NewsVideos


ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីមិនមាន​ ទាល់តែតាមមើលទើបដឹង ការពិត
17-May-2017, 5:50 PM
ផ្សេងៗ / ចំនួនទស្សនា: 29103


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
មាន​បុរស​ ២​នាក់​ ម្នាក់​ឈ្មោះ​គ្រីស្នា និង​ម្នាក់​ទៀត​ឈ្មោះ​អាជុន ​បាន​ដើរ​លេង​ជុំវិញ​ទីក្រុង​មួយ​។ ពួក​គេ​បាន​ប្រទះ​ឃើញ​អ្នក​សុំទាន​ម្នាក់ កំពុង​អង្គុយ​សុំ​តាម​ដង​ផ្លូវ​ដើរ។ អាជុន មាន​ចិត្ត​អាណិត​អ្នក​សុំ​ទាន​ជា​ខ្លាំង រួច​សម្រេច​ឲ្យ​កាក់​មាស​មួយ​ស្បោង​ពេញ​ដែល​មាន​ ១០០​កាក់។

អ្នកសុំ​ទាន​​ត្រេក​អរ​ខ្លាំង ហើយបាន​សំពះ​អរគុណ​អាជុន រួច​បាន​ត្រឡប់​​ទៅ​ផ្ទះ​វិញ។ ​តាម​ផ្លូវ​ទៅ​ផ្ទះ​ អ្នក​សុំទាន​រូប​នេះ​បាន​ជួប​មនុស្ស​​ដែល​ត្រូវ​ការ​ឲ្យ​លោក​ជួយ​ដោយ​គ្រាន់​តែ​ចែក​ ១​ ឬ​២​កាក់​​ប៉ុណ្ណោះ​ តែ​លោក​ធ្វើ​មិន​ដឹង​មិន​ឮ។ ជា​អកុសល គាត់​ដើរ​​ទៅ​មុខ​បាន​ឆ្ងាយ​បន្តិច ​ស្រាប់​តែ​ជួប​ចោរ​ម្នាក់ ហើយ​ចោរ​នោះ​បាន​​ជំរិត​ប្លន់​យក​ស្បោង​កាក់​​ទៅ​ទាំង​អស់ ហើយ​រត់​គេច​ខ្លួន​បាត់។

អ្នក​សុំទាន​ប្រែជា​ខក​ចិត្ត​សោក​ស្ដាយ ក៏​ត្រលប់​​ទៅ​អង្គុយ​សុំ​ទាន​វិញ។ នៅ​ថ្ងៃ​បន្ទាប់ ពេល អាជុន ​មក​ដើរ​លេង​ដូច​សព្វ​ដង ​លោក​បាន​ឃើញ​បុរស​សុំទាន​មក​សុំ​ទាន​​ដដែល រួច​លាន់​មាត់​ថា "​ហេតុ​អ្វី​ខ្ញុំ​ឲ្យ​ស្បោង​កាក់​មាស​មួយ​ថង់​ពេញ​ហើយ នៅ​មក​សុំ​ទាន​ទៀត"? ​បុរស​សុំ​ទាន​​រៀបរាប់​ប្រាប់​តាម​ដំណើរ​រឿង​បាន​កើត​ឡើង ហើយ​បុរស​ចិត្ត​ធម៌​អាជុន មាន​អារម្មណ៍​អាណិត​​​ រួច​​ឲ្យ​ត្បូង​ពេជ្រ​មួយ​គ្រាប់​​ថែម​ទៀត​។

អ្នកសុំទាន​សប្បាយ​ចិត្ត​ណាស់​ ហើយ​​​បាន​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​តាម​ទម្លាប់។ នៅ​តាម​ផ្លូវ បុរស​សុំ​ទាន​បាន​ជួប​​មនុស្ស​កំពុង​ត្រូវ​ការ​ជំនួយ ​ប៉ុន្តែ​គាត់​ធ្វើ​ព្រងើយ​មិន​ខ្វល់​ខ្វាយ​ឡើយ​។ ការ​ធ្វើ​ដំណើរ​ម្ដង​នេះ គាត់​បាន​ទៅ​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព​ រួច​បាន​យក​គ្រាប់​ពេជ្រ​លាក់​ទុក​ក្នុង​ក្អម​ទទេ​​គ្រប​ជិត​ដោយ​សង្ឃឹម​ថា​នឹង​យក​ទៅ​លក់ រួច​រស់​នៅ​យ៉ាង​មាន​សុភមង្គល​។ ពេល​នោះ​ប្រពន្ធ​មិន​នៅ​ផ្ទះ​ទេ។ គាត់​អស់​កម្លាំង​ខ្លាំង​ទើប​ចូល​ទៅ​គេង​មួយ​ស្របក់។

ខណៈ​ពេល​គាត់​គេង​លក់ ប្រពន្ធ​បាន​មក​ដល់​ផ្ទះ​ល្មម និង​បាន​យក​ក្អម​អត់​ទឹក​នោះ​ កាន់​ដើរ​សំដៅ​ទៅ​មាត់​ទន្លេ។ នៅ​ពេល​នាង​យក​ក្អម​ដង​ទឹក នាង​មិន​បាន​ចាប់​អារម្មណ៍​ថា​ មាន​ពេជ្រ​នៅ​ក្នុង​ក្អម​ឡើយ​ រួច​​ជ្រមុជ​ក្អម​ចូល​ក្នុង​ទឹក​កំពុង​ហូរ។ ​នៅ​ពេល​​ទឹក​​ហូរ​ចូល​​ក្អម​ពេញ កម្លាំង​ទឹក​បាន​រុញ​ច្រាន​គ្រាប់​ពេជ្រ​ឲ្យ​ចេញ​ពី​ក្នុង​ក្អម​ ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​​ ហូរ​តាម​ទឹក​បាត់។

នៅ​ពេល​បុរស​សុំទាន​ក្រោក​ពី​គេង​វិញ គាត់​បាន​ស្ទុះ​ទៅ​មើល​ក្អម និង​បាន​ស្រែក​សួរ​ប្រពន្ធ​ភ្លាម​ៗ​ថា​ មាន​ឃើញ​ពេជ្រ​ក្នុង​ក្អម​​ ឬ​ទេ។ ប្រពន្ធ​តប​វិញ​ថា ខ្លួន​មិន​ចាប់​អារម្មណ៍ និង​មិន​ដឹង​ថា​វា​នៅ​ក្នុង​ក្អម​ឡើយ​ ប៉ុន្តែ​​នាង​បង្ហើប​ថា​ ប្រហែល​ជា​ជ្រុះ​ទៅ​ក្នុង​ទន្លេ។ គ្រាន់​តែ​ឮ​បែប​នេះ បុរស​អ្នក​សុំ​ទាន​​សឹង​មិន​ជឿ​ពី​សំណាង​អាក្រក់​ម្ដង​ហើយ​ម្ដង​ទៀត រួច​ត្រឡប់​ទៅ​សុំ​ទាន​វិញ​ជា​លើក​ទី​ ៣។គ្រីស្នា និង​អាជុន បាន​ប្រទះ​ឃើញ​ប្រុស​​សុំ​ទាន​ដដែល​ រួច​អាជុន​ បាន​ទៅ​សួរ​នាំ។ ម្ដង​នេះ​អាជុន មាន​អារម្មណ៍​មួមៅ​ក្ដៅ​ក្រហាយ រួច​គិត​ថា​បុរស​សុំ​ទាន​នឹង​មិន​អាច​មាន​ជីវិត​​សប្បាយ​រីករាយ​ជា​រៀង​រហូត។

ចំណែក​លោក​គ្រីស្នា ជា​អ្នក​មាន​បុណ្យ​បារមី​ បាន​ញញឹម​ដាក់​បុរស​​សុំ​ទាន រួច​ឲ្យ​កាក់​ធម្មតា ១​កាក់ ដែល​មាន​តម្លៃ​មិន​អាច​ទិញ​បាយ​ថ្ងៃ​ត្រង់ ឬ​បាយ​ល្ងាច​សម្រាប់​មនុស្ស​ម្នាក់​បាន​ផង។ ​ម្ដង​នេះ​អាជុន បាន​សួរ​ទាំង​ងឿង​ឆ្ងល់​ទៅ​កាន់​គ្រីស្នា​ថា "ព្រះ​អើយ​! ខ្ញុំ​ឲ្យ​កាក់​មាស​មួយ​ស្បោង និង​ពេជ្រ​មួយ​គ្រាប់​ហើយ​នៅ​តែ​មិន​អាច​ជួយ​បុរស​សុំ​ទាន​បាន​ ចុះ​ទម្រាំ​តែ​កាក់​​ធម្មតា​មួយ ធ្វើ​ម៉េច​អាច​ជួយ​​បុរស​ក្រ​តោក​យ៉ាក​នេះ​កើត​"។ គ្រីស្នា ញញឹម​ ហើយ​ប្រាប់​អាជុន ឲ្យ​តាម​លួច​មើល​បុរស​សុំ​ទាន ដើម្បី​ដឹង​ការ​ពិត។

ក្រោយ​ទទួល​បាន​​កាក់​ បុរស​សុំ​ទាន​​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដូច​ធម្មតា តែ​ម្ដង​នេះ​មិន​សប្បាយ​ចិត្ត​ទេ។ ​នៅ​តាម​ផ្លូវ រូបគេ​គិត​ថា​កាក់​ធម្មតា​មួយ គាត់​មិន​អាច​​ទិញ​សូម្បី​តែ​​បាយ​ថ្ងៃ​ត្រង់​សម្រាប់​ខ្លួន​ឯង​ផង​។ គាត់​ឆ្ងល់​ថា ហេតុ​អ្វី​បុរស​នោះ​ឲ្យ​ខ្លួន​តិច​បែប​នេះ?

ដើរ​បណ្ដើរ​សញ្ជឹង​គិត​បណ្ដើរ រហូត​ទៅ​ជួប​អ្នក​​នេសាទ​ម្នាក់​ដែល​មាន​ត្រី​ជាប់​សំណាញ់។ ​បុរស​សុំ​ទាន​មាន​អារម្មណ៍​អាណិត​ត្រី​នោះ ហើយ​​គិត​ថា​ មួយ​​កាក់​ក៏​មិន​អាច​ទិញ​បាយ​​ដោះ​ស្រាយ​បញ្ហា​បាន​ដដែល​ ក៏​សម្រេច​ជួយ​ទិញ​ត្រី​អ្នក​នេសាទ​នោះ។ ពេល​ទិញ​ត្រី​បាន​ គាត់​បាន​យក​ត្រី​រស់​នោះ​ដាក់​ក្នុង​ក្រឡ​មួយ​ដែល​គាត់​តែង​តែ​ស្ពាយ​ជាប់​ខ្លួន។

ពេល​បុរស​សុំ​ទាន​​ដើរ​តាម​ផ្លូវ​ ក្រឡ​ដាក់​​ត្រី​បាន​រង្គើ​ ក្រឡុក​ទឹក​ធ្វើ​ឲ្យ​ត្រី​ខ្ជាក់​គ្រាប់​ពេជ្រ​ចេញ​ពី​ពោះ។ ​ដល់​​កន្លែង​មួយ​ បុរស​សុំ​ទាន​បាន​ឈប់​មើល​ត្រី ស្រាប់​តែ​ឃើញ​គ្រាប់​ពេជ្រ​​ក្នុង​ក្រឡ​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ ស្រប​ពេល​ជា​មួយ​គ្នា​ដែរ ចោរ​ដែល​​លួច​ស្បោង​កាក់​មាស​របស់​គាត់​ បាន​ដើរ​ឆ្លង​កាត់​កន្លែង​គាត់​សម្រាក ហើយ​ចោរ​បាន​ក្រឡេក​ឃើញ​​ភ្លាម​ ប្រែ​ជា​​ភ្ញាក់​ព្រើត និង​នឹក​ក្នុង​ចិត្ត​ថា ​​បុរស​​សុំ​ទាន​បាន​ចំណាំ​មុខ​ខ្លួន​​ទើប​ខ្លាច​​គាត់​វាយ​ ក៏​ប្រគល់​ស្បោង​កាក់​មាស​​នោះ​ឲ្យ​បុរស​សុំ​ទាន​វិញ។ បុរស​​​សុំ​ទាន​​ស្រឡាំងកាំង និង​សឹង​មិន​ជឿ​ថា​​​ វា​អាច​កើត​មាន​យ៉ាង​នេះ​បាន​នោះ​ទេ​៕

** តម្លៃ​អប់​រំ​រឿង៖** នៅ​ពេល​អ្នក​មាន​លទ្ធភាព ឬ​មាន​ឱកាស​​ជួយ​អ្នក​ដទៃ​ហើយ សូម​កុំ​ឱប​ដៃ​ឈរ​មើល​។ អំពើ​ល្អ​របស់​អ្នក​នឹង​វិល​ត្រលប់​សង​អ្នក​វិញ​នា​ពេល​ខាង​មុខ​​​ជា​មិន​ខាន​។


រូបតំណាង



ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,200 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,103 Views (17-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
24,005 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,818 Views (17-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
18,111 Views (20-May-2017)
ប៉ុន្មាន​កម្មវិធី​មក​នេះ នាយ កុយ ប្រាប់​ថា កា...
17,873 Views (22-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,140 Views (15-May-2017)
ពិនិត្យមើល​បាតដៃ បើមាន​ខ្សែបន្ទាត់នេះ អ្នកពិត...
15,975 Views (19-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by