NewsVideos


អស់សំណើច! Nokia ដាក់លក់អនឡាញតម្លៃឡៃឡុងតែ ២ ៥០០ រៀល
4-Jan-2017, 11:15 AM
ទូរស័ព្ទ / ចំនួនទស្សនា: 417


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
កំពូលទូរសព្ទ Nokia ម៉ាកល្បីកាលពីអតីតកាលដែលមានតម្លៃថ្លៃកប់ ស្ទើរតែគ្រប់គ្នាលក់គោមួយ ទើបអាចទិញបាន ប៉ុន្តែពេលថ្មីៗនេះ មានអ្នកគាំទ្រម្នាក់យកមកដាក់លក់តាមអនឡាញតម្លៃឡៃឡុងតែ ២ ៥០០រៀល។

អ្វីដែលគូរឲ្យអស់សំណើចនោះគឺ ទូរសព្ទប៉ុន្មានម៉ូឌែលនេះនៅតែអាចដំណើរបានធម្មតាជាមួយប្រពន្ធ័ប្រតិបត្តិការ Symbian ទោះបីជាលែងមាន Developers ណាទៅរវីរវល់ជាមួយក៏ដោយ។ ទូរសព្ទដែលដាក់លក់នៅលើអនឡាញទាំងនេះ មានដូចជាម៉ូឌែល Nokia 7610, Nokia 3310, Nokia N95 ជាដើម ដែលមានតម្លៃជាង ៥០០ ទៅ ៦០០ ដុល្លារកាលពីអតីតកាល ប៉ុន្តែត្រូវបានម្ចាស់ហាងលក់ទូរសព្ទមួយកន្លែងបានបង្ហោះដាក់លក់អនឡាញក្នុងតម្លៃតែ ២ ៥០០រៀលប៉ុណ្ណោះ។ក្នុងនោះដែរក៏មានអ្្នកគាំទ្រជាច្រើនមានបញ្ចេញមតិថា "Message sent" មានន័យថា​គាត់ចង់បានមួយគ្រឿងដែរ អាចទំនាក់ទំនងតាមរយៈការផ្ញើទៅប្រអប់សារ(Chat) និងមួយចំនួនទៀតបានសម្ដែងអារម្មណ៍ហួសចិត្តពេលឃើញបែបនេះ។

ទូរសព្ទ Nokia ត្រូវបានគេមើលឃើញថា នៅតែជាទូរសព្ទដែលធន់បំផុតក្នុងសតវត្សទី ២១ នេះប៉ុន្តែគួរឲ្យស្ដាយយីហោម៉ាកទូរសព្ទមានដើមកំណើតមកពីប្រទេសហ្វាំងឡង់មួយនេះ ត្រូវបាត់ឈ្មោះពីពិភពគុន ក្រោយពេលមានវត្តមានស្មាតហ្វូនកំពូលៗចូលមកប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ទោះជាយ៉ាងណាក្ដីឆ្នាំ ២០១៧ នេះក្រុមហ៊ុនល្បីឈ្មោះនេះ សង្ឃឹមថាអាចក្ដោបក្ដាប់ទីផ្សារស្មាតហ្វូនឡើងវិញ ដែលនឹងត្រៀមផលិតHardware និងចរាចរណ៍លើទីផ្សារ ដែលដំណើរការដោយប្រពន្ធ័ប្រតិបត្តិការ Android វិញម្ដង៕


Nokia ដាក់លក់តាមអនឡាញតម្លៃឡៃឡុងតែ ២ ៥០០រៀល


ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,177 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,613 Views (11-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,119 Views (16-Feb-2017)
ឈឺ​ចិត្ត​តិច​អី! ទើប​បើក​ប្រាក់​ខែ ខំ​ប៉ាវ​ម្...
24,545 Views (9-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,426 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,763 Views (11-Feb-2017)
ស្ដែង​! រក​ឃើញ​ត្រសក់​ទៀត​ បន្ទាប់​ពី​​បញ្ចាំ...
16,797 Views (15-Feb-2017)
មួយភ្លែតក្មួយយាយភូបាញ់បោះសេរីដល់ពីរដង​ និងវាយ...
16,034 Views (6-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by