NewsVideos


ទូរសព្ទ​ Asus ថ្មី​មាន​មុខងារ​ថត​រូប​​ព្រាល​ ដូច​ iPhone 7 Plus
5-Jan-2017, 10:01 AM
ទូរស័ព្ទ / ចំនួនទស្សនា: 106


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ប៉ុន្មាន​ម៉ោង​មុន​នេះ​បន្តិច​ក្នុង​ព្រឹត្តិការណ៍​ CES ក្រុមហ៊ុន​ Asus បាន​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ថ្មី​ម៉ូដែល​ Zenfone 3 Zoom ដែល​មាន​ចំណុច​ពិសេសៗ​គួរ​ភ្ញាក់​ផ្អើល​ជា​ច្រើន។ចំណុច​ខ្លាំង​របស់​ Zenfone 3 Zoom នេះ​គឺ​ស្ថិត​ត្រង់​កាមេរ៉ា​ ដោយ​​នៅ​ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​​ ២ គ្រាប់​ ដែល​កាមេរ៉ា​មេ​មាន​កម្រិត​ 12 MP និង កាមេរ៉ា​មួយ​ទៀត​កម្រិត​ 12 MP ដូច​គ្នា​តែ​មាន​ឡេន​អាច​ Zoom បាន​ 2.3x។

ត្រង់​ចំណុច​នេះ​គឺ​ស្រដៀង​នឹង​កាមេរ៉ា​ភ្លោះ​លើ​ iPhone 7 Plus ដែរ​ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​កាន់​តែ​ដូច​គ្នា​នោះ​គឺ​ Asus បាន​បន្ថែម​មុខងារ​ Portrait Mode ដែល​ធ្វើ​ឲ្យ​រូបភាព​ថត​ចេញ​មក​មាន​ភាព​ច្បាស់​ផ្នែក​ខាង​មុខ​ ព្រាល​ផ្នែក​ខាង​ក្រោយ។ចំណុច​គួរ​ចាប់​អារម្មណ៍​ដទៃ​ទៀត​ពី​ស្មាតហ្វូន​នេះ​រួម​មាន​អេក្រង់​ ៥,៥ អ៊ីញ​ ប្រភេទ​ AMOLED, មុខងារ​ស្កេន​ក្រយៅ​ដៃ​​នៅ​ខាង​ក្រោយ និង រចនា​ឡើង​ដោយ​សារធាតុ​លោហៈ​មើល​ទៅ​ទាក់​ទាញ។ ចំណុច​លេច​ធ្លោ​មួយ​ទៀត​គឺ​មាន​ថ្ម​ដែល​អាច​ផ្ទុក​ថាមពល​បាន​ 5000 mAh ​បើ​​ធៀប​នឹង​ថ្ម​ Galaxy S7 Edge ធំ​ជាង​ដល់​ទៅ​ ៤០% ឯណោះ។​​​​​​​Zenfone 3 Zoom រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ ដោយ Asus ​នៅ​មិន​ទាន់​​បញ្ជាក់​ពី​តម្លៃ​នៅ​ឡើយ​ទេ៕

ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​លម្អិត៖
-អេក្រង់​ ៖ AMOLED ​5.5 អ៊ីញ​ កម្រិត​ 1920x1080, អេក្រង់​ការពារ​ Gorilla Glass 5
-បន្ទះ​ឆីប ៖ Snapdragon 625 SoC, RAM 4 GB, អង្គ​ផ្ទុក​ទិន្នន័យ​ 128 GB
-កាមេរ៉ា​មេ ៖ 12 MP ជា​មួយ​ Aperture F/1.7, Sensor Sony IMX362, Dual-Pixel Phase Detection, Laser Autofocus, បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS និង EIS, អាច​កំណត់​ Manual និង ថត​រូប​ប្រភេទ RAW
-កាមេរ៉ា​ទី​ពីរ ៖ 12 MP ជា​មួយ​ Optical Zoom 2.3x, Focal Length 59mm និង មុខងារ​ Portrait Mode
-កាមេរ៉ា​មុខ ៖ 13 MP, Aperture F/2.0, Sensor Sony IMX214
-ថ្ម ៖ ទំហំ​ 5000 mAh, ថត​វីដេអូ​ 4K បាន​ ៦,៤ ម៉ោង​ និង ទុក​ចោល​បាន​ ៤២ ថ្ងៃ​





ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,177 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,613 Views (11-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,119 Views (16-Feb-2017)
ឈឺ​ចិត្ត​តិច​អី! ទើប​បើក​ប្រាក់​ខែ ខំ​ប៉ាវ​ម្...
24,545 Views (9-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,426 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,763 Views (11-Feb-2017)
ស្ដែង​! រក​ឃើញ​ត្រសក់​ទៀត​ បន្ទាប់​ពី​​បញ្ចាំ...
16,797 Views (15-Feb-2017)
មួយភ្លែតក្មួយយាយភូបាញ់បោះសេរីដល់ពីរដង​ និងវាយ...
16,034 Views (6-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by