NewsVideos


សណ្ឋាគារ​កប់​ពពក​១០៥​ជាន់​ទុក​ចោល​​​៣០​ឆ្នាំ ​សម្រេច​​ដំណើរ​ការ​ឡើង​​​វិញ​
15-Dec-2016, 3:47 PM
អចលនទ្រព្យ / ចំនួនទស្សនា: 6768


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
​សណ្ឋាគារ​​ Ryugyong Hotel ​ដ៏​ចម្លែក​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ​ទី​បំផុត​សម្រេច​​បើក​ដំណើរ​ការ​​ស្វាគមន៍​ភ្ញៀវ​ឡើង​វិញ​ហើយ​ ​បន្ទាប់​​ពី​ទុក​ចោល​អស់​ជិត​ ៣​​ទសវត្ស។សណ្ឋាគារ​​រាង​ពីរ៉ាមីត​នេះ​​មាន​​កម្ពស់​ ​១០៥​​ជាន់​​​ ស្ថិត​នៅ​ទីក្រុង​ព្យុងយ៉ាង ​ចាប់​ផ្ដើម​សាង​សង់​​​​ក្នុង​​ឆ្នាំ​ ១៩៨៧ និង​​ផ្អាក​​​​ដំណើរ​ការ​​នៅ​​ឆ្នាំ​ ១៩៩២ ​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​​ ក្រោយ​​សហភាព​សូវៀត​ដួល​រលំ។ សណ្ឋាគារ Ryugyong ​មាន​​កាស៊ីណូ ក្លឹប​រាត្រី ​បន្ទប់​សាឡុង​បែប​ជប៉ុន និង​​កន្លែង​​កម្សាន្ត​​ផ្សេងៗ​​​ទៀត​។​

​ពេល​​នេះ​អគារ​​កម្ពស់​ ៣៣០​​ម៉ែត្រ​​​ដុះ​ទៅ​អាកាស​​​ ​ត្រូវ​គេ​ជឿ​ថា​​នឹង​​ស្វាគមន៍​​ភ្ញៀវ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ខណៈ​មាន​​​​​ភ្លើង​បំភ្លឺ​នៅ​ចំណុច​កំពូល​។ ចំណែក​​ទឹក​ប្រាក់​ចំណាយ​​លើ​​ការ​សាងសង់​​កើន​​ដល់​​​ជាង​ ៥៨៨​​លាន​ដុល្លារ​អាមេរិក ព្រោះ​សំណង់​​ត្រូវ​​ញាំញី​ដោយ​បញ្ហា​ជា​ច្រើន​​ដូច​ជា​​គុណ​ភាព​​​ស៊ីម៉ង់​ និង​អគារ​កោង។

សំណង់​ដ៏​មហិមា​ខាង​លើ​ ​ធ្លាប់​​ចាប់​ផ្ដើម​​ដំណើរ​​មួយ​រយៈពេល​​ខ្លី​​នៅ​​ឆ្នាំ​ ២០០០​​ អំឡុង​ឪពុក​​មេដឹកនាំ​គីម ជុង​អ៊ុន គឺ​​លោក​គីម​ ជុង​អ៊ីល​ គ្រប់​គ្រង​ប្រទេស ដោយ​បាន​​បើក​ស្វាគមន៍​​ក្នុង​​ឆ្នាំ​ ២០១២​​ ​ដើម្បី​ប្រារព្ធ​ខួប​កំណើត​​១០០​ឆ្នាំ​របស់​​លោក​គីម អ៊ីល​សុង​(ឪពុក​គីម​ ជុង​អ៊ីល) តាំង​ពី​កើត​ដល់​​​ឆ្នាំ​​នេះ ទោះបី​​លោក​​បាន​ទទួល​មរណភាព​​នៅ​អាយុ​​៨២​ឆ្នាំ​ហើយ​ក្ដី។ ​ប៉ុន្តែ​​សណ្ឋាគារ​​បន្ត​បិទ​លែង​​ដំណើរ​ការ​ ក្រោយ​​ពិធី​​នេះ​ចប់​រួច​រាល់​៕







អត្ថបទដោយ៖​ ឡេង ភារុណ
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្...
98,632 Views (9-Jan-2017)
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំ...
33,850 Views (12-Jan-2017)
ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​...
32,587 Views (16-Jan-2017)
ផ្អើលអ្នកស្ទឹងត្រែងកាលពីម្សិលមិញ! នារីម្នាក់ត...
30,991 Views (10-Jan-2017)
កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន...
21,494 Views (17-Jan-2017)
ធ្វើ​បុណ្យ​​​ជូន​ព្រឹទ្ធាចារ្យ​ល្ខោន​ខោល ខាត​...
21,355 Views (6-Jan-2017)
ម៉ាឡូយ! ខ្ញុងអាវ៉ង់ ញាប់សឹងដូចម៉ាស៊ីនផុង ពេលត...
19,816 Views (9-Jan-2017)
ម៉ាអេម សុខពិសីតូច! ច្រៀងមធ្យម ពោលវិញម៉ាឆ្ងាញ់...
16,517 Views (9-Jan-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by