NewsVideos


ភស្តុតាង​បង្ហាញ​ថា​ Ming Chi Kuo ជា​គ្រូទាយ​ដ៏​ឆុត​ពី iPhone
5-Jan-2017, 8:05 AM
ទូរស័ព្ទ / ចំនួនទស្សនា: 538


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
​​​​​​​​​​អ្នកគាំទ្រ​ផលិតផល​ Apple ជា​ច្រើន​ប្រហែល​ជា​ស្គាល់​​​លោក​ Ming Chi Kuo អ្នក​វិភាគ​របស់​ក្រុមហ៊ុន​​សុវត្ថិភាព​ KGI ដែល​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​តាម​រយៈ​ការ​វិភាគ​ពី​ចំណុច​ពិសេស​របស់​ iPhone ជំនាន់​ថ្មី។ ភាគ​ច្រើន​ការ​វិភាគ​របស់​គាត់​សុទ្ធ​តែ​ក្លាយ​ជា​ការ​ពិត​ ជាក់​ស្ដែង​ដូច​ជា​ការ​វិភាគ​កន្លង​មក​ពី​ iPhone ដែល​មាន​ដូច​ខាង​ក្រោម៖

ពី iPhone 7
@ iPhone 7 Plus នឹង​មាន​ RAM ដល់​ 3 GB៖កាល​ពី​​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥ អ្នក​វិភាគ​រូប​នេះ​លើក​ឡើង​ថា​ Apple នឹង​ធ្វើ​ឲ្យ​​ iPhone 7 ទាំង​ពីរ​ប្រភេទ​ខុស​គ្នា​ត្រង់​ RAM ដោយ​ iPhone 7 នៅ​តែ​មាន​ RAM ទំហំ​ 2 GB ចំណែក​ឯ​ iPhone 7 Plus នឹង​មាន​ RAM ដល់​ 3 GB។ ការ​វិភាគ​​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ពេល​ Apple បង្ហាញ​ iPhone 7 ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​កញ្ញា​ ២០១៦។

@ iPhone 7 Plus នឹង​មាន​កាមេរ៉ា​ភ្លោះ៖នៅ​ចុង​ខែ​មករា​ ឆ្នាំ​ ២០១៦ លោក​ Ming បាន​វិភាគ​ថា​ Apple បាន​ផលិត​ ​ iPhone 7 Plus ពីរ​ប្រភេទ​ផ្សេង​គ្នា​ដោយ​មួយ​ប្រភេទ​មាន​កាមេរ៉ា​ក្រោយ​តែ​មួយ​គ្រាប់​ និង មួយ​ប្រភេទ​ទៀត​កាមេរ៉ា​ពីរ​គ្រាប់។ ក្រោយ​មក​ទៀត​នៅ​ខែ​ឧសភា​ ឆ្នាំ​ ២០១៦ ដដែល​​ លោក Ming Chi Kuo បាន​​បន្ថែម​ថា​ Apple ​នឹង​ផលិត​ iPhone 7 Plus តែ​មួយ​ម៉ូដែល​ប៉ុណ្ណោះ​ ដោយ​មាន​កាមេរ៉ា​ភ្លោះ។

@ សរុប​លក្ខណៈ​ពិសេស​ចុង​ក្រោយ​ពី​ iPhone 7៖មុន​ Apple ប្រកាស​ iPhone 7 ប៉ុន្មាន​ថ្ងៃ​ លោក​ Ming បាន​បង្ហាញ​របាយការណ៍​លម្អិត​ពី​​លក្ខណៈ​សម្បត្តិ​ដោយ​ថា​ មាន​ជម្រើស​អង្គ​ចង​ចាំ​ទំហំ​ 32 GB, 128 GB និង 256 GB, មាន​ជម្រើស​ពណ៌​ប្រាំ (ប្រផេះ, មាស, ផ្កាឈូក, ខ្មៅ​ងងឹត និង ខ្មៅ​រលោង), សមត្ថភាព​ធន់​នឹង​ទឹក​កម្រិត​ IPX7 (ជាក់​ស្ដែង​ IP67), គ្មាន​រន្ធ​ដោត​កាស​ 3.5 mm, រន្ធ​​ស្ដាប់​ការ​សន្ទនា​នឹង​ក្លាយ​ជា​រន្ធ​បំពង​សំឡេង, ប៊ូតុង​ Home លែង​ចុច​ដូច​មុន, កាមេរ៉ា​ភ្លោះ​លើ​ iPhone 7 Plus និង​ ភ្លើង​ Flash ខាង​ក្រោយ​មាន​ដល់​ ៤ គ្រាប់។ ជា​លទ្ធផល​ពេល​ iPhone 7 ប្រកាស​ផ្លូវ​ការ​ធ្វើ​ឲ្យ​ការ​វិភាគ​របស់​លោក​ Ming ក្លាយ​ជា​ការ​ពិត​ទាំង​អស់។

ពី iPhone SE
@ វត្តមាន​ iPhone អេក្រង់​ ៤ អ៊ីញ​ជំនាន់​ថ្មី៖នៅ​ខែ​មេសា​ឆ្នាំ​ ២០១៥ លោក​ Ming ចេញ​របាយការណ៍​ថា​ Apple នឹង​បញ្ចេញ​ iPhone អេក្រង់​ ៤ អ៊ីញ​ជំនាន់​ថ្មី​នៅ​ឆ្នាំ​ ២០១៦ ដែល​អាច​ប្រើ​មុខងារ​ Apple Pay បាន។

@ ចំណុច​ពិសេស​​របស់​ iPhone អេក្រង់​ ៤ អ៊ីញ​ជំនាន់​ថ្មី៖នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥ ​​មាន​ការ​បញ្ជាក់​ម្ដង​ទៀត​ថា​ iPhone អេក្រង់​ ៤ អ៊ីញ​ថ្មី​នឹង​មាន​រូបរាង​ស្រដៀង​គ្នា​នឹង​ iPhone 5s, មាន​បន្ទះ​ឆីប​ A9 និង មិន​មាន​មុខងារ​ 3D Touch ដូច​ iPhone 6s និង iPhone 6s Plus ឡើយ។ មិន​តែ​ប៉ុណ្ណោះ​នៅ​ខែ​ធ្នូ​ ឆ្នាំ​ដដែល​​លោក​ Ming បាន​លើក​ឡើង​ថា​ iPhone ជំនាន់​ថ្មី​នេះ​នឹង​មាន​តម្លៃ​ចន្លោះ​ពី​ ៤០០ ដុល្លារ​ ទៅ ៥០០ ដុល្លារ។

@ កាមេរ៉ា​របស់​ iPhone អេក្រង់​ ៤ អ៊ីញ​ជំនាន់​ថ្មី៖មុន​ពេល​ iPhone អេក្រង់​ ៤ អ៊ីញ​ជំនាន់​ថ្មី​បង្ហាញ​វត្តមាន​មួយ​ខែ​ ពោល​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៦ បាន​បញ្ជាក់​បន្ថែម​ថា​ iPhone អេក្រង់​ ៤ អ៊ីញ​ថ្មី​នេះ​នឹង​មាន​លក្ខណៈ​សម្បត្តិ​ស្រដៀង​នឹង iPhone 6s ដោយ​មាន​កាមេរ៉ា​ដល់​ 12 MP។ ​​ថ្ងៃ​ទី​ ២១ មីនា​ ពេល​ដែល​ iPhone SE បង្ហាញ​ខ្លួន​ផ្លូវ​ការ​ ការ​វិភាគ​របស់​លោក​ Ming ក៏​បាន​ក្លាយ​ជា​ការ​ពិត​ស្ទើរ​តែ​ទាំង​ស្រុង៕​​​​​​​​​​​​ ​​​​​​​​​​​


លោក​ Ming Chi Kuo






ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,881 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,833 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
37,254 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
35,603 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,283 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,623 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,836 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,395 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by