NewsVideos


ទូរសព្ទ​ដំបូង​គេ​ក្នុង​លោក​មាន​ RAM 8 GB បង្ហាញ​ខ្លួន​ហើយ
5-Jan-2017, 10:30 AM
ទូរស័ព្ទ / ចំនួនទស្សនា: 135


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ក្រៅ​ពី​បាន​បង្ហាញ​ពី​ Zenfone 3 Zoom ក្រុមហ៊ុន​ Asus ក៏​បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​មួយ​​ទៀត​ម៉ូដែល​ Zenfone AR ដែល​មាន​បំពាក់​ RAM ទំហំ​ 8 GB ដំបូង​គេ​បង្អស់។ស្មាតហ្វូន​នេះ​ម៉ូដែល​ AR ដោយ​វា​ផ្ដោត​សំខាន់​លើ​ការ​ប្រើ​ប្រាស់​កម្មវិធី​បែប​ Augmented Reality (AR) ដែល​វា​ជា​​ប្រភេទ​កម្មវិធី​អាច​​បង្កើត​​រូបភាព​ឌីជីថល​និង​ពិភព​ពិត​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​ពិភព​តែ​មួយតាម​រយៈ​ឧបករណ៍​មួយ​​ដូច​ជា​ការ​ពិត​។

ដើម្បី​អាច​ប្រើ​ប្រាស់​កម្មវិធី​បែប​ AR នេះ​បាន​ Zenfone AR មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​កម្រិត​ 23 MP ​របស់​ Sony រួម​ជា​មួយ​នឹង​កាមេរ៉ា​ចាប់​យក​សកម្មភាព​ និង កាមេរ៉ា​ដែល​អាច​ដឹង​ពី​ជម្រៅ​បាន។នេះ​មិន​ត្រឹម​តែ​អាច​ឲ្យ​ទូរសព្ទ​​ចាប់​យក​សកម្មភាព​វត្ថុ​អ្វី​មួយ​បាន​ប៉ុណ្ណោះ​ទេ តែ​ថែម​អាច​សិក្សា​ពី​តំបន់​មួយ​ ដើម្បី​ដឹង​ពី​ទំហំ​ជាក់​លាក់​នៃ​តំបន់​នោះ។ ឆ្នាំ​ ២០១៧ នឹង​ជា​ឆ្នាំ​ដែល​ផ្ដោត​សំខាន់​លើ​ AR ហើយ​បច្ចុប្បន្ន​នេះ​មាន​កម្មវិធី​ AR ចំនួន​ ៣៥ ហើយ​ សម្រាប់​ឲ្យ​ប្រើ​ប្រាស់។

និយាយ​ពី​ចំណុច​ពិសេសៗ​ដទៃ​របស់​ទូរសព្ទ​រួម​មាន​អេក្រង់​ Super AMOLED ៥,៧ អ៊ីញ កម្រិត​ QuadHD (1440x2560), បំពាក់​បន្ទះ​ឆីប​ Snapdragon 821 ដែល​មាន​ RAM ទំហំ​ 8 GB។ Asus អាច​នឹង​បញ្ចេញ​​លក់​ស្មាតហ្វូន​នេះ​នៅ​អំឡុង​ត្រី​មាស​ទី​ពីរ​ឆ្នាំ​ ២០១៧ នេះ ដោយ​តម្លៃ​​លក់​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ៕ ​




ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,918 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,860 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
50,761 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
36,501 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,301 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,626 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,847 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,403 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by