NewsVideos


៤ចំណុច​ត្រូវ​គិត​ឱ្យ​ច្បាស់ មុន​សម្រេច​ចិត្ត​ទិញ​ខុន​ដូរ
22-Nov-2016, 9:49 AM
អចលនទ្រព្យ / ចំនួនទស្សនា: 371


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
បច្ចុប្បន្ន​នេះ​និន្នាការ​ស្នាក់​នៅ​ក្នុង​ខុន​ដូរ​របស់​ប្រជាជន​កម្ពុជា មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ប៉ុន្តែ​ការ​ទិញ​ខុនដូរ​ដោយ​មិន​បាន​ដឹង​ច្បាស់​អាច​ប្រឈម​ហានិភ័យ​ខ្ពស់។ ប្រសិន​បើ​អ្នក​ចង់​ទិញ​ខុន​ដូរ​ស្នាក់​នៅ​ គួរ​គិត​លើ ៤​​ចំណុច គឺ​ផ្លូវ​ច្បាប់ គុណភាព​សំណង់ ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​បញ្ហា​ហិរញ្ញវត្ថុ។ ​លោក​ ភិន សុធារ ប្រធាន​គ្រប់គ្រង​ផ្នែក​វាយ​តម្លៃ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន​ វីត្រាស អឹព្រេហ្សល បាន​ប្រាប់​ពី​ចំណុច​សំខាន់ៗ មុន​សម្រេច​ចិត្ត​ទិញ​ខុនដូរ​ដូច​ខាង​ក្រោម​៖

១. ស្វែង​យល់​ពី​បញ្ហា​ផ្លូវ​ច្បាប់​ឱ្យ​បាន​ច្បាស់​លាស់៖​​ទាក់ទង​នឹង​បញ្ហា​ផ្នែក​ផ្លូវ​ច្បាប់​នេះ​ លោក ភិន សុធារ បាន​ឱ្យ​ដឹង​ថា មុន​នឹង​សម្រេច​ចិត្ត​ចង់​ទិញ​ខុន​ដូរ​ស្នាក់​នៅ​ ចំណុច​សំខាន់​បំផុត​គឺ យល់​ដឹង​ពី​បញ្ហា​ច្បាប់។ នៅ​ក្នុង​នោះ​រួមមាន ប្លង់ដី។ តើ​ដី​ដែល​ម្ចាស់​អភិវឌ្ឍ​ក្នុង​ការ​សាងសង់​នោះ ជា​ដី​ស្រប​ច្បាប់ អនុញ្ញាត ឱ្យ​សាងសង់​ពី​រដ្ឋាភិបាល​ដែរ​ឬទេ? អគារ​ដែល​សាងសង់​នោះ​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​សាងសង់​ដែរ​ឬទេ? ទាំង​នេះ​គឺ​អតិថិជន​ត្រូវ​តែ​ស្រាវ​ជ្រាវ​ឱ្យ​បាន​ត្រឹមត្រូវ​ជៀសវាង​មាន​បញ្ហា​ថ្ងៃ​ក្រោយ​។

២. គុណភាព​នៃ​សំណង់៖មុន​នឹង​សម្រេច​ចិត្ត​ទិញ​ខុន​ដូរ​កន្លែង​ណា​មួយ​នោះ គឺ​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ពី​គុណភាព នៃ​សំណង់​អាគារ​ដែល​បាន​សាងសង់​។ លោក​បាន​បញ្ជាក់​ថា ក្នុង​នោះ​អ្នក​ទិញ ត្រូវ​សិក្សា​ថា​តើ​សំណង់​មាន​គុណភាព​រឹងមាំ​ដែរ​ឬទេ? ការ​សាងសង់​ស្រប​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​ ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ដែរ​ឬទេ? ពីព្រោះ​ប្រសិន​បើ​អតិថិជន​ទិញ​ខុន​ដូរ​ដោយ​មិន​បាន​គិត មើល​ឃើញ​ល្អ​តែ​សំបក​ក្រៅ​ នឹង​នាំ​ឱ្យ​មាន​ការ​ខក​ចិត្ត​នៅ​ថ្ងៃ​ក្រោយ ជា​ពិសេស​គឺ​សុវត្ថិភាព​ក្នុង​ការ​ស្នាក់នៅ​តែ​ម្ដង​។

​៣. ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព៖សុវត្ថិភាព​ក្នុង​ការ​ស្នាក់នៅ​គឺ​ជា​រឿង​សំខាន់​បំផុត មិន​អាច​មើល​រំលង​នោះ​ទេ​។ ការ​ទិញ​ខុន​ដូរ គឺ​មាន​លក្ខណៈ ខុស​ពី​ការ​ទិញ​ផ្ទះ​ល្វែង ឬ ទិញ​វីឡា ដោយសារ​ខុន​ដូរ​មាន​ច្រើន​ជាន់​កម្ពស់​ខ្ពស់ និង​មាន​មនុស្ស​រស់​នៅ​ច្រើន​នាក់​។ ដូចនេះ អ្នក​ទិញ​ត្រូវ​ពិនិត្យ​មើល​ទៅ​ការ​គ្រប់គ្រង​ ផ្នែក​សុវត្ថិភាព ដូចជា នៅ​ពេល​មាន​បញ្ហា​អគ្គីភ័យ​ តើ​មាន​ច្រក​សម្រាប់​រំដោះ​ខ្លួន​ដែរ​ឬទេ​? តើ​មុន​សាងសង់​គេ​មាន​បាន​គិត​គូរ​ទៅ​លើ​បញ្ហា គ្រោះ​ធម្មជាតិ​ផ្សេងៗ​ដូចជា រញ្ជួយ​ដី ខ្យល់ព្យុះ​ឬ​ទេ? តើ​អាគារ​ខុន​ដូរ​ទាំង​មូល​អាច​ទប់​ទល់​បាន​ដែរ​ឬទេ?

៤. បញ្ហា​ហិរញ្ញវត្ថុ៖​បញ្ហា​ហិរញ្ញវត្ថុ​ត្រង់​ចំណុច​នេះ គឺ​លោក​ ភិន សុធារ មិន​សំដៅ​លើ​អតិថិជន​នោះ​ទេ គឺ​លោក​សំដៅ​ទៅ​លើ​បញ្ហា​ហិរញ្ញវត្ថុ របស់​ម្ចាស់​វិនិយោគ។ លោក​បាន​ឱ្យ​ដឹង​ថា អ្នក​វិនិយោគ​មួយ​ចំនួន​មិន​មាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ក្នុង​ការ​សាងសង់​ឱ្យ​រួចរាល់​នូវ​គម្រោង​របស់​គាត់​នោះ​ទេ ដូចនេះ​អ្នក​វិនិយោគ​ទាំង​នោះ បាន​ធ្វើ​ការ​ប្រកាស​លក់​ដើម្បី​យក​ហិរញ្ញវត្ថុ​របស់​អតិថិជន​មក​ប្រើប្រាស់​។

នៅ​ពេល​ដែល​អតិថិជន​បង់​លុយ​ដើម្បី​ទិញ​បែរ​ជា​មិន​ទាន់​ទៅ​ស្នាក់​នៅ​បាន​ ដោយសារ​សាងសង់​មិន​ទាន់​ចប់​សព្វ​គ្រប់​។ ចំណុច​នេះ​បើ​អ្នក​ទិញ​មិន​បាន​ពិចារណា​បាន​ល្អិត​ល្អន់​នោះ​ទេ នឹង​អាច​មាន​ហានិភ័យ​ខ្ពស់​។ ដូចនេះ​ អ្នក​ទិញ​ត្រូវ​ទិញ​ខុន​ដូរ​ណា​ដែល​ម្ចាស់​វិនិយោគ​មាន​ហិរញ្ញវត្ថុ​គ្រប់​គ្រាន់ ​ក្នុង​ការ​សាងសង់​ដើម្បី​បញ្ចៀស​បញ្ហា​ទាំង​នេះ​៕


លោក ភិន សុធារ


អត្ថបទដោយ៖​ ថោ ច័ន្ទឬទ្ធិ​
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,201 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,103 Views (17-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
24,005 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,818 Views (17-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
18,111 Views (20-May-2017)
ប៉ុន្មាន​កម្មវិធី​មក​នេះ នាយ កុយ ប្រាប់​ថា កា...
17,873 Views (22-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,141 Views (15-May-2017)
ពិនិត្យមើល​បាតដៃ បើមាន​ខ្សែបន្ទាត់នេះ អ្នកពិត...
15,975 Views (19-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by