NewsVideos


៤​ ចំណុច​​​សំខាន់ៗ ជួយ​វិស័យ​អចលនទ្រព្យ​​កម្ពុជា រីក​ចម្រើន​
24-Nov-2016, 11:11 AM
អចលនទ្រព្យ / ចំនួនទស្សនា: 1175


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
លោក គឹម ហ៊ាង ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា ដើម្បី​ឱ្យ​វិស័យ​អចលនទ្រព្យ​ ក្នុង​ប្រទេស​កម្ពុជា មាន​ការ​រីក​ចម្រើន​ប្រកប​ដោយ​និរន្តរភាព គឺ​ត្រូវ​មាន​កត្តា​សំខាន់ៗ ដូចជា កត្តា​សេដ្ឋកិច្ច កត្តា​នយោបាយ កត្តា​ប្រជា​សាស្ត្រ និង កត្តា​ច្បាប់។ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ដូច​ខាង​ក្រោម៖

១. កត្តា​សេដ្ឋកិច្ច៖លោក​បាន​ថ្លែង​ថា វិស័យ​អចលនទ្រព្យ អាច​រីក​ចម្រើន​ទៅ​បាន​គឺ​អាស្រ័យ​លើ​កត្តា​សេដ្ឋ​កិច្ច​ជា​ចម្បង។ កាល​ណា​បើ​សេដ្ឋកិច្ច​នៅ​តែ​ដំណើរ​ការ​ល្អ​កំណើន​ប្រជាជន​ ដែល​មក​រស់​នៅ​ទីក្រុង​នឹង​មាន​ការ​កើន​ឡើង ហើយ​កំណើន​ការ​វិនិយោគ​ក៏​មាន​ការ​កើន​ឡើង​ដូច​គ្នា​។ លោក​បាន​បន្ត​ទៀត​ កំណើន​សេដ្ឋកិច្ច​រីក​ចម្រើន​ប្រមាណ ​៧​ភាគរយ ​ក្នុង​មួយ​ឆ្នាំ ដូចនេះ​ប្រសិន​បើ​សេដ្ឋកិច្ច​នៅ​តែ​បន្ត​រីក​ចម្រើន​នោះ​កំណើន​ប្រជាជន​ដែល​មក​រស់នៅ​ភ្នំពេញ​អាច​មាន​ចន្លោះ​ពី ​៣០ទៅ ៤០ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។​​

២.​កត្តា​នយោបាយ៖ស្ថានភាព​នយោបាយ​គឺ​ជា​រឿង​សំខាន់​បំផុត ប្រសិន​បើ​ស្ថានភាព​នយោបាយ មិន​ល្អ​នោះ​នឹង​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ទៅ​លើ​ការ​សាងសង់ ការ​ទិញ​ផ្ទះ អាគារ ដីធ្លី នឹង​មាន​ការ​រាំង​ស្ទះ​។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ស្ថានភាព​នយោបាយ​ មាន​លក្ខណៈ​ល្អ​ប្រសើរ ដែល​ជា​កត្តា​ជំរុញ​ឱ្យ វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​រីកចម្រើន​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ដោយសារ​អ្នក​វិនិយោគ បណ្ដា​ក្រុមហ៊ុន ឯកជន​នានា មាន​ទំនុក​ចិត្ត​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​នេះ ​។ ដូចនេះ​ប្រសិន​បើ ស្ថានភាព​នយោបាយ​នៅ​តែ​ដំណើរការ​ល្អ​នោះ​ វិស័យ​អចលនទ្រព្យ ក្នុង​ប្រទេស​កម្ពុជា​នឹង​នៅ​បន្ត​ការ​រីកចម្រើន​ដូច្នោះ​ដែរ​។​

៣.​កត្តា​ប្រជា​សាស្ត្រ៖លោក គឹម ហ៊ាង ​បាន​ឱ្យ​ដឹង​ទៀត​ផង​ដែរ ថា កត្តា​ប្រជា​សាស្ត្រ​ ក៏​ជា​ចំណែក​មួយ​យ៉ាង​សំខាន់ ក្នុង​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​មាន​ការ​រីកចម្រើន។ នៅ​ត្រង់​ចំណុច​នេះ​ លោក​ចង់​សំដៅ​ថា ប្រជាជន​មាន​និន្នាការ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទី​លំនៅ​នឹង​ជំរុញ​ឱ្យ​មាន​ការ​សាងសង់ អាគារ​ស្នាក់នៅ ខុន​ដូរ ផ្ទះ​ល្វែង បុរី នានា កាន់​តែ​ច្រើន​ឡើង​។ ជាក់​ស្ដែង​បច្ចុប្បន្ន​នេះ ប្រជាជន​ចេញចូល​ទី​ក្រុង​ភ្នំពេញ​ជា​ប្រចាំ​ប្រមាណ​៣លាន​នាក់ និង​បន្ត​កើន​ឡើង​ក្នុង​ឆ្នាំ ២០២០ និង ២០២៥ អាច​មាន​កំណើន​រហូត​ទៅ​ដល់​៥លាន​នាក់។ ដូចនេះ ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​ទី​កន្លែង​ស្នាក់​នៅ បាន​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ទាំង​ជាតិ និង អន្តរជាតិ មាន​ការ​កើន​ឡើង​ឥត​ឈប់​ឈរ ហើយ​ការ​សាងសង់​ឥត​ឈប់​ឈរ​ដូចគ្នា ជា​រៀង​រាល់​ថ្ងៃ។​

៤. កត្តា​ច្បាប់៖"ការ​អភិវឌ្ឍ​ឱ្យ​មាន​ការ​រីក​ចម្រើន​ឆាប់​រហ័ស​ គឺ​ជា​រឿង​មិន​ពិបាក​នោះ​ទេ តែ​ការ​រីក​ចម្រើន ប្រកប​ដោយ​និរន្តរភាព​ទើប​ជា​រឿង​ដែល​យើង​គួរ​តែ​គិត​ទាំង​អស់​គ្នា​"។ លោក​បាន​លើក​ឡើង​ដូចនេះ មានន័យ​ថា បណ្ដា​ក្រុមហ៊ុន​ជាច្រើន ដែល​វិនិយោគ​ក្នុង​វិស័យ​នេះ មិន​មាន​ច្បាប់​អនុញ្ញាត​​​ត្រឹមត្រូវ បាន​រកស៊ី​ខុស​ច្បាប់​បោក​ប្រាស់​ប្រជាជន និង​មិនមែន​ជា​សមាជិក​ក្នុង សមាគម​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា​នោះ​ទេ​។ ហើយ​នៅ​ក្នុង​នោះ​មាន​អ្នក​គួក​ជេរ ឈ្មួញ​ជើង​សារ​ជា​ច្រើន​ធ្វើ​ការ​រកស៊ី​មិន​ស្រប​ច្បាប់ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ការ​រីក​ចម្រើន​មិន​ប្រកប​ដោយ​និរន្តរភាព។ ដូចនេះ មិន​ថា ប្រជាជន​ធម្មតា អ្នក​រកស៊ី អ្នក​ធំ​អ្នក​តូច​ទាំង​អស់​គឺ​ត្រូវ​គោរព​ច្បាប់ មាន​ច្បាប់​អនុវត្ត​ច្បាប់ កុំ​បំពាន​លើ​ច្បាប់ ​ត្រូវ​ចូលរួម​ទាំង​អស់​គ្នា ទើប​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​រីក​ចម្រើន​ប្រកប​ដោយ​និរន្តរភាព៕






អត្ថបទដោយ៖​ ថោ ច័ន្ទឬទ្ធិ
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,881 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,833 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
37,277 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
35,604 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,283 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,623 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,836 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,395 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by