NewsVideos


តោះ ! ទៅធ្វើ​ម្ហូប​មួយ​មុខ​នេះ ទឹក​គ្រឿង​ពិសេស
19-May-2017, 5:33 PM
ផ្សេងៗ / ចំនួនទស្សនា: 97


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ទឹក​គ្រឿង​ជា​ម្ហូប​អាហារ​ ដែល​ប្រជាជន​ខ្មែរ​ចូលចិត្ត​ទទួល​ទាន​​ហើយ​មាន​គ្រឿង​ផ្សំ​ពី​ប្រហុក​ នឹង​សាច់​ត្រី​ ផ្ទាប់​ជាមួយ​នឹង​អន្លក់​ យ៉ាង​ឆ្ងាញ់​ពិសា។​​ ចង់​ដឹង​ថា​ ម្ហូប​ទឹក​គ្រឿង​នឹង​មាន​គ្រឿង​ផ្សំ​អ្វី​ខ្លះ​ នឹង​របៀប​ធ្វើ​យ៉ាង​ណា​នោះ​ តោះ! អញ្ចឹង​ទៅ​អាន​អត្ថបទ​ខាង​ក្រោម​នេះ​ពី៖

គ្រឿងផ្សំ៖
-ត្រី​រ៉ស់ ឬ​ត្រី​ដៀប ដែល​ស្ងោរ​ឆ្អិន​(​អាច​យក​ត្រី​ឆ្អើរ​ក៏​បាន​ បុក​ឱ្យ​ម៉ត់)
-ប្រហុក​ចំហុយ​ឆ្អិន ៣-៥​ចង្វា ឬ​តាម​ការ​ចូល​ចិត្ត
-ខ្ទឹមស និង​ ខ្ទឹម​ក្រហម​ ២​កំពឹស​ដំ​ឲ្យ​បែក
-ទឹក​ស្ងោរ​ត្រី ២​វែក​សម្ល ឬ​ស្មាន​ទៅតាម​សាច់​ត្រី​
-ជី​នាងវង ស្លឹក​ខ្លឹម​ ​ហាន់​រៀង​ម៉ត់​បន្តិច
-ម្ទេស តាម​ការ​ចូល​ចិត្ត​ហាន់​បញ្ឆិត​
-ក្រូច​ឆ្មា ១​ផ្លែ​ ( ឬ​ក៏​អាច​ប្រើ​អំពិល​ទុំ​បាន)

បន្លែ​អន្លក់ ៖ ស្ដៅ​ស្រុះ ត្រយូង​ចេក​ ផ្កា​កំប្លោក ព្រលឹត ត្រសក់ ស្ពៃ​ក្រញាញ់ និង​មាន​បន្លែ​ជាច្រើន​ទៀត (​រៀប​ដាក់​ចាន​)

វិធី​ធ្វើ​ ៖មុនដំបូង​ត្រូវ​យក​ត្រី​ដែល​បាន​ស្ងោរ​ឆ្អិន​មក​បេះ​យក​សាច់ បន្ទាប់មក​បុក​វា​​តែ​កុំ​ឲ្យ​ម៉ត់​ពេក​ រួច​ហើយ​ដាក់​ចូល​ទៅ​ក្នុង​ចានគោម​មួយ​។​ យក​ទឹក​ស្ងោរ​ត្រី​នោះ​មក​ដាក់​ជ្រំ​ប្រហុក​ដែល​​ចំហុយ​​ឆ្អិន​ ដាក់​ទៅ​ក្នុង​ចាន​ត្រី​ ជាមួយ​និង​ទឹក​ស្ងោរ​ត្រី​ដែល​នៅសល់​ក៏​ចាក់​ចូល​ទាំងអស់​ដែរ​។​ បន្ទាប់​មក​ចាប់​ផ្ដើម​ដាក់​គ្រឿង​ចូល ប៊ីចេង អំបិល ស្ករស ខ្ទឹមស ខ្ទឹមក្រហម​ និង​ច្របាច់​ក្រូច​ចូល កូរ​វា​បញ្ចូល​គ្នា​ឲ្យ​រលាយ​គ្រឿង​សព្វ​ (​ជូរ​ឫ​ផ្អែម​ទៅតាម​ចំណូលចិត្ត​)។​ ជា​ចុងក្រោយ​គ្រាប់​តែ​ដាក់​ម្ទេស និង​ជី​នាងវង ស្លឹក​ខ្ទឹម​​ចូល​នោះ​អ្នក​អាច​យក​បន្លែ​អន្លក់​មក​ញ៉ាំ​ផ្ទាប់​បាន​ហើយ​៕​



ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,201 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,103 Views (17-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
24,005 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,819 Views (17-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
18,111 Views (20-May-2017)
ប៉ុន្មាន​កម្មវិធី​មក​នេះ នាយ កុយ ប្រាប់​ថា កា...
17,873 Views (22-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,141 Views (15-May-2017)
ពិនិត្យមើល​បាតដៃ បើមាន​ខ្សែបន្ទាត់នេះ អ្នកពិត...
15,975 Views (19-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by