​ម្ដាយ​នាង​តូច​ដែល​កំពុង​ចេញ​ទៅ​ធ្វើ​ការ​តាម​ខេត្ត​ប៉ុណ្ណោះ​ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​នាង​តូច​យល់​ច្រឡំ។

បន្ទាប់​ពី​បាន​ស្ដាប់​រឿងរ៉ាវ​ពី​មាត់​កូន​ស្រី​ហើយ ម្ដាយ​ក៏​មាន​អារម្មណ៍​រំជួល​ចិត្ត​នឹង​អ្វី​ដែល​កូន​ស្រី​បាន​ធ្វើ និង​គិត​ថា​ត​ទៅ​នេះ ​ក៏​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ថា​ស្វាមី​ក្បត់​ចិត្ត​ទៀត ចំណែក​ឪពុក​ក៏​ទទួល​បាន​មេរៀន ដោយ​ត​ទៅ​នេះ​ត្រូវ​ដាក់​លេខ​សម្ងាត់​ក្នុង​ទូរស័ព្ទ​ដើម្បី​កុំ​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ទៀត។

​ហេតុ​អ្វី​បាន​ជា​ក្មេង​ងាយ​​នឹង​ឈឺ​ចាប់​ខ្លាំង​ដោយ​សារ​រឿង​ឪពុក​ម្ដាយ​ក្បត់​ចិត្ត​គ្នា​ជា​ពិសេស? សម្រាប់​ក្មេង​ៗ ឪពុក​ម្ដាយ​គឺ​ជា​ទី​ពឹង​ពាក់​អាស្រ័យ​តែ​មួយ​គត់​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ដូច្នេះ​ហើយ​រាល់​ការ​ប្រែប្រួល​ដែល​កើត​ឡើង​ក្នុង​គ្រួសារ នឹង​ផ្ដល់​ផល​ប៉ះ​ទង្គិច​ខ្លាំង​ដល់​កូន​ៗ​។ ប្រសិន​បើ​ក្មេង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ ឪពុក​ម្ដាយ​មិន​ស្មោះ​ត្រង់ មាន​ការ​ក្បត់​ផិត ពួក​គេ​នឹង​មាន​អារម្មណ៍​ថា​ទី​ពឹង​របស់​គេ​ចាប់​ផ្ដើម​រង្គោះរង្គើ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​បាត់​បង់​សុវត្ថិភាព ​ភ័យ​ខ្លាច និង​តប់ប្រមល់។ ក្រៅ​ពី​នេះ ក្មេង​ក៏​នឹង​ងាយ​តក់ស្លុត​នឹង​ស្ថានការណ៍​ដែល​កើត​ឡើង​ក្នុង​ផ្ទះ​បាន​ដោយ​ងាយ ដូច​ជា​ពេល​​ឪពុក​ម្ដាយ​មាន​ជម្លោះ​ឬ​ធ្វើ​សង្គ្រាម​ត្រជាក់​ជាមួយ​គ្នា។

តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា គ្រួសារ​ដែល​ឪពុក​ ឬ​ម្ដាយ​ក្បត់​ចិត្ត​នោះ នឹង​ជះ​ឥទ្ធិពល​ដល់​ក្មេង​ អាច​រហូត​ទៅ​ដល់​ពេល​ដែល​ពួក​គេ​រៀបការ​នៅ​អនាគត។ ក្មេង​ដែល​ឆ្លង​កាត់​សង្គម​គ្រួសារ​បែកបាក់ នៅ​អនាគត​នឹង​សម្រេច​ចិត្ត​បញ្ចប់​បញ្ហា​គ្រួសារ​ដោយ​ការ​លែងលះ​ដូច​គ្នា​ ដែល​ប្រសិន​បើ​ប្រៀបធៀប​គ្នា​ជាមួយ​ក្រុម​គ្រួសារ​ដែល​មិន​បាន​លែងលះ​គ្នា គឺ​មាន​ភាគរយ​ខ្ពស់​ជាង​ចំនួន ៣,៨៥%។ ក្មេង​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​អស់​សង្ឃឹម​ក្នុង​ជីវិត​គ្រួសារ​នា​ពេល​កន្លង​មក ក៏​នឹង​សម្លឹង​មើល​ជីវិត​គ្រួសារ​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច ស្ទាក់​ស្ទើរ និង​មិន​ហ៊ាន​ជឿ​ចិត្ត​នរណា​ម្នាក់​ឡើយ។ ក្នុង​ខណៈ​ដែល​ឪពុក​ម្ដាយ​ចាប់​ផ្ដើម​មាន​បញ្ហា​ជាមួយ​គ្នា​នោះ កូន​នៅ​ផ្ទះ​ក៏​អាច​នឹង​ទាមទារ​ចំណាប់​អារម្មណ៍​កាន់​តែ​ច្រើន ដូច​ជា យំ បំផ្លាញ​របស់​របរ ឆាប់​ខឹង សោក​សៅ ឬ​អាច​សូម្បី​តែ​ចង់​សម្លាប់​ខ្លួន ដែល​ពួក​គេ​សង្ឃឹម​ត្រឹម​តែ​ឲ្យ​ឪពុក​ម្ដាយ​ងាក​មក​មើល​ថែ​ យក​ចិត្ត​ទុក​ដាក់ និង​គិត​ថា​អ្វី​ៗ​ទាំង​នេះ​នឹង​អាច​ជួយ​ផ្សះផ្សា​ទំនាក់​ទំនង​របស់​ឪពុក​ម្ដាយ​ឲ្យ​ត្រលប់​មក​ដូច​ដើម​វិញ។

ក្ដី​ស្រឡាញ់​ប្រសើរ​បំផុត​ដែល​ឪពុក​ម្ដាយ​អាច​ឲ្យ​កូន​បាន​នោះ​ គឺ ក្ដី​ស្រឡាញ់​របស់​ឪពុក​ចំពោះ​ម្ដាយ។ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង មាន​គូ​ស្វាមី​ភរិយា​មួយ​គូ​កំពុង​ជជែក​គ្នា​យ៉ាង​មាន​សុភមង្គល។ ស្វាមី​បាន​ចាប់​ដៃ​ភរិយា​ បង្ហាញ​ក្ដី​ស្រឡាញ់​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​កូន​ដែល​អង្គុយ​នៅ​ក្បែរ​នោះ​ក៏​មើល​ទៅ​មាន​សេចក្ដី​សុខ​ជាមួយ​គ្នា​ដែរ ក្នុង​ខណៈ​ពេល​ដែល​ស្វាមី​ភរិយា​មួយ​គូ​ទៀត​កំពុង​ឈ្លោះ​គ្នា និង​កំពុង​រក​រឿង​លែងលះ​គ្នា ហើយ​កូន​នៅ​ក្បែរ​នោះ​ក៏​មាន​តែ​ក្ដី​ទុក្ខ។ ស្វាមី​ដែល​ស្រឡាញ់​ប្រពន្ធ​និង​គ្រួសារ នឹង​ធ្វើ​ឲ្យ​ភរិយា​ប្រតិបត្តិ​ជាមួយ​មនុស្ស​នៅ​ជុំវិញ​បាន​ដោយ​ភាព​ទន់ភ្លន់ ចិត្ត​ទូលាយ។ មិន​តែ​ប៉ុណ្ណោះ​គ្រួសារ​ដែល​ទទួល​បាន​ការ​មើល​ថែទាំ​បាន​យ៉ាង​ល្អ សមាជិក​គ្រប់​គ្នា​ក៏​នឹង​មាន​ក្ដី​សុខ​ទៅ​តាម​នោះ​ដែរ។ គ្រួសារ​ដែល​រស់​នៅ​ដោយ​មាន​ក្ដី​ស្រឡាញ់​ពី​ភរិយា ស្វាមី​ក៏​ទុក​ចិត្ត​ អាច​ប្រគល់​គ្រប់យ៉ាង​ក្នុង​ផ្ទះ​ឲ្យ​ភរិយា​មើល​ថែ និង​ចេញ​ទៅ​ធ្វើ​ការ​រក​លុយ​មក​ចិញ្ចឹម​គ្រួសារ​បាន​យ៉ាង​ពេញ​ទំហឹង។ ក្មេង​ដែល​ធំ​ឡើង​ក្នុង​គ្រួសារ​ដែល​មាន​គ្រប់យ៉ាង​បែប​នេះ​ នឹង​បាន​ទទួល​ភាព​កក់​ក្ដៅ និង​អារម្មណ៍​ថា​មាន​សុវត្ថិភាព។ប៉ុន្តែ ប្រសិន​បើ​គូ​ស្វាមី​ភរិយា​អស់​អារម្មណ៍​ស្រឡាញ់​ចំពោះ​គ្នា​ហើយ តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​របស់​កូន?

ដំបូន្មាន​ល្អ​មួយ​គឺ មិន​គួរ​នាំ​ក្មេង​ឲ្យ​វិលវល់​នឹង​អារម្មណ៍​ទាំង​អស់​នេះ​ឡើយ។ ពេល​នៅ​ចំពោះ​មុខ​កូន​គួរ​លាក់​ឥរិយាបថ​និង​អារម្មណ៍ មិន​គួរ​សម្ដែង​អាការៈ​ខឹង​ចេញ​មក គួរ​ធ្វើ​​ចិត្ត​ត្រជាក់ ហើយ​សឹម​ទៅ​ដោះ​ស្រាយ​ជាមួយ​គ្នា​​ក្រោយ​ខ្នង​របស់​ពួក​គេ។ មិន​ថា​ចុង​ក្រោយ​នឹង​នៅ​តែ​បន្ត​រស់​នៅ​ជាមួយ​គ្នា​ ឬ​យ៉ាង​ណា តែ​កុំ​ធ្វើ​ឲ្យ​កូន​ត្រូវ​មក​ទទួល​ដឹង​ពី​អារម្មណ៍​ខូច​ចិត្ត ប្រសិន​បើ​មិន​អាច​នៅ​ជាមួយ​គ្នា​ទៀត​បាន​ពិត​មែន កំឡុង​ពេល​ដែល​ត្រូវ​និយាយ​ការ​ពិត​ជាមួយ​កូន​ ក៏​កុំ​ភ្លេច​ប្រាប់​គេ​ថា ត​ទៅ​នេះ​មិន​ថា​ម៉ាក់​និង​ប៉ា​មិន​បាន​រស់​នៅ​ជាមួយ​គ្នា​ក៏​ដោយ ប៉ុន្តែ​ម៉ាក់​ប៉ា​នឹង​នៅ​តែ​ស្រឡាញ់​កូន​មិន​ប្រែប្រួល។ ក្រោយ​ពី​លែងលះ​គ្នា​រួច​ហើយ​ សូម​កុំ​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​របស់​នរណា​ម្នាក់​មក​ជះ​ឥទ្ធិពល​ដល់​ជីវិត​កូន និង​គួរ​មាន​ពេល​វេលា​ឲ្យ​កូន​ដូច​ដើម។សង្ឃឹម​ថា​អត្ថបទ​នេះ​នឹង​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​កំពុង​មាន​បញ្ហា​បែប​នេះ។ កុំ​ភ្លេច​ចែក​រំលែក​អត្ថបទ​នេះ​ទៅ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ផង​ណា!​




អត្ថបទដោយ៖​ វ៉ាន់ថន
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
អភិបាលស្រុកបាទីបើករថយន្តទាំងស្រវឹងទៅប៉ះរថយន្ត...
40,748 Views (19-Apr-2017)
សាន ផានិត ​រម្លឹក​រឿង​ទៅ​បង្រៀន​ភាសា​អង់គ្លេស...
32,344 Views (21-Apr-2017)
ញាក់សាច់! អ្នកលក់មុាំល្ហុងចាប់រំលោភក្មេងស្រីម...
25,158 Views (10-Apr-2017)
សមត្ថកិច្ច​ប្រកាស​​ស្វែង​រក​ចាប់​ខ្លួន ជនសង្ស...
24,375 Views (14-Apr-2017)
ក្តៅៗ! កងទ័ព​កូរ៉េខាងជើង ស្លៀកឈុត​នុយក្លេអ៊ែរ...
24,327 Views (15-Apr-2017)
នរណា​ខ្លះ​យល់​អារម្មណ៍​ទឹកចិត្ត​ជា​ម្តាយ​! អា...
24,169 Views (20-Apr-2017)
អ្នក​ដំណើរ​រាប់​រយ​នាក់​ចាញ់​បោក​គេ​ជាប់​គាំង...
23,510 Views (13-Apr-2017)
ប្តីប្រពន្ធដណ្តើមគ្នាទៅស្រុករៀងៗខ្លួន ក្លាយ ជ...
22,931 Views (11-Apr-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by