NewsVideos


ដើម្បី​លក់​ផ្ទះ​មួយ​ឆាប់​ដាច់​តើ​គួរ​ធ្វើ​ដូចម្ដេច​? (វីដេអូ)
7-Nov-2016, 6:05 PM
អចលនទ្រព្យ / ចំនួនទស្សនា: 388


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ជា​ទូទៅ​ដើម្បី​អាច​លក់​ផ្ទះ​មួយ​ដាច់​គឺ​ត្រូវ​ប្រើ​ពេល​វេលា​យូរ​ មិន​ដូច​ទ្រព្យ​សម្បត្តិ​ដទៃ​ទៀត​ដូចជា​ ម៉ូតូ​ ឡាន មាសប្រាក់​នោះ​ទេ​ ​ដោយ​សារ​ផ្ទះ​មិន​ងាយ​មាន​តម្រូវ​ការ​ទៅ​លើ​ការ​ទិញ​ ជា​ពិសេស​ទាម​ទារ​​ឲ្យ​​អ្នក​ទិញ​ចំណាយ​ថវិកា​ច្រើន​ ​ហើយ​ត្រូវ​គិត​គូរ​​ឲ្យ​​បាន​ល្អិត​ល្អន់​ មុន​នឹង​សម្រេច​ចិត្ត​ទិញ​។

ជួប​នឹង​​ប្រ​ធាន​គ្រប់​គ្រង​ការ​វាយតម្លៃ​អចលនវត្ថុ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ វីត្រាស អឹព្រេសល​ លោក​ ភិន សុធារ បាន​លើកឡើង​ថា ៖”ទី​មួយ​ដើម្បី​លក់​ឱ្យ​ឆាប់​ដាច់​គឺ​ តម្លៃ​តើ​យើង​កំណត់​តម្លៃ​យ៉ាង​ម៉េច​ បើ​សិន​ជា​យើង​ចង់​លក់​យើង​ត្រូវ​កំណត់​តម្លៃ​មួយ​ឱ្យ​សម​ស្រប​តម្លៃ​ទី​ផ្សារ​ដែល​គេ​អាច​ទទួល​យក​បាន។ មាន​ន័យ​ថា​យើង​កំណត់​តម្លៃ​ដោយ​ផ្អែក​ទៅ​លើ​សូចនាករ​ ប្រហាក់​ប្រហែល​ផ្ទះ​ដែល​នៅ​ជុំ​វិញ។ តើ​គេ​​លក់​បាន​ហើយ​ក្នុង​តម្លៃ​ប៉ុន្មាន​ ហើយ​យើង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ដោយ​ប្រៀបធៀប​ទៅ​លើ​ថា​របស់​យើង​ល្អ​ជាង​ ឬ​ក៏​អន់​ជាង? ​ប្រសិន​បើ​យើង​អន់​ជាង​ផ្ទះ​ដែល​គេ​លក់​ដាច់​នោះ​គឺ​យើង​ត្រូវ​លក់​ទាប​ជាង​ ប្រសិន​បើ​របស់​យើង​ល្អ​ជាង​យើង​អាច​ដាក់​តម្លៃ​ខ្ពស់​ជាង​ឬ​ប្រហាក់​ប្រហែល​នឹង”​។

លោក​ ភិន សុធារ បាន​បន្ត​ទៀត​ថា ​”ជា​ទូទៅ​និន្នាការ​ប្រជាជន​យើង​ច្រើន​តែ​ជិះ​ទៅ​ទិញ​ដោយ​ផ្ទាល់​ៗ​ យើង​មិន​បាច់​ឆ្លង​កាត់​ភ្នាក់​ងារ​អចលនទ្រព្យ​ ឬ ប្រព័ន្ធ​ Media អី​ទេ​​យើង​គ្រាន់​តែ​លើក​ផ្លាក​មួយ​នៅ​មុខ​ផ្ទះ​យើង​ក៏​យើង​អាច​លក់​ដាច់​ដែរ​ព្រោះ​តម្លៃ​ ​យើង​បាន​ដាក់​តម្លៃ​មួយ​សមរម្យ​ហើយ។ ប្រសិន​បើ​យើង​មាន​និន្នាការ​ថា​បច្ចុប្បន្ន​នឹង​អ្នក​ទិញ​ផ្ទះ​ តែងតែ​មើល​តាម​ ​online ដូច្នេះ​យើង​ត្រូវ​តែ​ជ្រើសរើស​យក​ប្រព័ន្ធ​ Media​ ណា​មួយ​ដែល​មាន​អតិថិជន​ចូល​មើល​ច្រើន​ ដូច​ជា​ ​តាមរយៈ​ Facebook​ ​ឬ​ Media​ ណា​ដែល​គេ​ផ្ដោត​លើ​អចលនវត្ថុ​ ឬ​គាត់​ត្រូវ​ជ្រើសរើស​ភ្នាក់ងារ​អចលនវត្ថុ​ ដើម្បីឲ្យ​​គាត់​ជួយ​លក់​ ​យើង​អាច​លក់​បាន​លឿន​”។លោក​បន្ត​ទៀត​ថា​ ក្រៅ​ពី​ចំណុច​សំខាន់​ៗ​ខាង​លើ​ម្ចាស់​ផ្ទះ​ក៏​ត្រូវ​តែ​​សំអាត​ផ្ទះ​​ឲ្យ​​ស្អាត កន្លែង​ណា​ខូច​ត្រូវ​ជួសជុល បើ​មិន​ដូច្នោះ​ទេ គេ​អាច​​ទំលាក់​​តម្លៃ​បាន។ បើ​ម្ចាស់​ផ្ទះ​​ថែទាំ​មិន​បាន​ត្រឹមត្រូវ ដូចនេះ​យក​ល្អ​គួរតែ​កែ​លម្អ​មុន​លក់​។

ទាក់ទង​នឹង​ចំណុច​​សួរ​ថា តើ​ម្ចាស់​ផ្ទះ​គួរតែ​រក​ឈ្មួញ​កណ្ដាល​ឱ្យ​មក​ជួយ​លក់​ដែរ​ឬទេ? ប្រធាន​គ្រប់​គ្រង​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ​រូប​នេះ បន្ត​ប្រាប់​​ថា “បើ​នៅ​ស្រុក​គេ​ គេ​អត់​មាន​ ឈ្មួញ​កណ្ដាល​ទេ ព្រោះ​ឈ្មួញ​កណ្ដាល​នឹង​គាត់​អត់​មាន​សុំ​អាជ្ញា​បត្រ​ត្រឹមត្រូវ​ពី​ក្រសួង​នោះ​ទេ​ ចឹង​វា​មាន​ហានិភ័យ​ក្នុង​ការ​ប្រកួត​ប្រជែង​សមស្រប។ ​បើ​យើង​អាច​ យើង​គួរ​តែ​តាម​រយៈ​ក្រុមហ៊ុន​ ដែល​មាន​អាជ្ញាបត្រ​ពី​រដ្ឋ​ត្រឹមត្រូវ ​ព្រោះ​វា​ទាក់​ទង​ ការ​បង់​ពន្ធ​ ការ​ធ្វើ​ច្បាប់ ការ​ពន្យល់​​ពី​ជំនាញ​ទាក់ទង​ផ្នែក​ច្បាប់​ ទាក់ទង​ផ្នែក​ហិរញ្ញវត្ថុ​ ទាក់ទង​សេដ្ឋកិច្ច។ និយាយ​រួម​បើ​យើង​ទាក់ទង​នឹង​អ្នក​មាន​ជំនាញ​គឺ​វា​ល្អ​ជាង​ឈ្មួញ​កណ្ដាល​ ព្រោះ​ឈ្មួញ​កណ្ដាល​​ចង់​បាន​តែ​កម្រៃ​ជើង​សារ​គឺ​ចប់​ហើយ។​ គាត់​អត់មាន​បាន​យល់​ដឹង​ផ្នែក​ច្បាប់ ទៅ​លើ​ការ​ផ្ទេរ​សិទ្ធិ​ អី​ទេ​ចឹង​បើ​យើង​ជ្រើស​យក​ឈ្មួញ​កណ្ដាល​មាន​ន័យ​ថា ​គាត់​អត់​មាន​បាន​ជួយ​យើង​ម៉ា Round នឹង​ទេ គាត់​បាន​​ត្រឹម​នាំ​ភ្ញៀវ​មក​ទិញ ចរ​ចារ​ជាមួយ​គ្នា​គឺ​ចប់៕




អត្ថបទដោយ៖​ ថោ ​ច័ន្ទឬទ្ធិ
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
យាយយ៉យ អួលដើមក ពេលនិយាយដល់កូនប្តីមុន ដែលដើរផ្...
23,539 Views (10-Jun-2017)
ប្រជាជន​ហុងកុង ​ជិត​២០ម៉ឺននាក់ ​រស់នៅក្នុង &q...
16,858 Views (10-Jun-2017)
អ្នកដំណើរសម្លឹងមើល ឡើងចំហមាត់ ខណៈគូស្នេហ៍មួយគ...
16,626 Views (10-Jun-2017)
គ្រូពេទ្យវះកាត់​យកពោះវៀនធំ របស់បុរសម្នាក់ចេញ ...
15,840 Views (10-Jun-2017)
ឃើញប្រពន្ធជិះម៉ូតូជាមួយប្រុសផ្សេង បើករថយន្តបំ...
12,335 Views (10-Jun-2017)
អបអរសាទរ! តារា​សម្ដែង​ជើង​ចាស់​​១រូប​ឡើង​សក្ដ...
12,196 Views (12-Jun-2017)
មូលនិធិ​ អុិត សេដ្ឋា​ មួយ​ថ្ងៃ​ទទួល​បាន​ប្រាក...
10,778 Views (9-Jun-2017)
អតីត​តារា​ចម្រៀង លាន អាហ្វ្រីល​គីនីន ប្រកែក​ង...
10,721 Views (10-Jun-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by