NewsVideos


ចេង ខេង៖ វិស័យ​អចលនទ្រព្យ​កម្ពុជា គួរ​សិក្សា​តាម​អាមេរិក ៣​ចំណុច
28-Nov-2016, 8:29 AM
អចលនទ្រព្យ / ចំនួនទស្សនា: 290


លោក​ឧកញ៉ា ចេង ខេង

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
បន្ទាប់​ពី​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់ National Association of Realtors (NAR) ដែល​មាន​អ្នក​ចូល​រួម​ជាង​២​ម៉ឺន​នាក់ មក​ពី​ប្រមាណ​១០០​ប្រទេស ធ្វើ​ឡើង​នៅ​សហ​រដ្ឋ​អាមេរិក លោក​ឧកញ៉ា ចេង ខេង អនុប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​​អចលនវត្ថុ​កម្ពុជា (CVEA) បាន​សង្កេត​ឃើញ ៣​ចំណុច ដែល​​កម្ពុជា​គួរ​សិក្សា​តាម​មហាអំណាច​អាមេរិក នោះ​គឺ សេវាកម្ម​ដែល​មាន​ស្តង់ដារ កត្តា​ប្លង់​មេ និង​ស្ថិរភាព​នយោបាយ&ការ​អនុវត្ត​ច្បាប់។ លោក​បាន​លើក​ឡើង​បែប​នេះ ក្នុង​កិច្ច​ប្រជុំ​របស់​សមាគម CVEA នៅ​សណ្ឋាគារ​កាបូឌីយ៉ាណា កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។៣​ចំណុច​ដែល​លោក​ឧកញ៉ា ចេង ខេង លើក​ឡើង​មាន៖

១. សេវាកម្ម​ដែល​មាន​ស្តង់ដារ៖លោក​ឧកញ៉ា ចេង ខេង បាន​និយាយ​ថា ការ​បម្រើ​សេវា​កម្ម​ដោយ​អ្នក​មាន​វិជ្ជាជីវៈ​ច្បាស់​លាស់​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​កាន់​តែ​មាន​ទំនុក​ចិត្ត។ ប្រសិទ្ធភាព​ការងារ និង​ភាព​សុចរិត​ទៀង​ត្រង់ ត្រូវ​មាន​ការ​ចូល​រួម​ទាំង​រដ្ឋ និង​ឯកជន ជា​ពិសេស​គឺ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរោបនីយកម្ម​និង​សំណង់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​អចលនទ្រព្យ​ឯកជន​ទាំង​អស់។លើស​ពី​នេះ លោក​ឧកញ៉ា បាន​សំណូម​ពរ​ដល់​ក្រសួង​ពាក់ព័ន្ធ ជួយ​ចាត់​វិធានការ​អោយ​បាន​តឹងរ៉ឹង​ចំពោះ​បុគ្គល​ដែល​ប្រកប​របរ​នេះ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត គ្មាន​ជំនាញ គ្មាន​ក្រម​សីលធម៌ និង​គ្មាន​ទីតាំង​ជាក់​លាក់។ អនុប្រធាន​ក្រុមប្រឹក្សា​សមាគម​អចលនទ្រព្យ​រូប​នេះ បាន​លើក​ឧទាហរណ៍​ពី​អាមេរិក ដែល​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ និង​កំណត់​យ៉ាង​ច្បាស់​ពី​អ្នក​វាយ​តម្លៃ​ផ្នែក​អចលនទ្រព្យ។

លោក​ឧកញ៉ា ចេង ខេង បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ "នៅ​អាមេរិក គ្មាន​ដាច់​ខាត អ្នក​កួកជេ​អត់ License បើ​អ្នក​ចង់​រក​ស៊ី​របរ​ហ្នឹង ត្រូវ​ចូល​រៀន ៦០​ម៉ោង ដោយ​មិន​កំណត់​កម្រិត​វប្បធម៌ ហើយ​ត្រូវ​ប្រលង Final ឲ្យ​ជាប់ បើ​ជាប់ Final ទើប​ប្រលង​យក License។ ពេល​មាន License ហើយ ត្រូវ​រក​ក្រុមហ៊ុន​​ចូល​ធ្វើ​ការ ដាច់​ខាត​គ្មាន​សិទ្ធិ​ទទួល​លុយ​ពី​ភ្ញៀវ និង​ពី​អ្នក​ផ្សេង​ក្រៅ​ពី​ក្រុមហ៊ុន​ឡើយ...”។ លោក​ឧកញ៉ា ចេង ខេង បាន​បន្ថែម​ថា៖ "នៅ​សហរដ្ឋអាមេរិគ បើ​ប្រាប់​ព័ត៌មាន​មិន​ពិត ឬ​លាក់​លៀម​ព័ត៌មាន​ក្នុង​ការងារ​អចលនទ្រព្យ ត្រូវ​គេ​ព្យួរ License ហើយ​ពិន័យ ២​ម៉ឺន​រហូត​ដល់ ១០ម៉ឺន​ដុល្លារ​ឯណោះ"។

២. កត្តា​ប្លង់​មេ៖ត្រង់​ចំណុច​នេះ អគ្គ​នាយក​ក្រុមហ៊ុន អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល បាន​លើក​ឡើង​ថា ទីក្រុង​បែប​ទំនើប​ត្រូវ​មាន​ការ​បែង​ចែក​ទី​កន្លែង​ប្រកប​អាជីវកម្ម និង​កន្លែង​រស់នៅ​ដាច់​ពី​គ្នា ដោយ​ដាក់​បញ្ចូល​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ និង​ផ្លូវ​ថ្មើរ​ជើង ឬ​កង់​ជា​ដាច់​ខាត ដើម្បី​ធ្វើ​យ៉ាង​ណា​បញ្ចៀស​ការ​កក​ស្ទះ ហើយ​ទាក់​ទាញ​ការ​វិនិយោគ​បាន​ច្រើន។លោក​បាន​លើក​ឡើង​ថា នៅ​សហរដ្ឋអាមេរិក ដែល​ចាត់​ទុក​វិស័យ​សំណង់ និង​ដី​ធ្លី ជា​វិស័យ​អាទិភាព គឺ​គេ​បាន​គិត​គូ​យ៉ាង​ល្អិត​ល្អន់​ជា​ទី​បំផុត​លើ​ប្លង់​មេ ដើម្បី​រៀប​ចំ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ។ ចំណែក​កម្ពុជា​ក៏​ត្រូវ​រៀន​តាម​សហរដ្ឋ​អាមេរិក​ដែរ ដើម្បី​ត្រៀម​បំពេញ​តម្រូវការ អចលនទ្រព្យ​នា​ពេល​អនាគត ដែល​មាន​កំណើន​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន ទាំង​ក្នុង​ទីក្រុង និង​តំបន់​ជាយក្រុង។

៣. ស្ថិរភាព​នយោបាយ&ការ​អនុវត្ត​ច្បាប់៖ប្រសិន​បើ​មាន​អស្ថិរភាព​នយោបាយ និង​អសន្តិសុខ ឬ​អំពើ​ហិង្សា​ផ្សេងៗ ព័ត៌មាន​ទាំង​នោះ នឹង​ចេញ​ទៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ធំៗ ដែល​អាច​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ទំនុក​ចិត្ត​អ្នក​វិនិយោគ។ បើ​រឿង​ចេះ​តែ​កើត​មាន​ឡើង​ច្រើន​ទៅ អ្នក​វិនិយោគ​ក្នុង​ស្រុក​ក៏​បែរ​ទៅ​វិនិយោគ​ក្រៅ​ស្រុក ដែល​នាំ​ឲ្យ​វិស័យ​អចលនទ្រព្យ​ធ្លាក់​ចុះ ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ទៅ​តាម​ហ្នឹង​ដែរ។ដូច​នេះ លោក​ឧកញ៉ា ចេង ខេង ចង់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា រួម​គ្នា​គិត​គូ​ពី​បញ្ហា​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​កើត​មាន​ហានិភ័យ​ទៅ​ថ្ងៃ​ក្រោយ៕



អត្ថបទដោយ៖​ គង់ វិសាល
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួ...
109,978 Views (15-Mar-2017)
គង់ សុជាតិ ​​​មិន​​​​​ខ្វល់រឿងកូនប្រុស​ ​​​​ជ...
26,171 Views (22-Mar-2017)
បើអូនមានសហាយស្មន់ មិនមែនរួមរ័កទាំងថ្ងៃម្តង៣នា...
24,939 Views (20-Mar-2017)
រឿង​ពិសេស​មួយ​ដែល​ស្រីៗ​គួរ​​យល់​ដឹង​​ តើ​ប្រ...
23,545 Views (24-Mar-2017)
ប្រពន្ធ៣នាក់ អង្វរឲ្យប្ដីយក​ប្រពន្ធ២ទៀត ព្រោះ...
22,813 Views (23-Mar-2017)
ប្ដី​លួច​មាន​ស្រី ស្លុត​ចិត្ត​ខ្លាំង​ក្រោយ​​ទ...
21,844 Views (22-Mar-2017)
​ព្រំ រដ្ឋា សម្រេច​ចិត្ត​​​​​ឈប់ប្ដឹង ពេជ្រ អ...
18,400 Views (25-Mar-2017)
ថៃ ជាប់​លេខ​៣២ ជា​ប្រទេស​សប្បាយ​បំផុត នៅ​លើ​ព...
17,947 Views (21-Mar-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by