NewsVideos


ការ​សាងសង់​កាន់​តែ​កើន​ឡើង​ តើ​តម្លៃ​ផ្ទះ​អាច​ធ្លាក់​ថ្លៃ​ទេ​?
19-Dec-2016, 11:52 AM
អចលនទ្រព្យ / ចំនួនទស្សនា: 155


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ខណៈ​ដែល​ការ​សាងសង់​លំនៅឋាន​កាន់​តែ​កើន​ឡើង ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នាំ​ឱ្យ​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​មាន​ទស្សនៈ​​ថា​ កាល​ណា​កំណើន​ផ្ទះ​សង់​កាន់​ច្រើន អាច​ធ្វើ​ឱ្យ​តម្លៃ​ធ្លាក់​ចុះ។ ដូចនេះ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទិញ​ផ្ទះ តើ​គួរ​ទិញ​ពេល​ណា​ទើប​ល្អ​?

លោក​ ភិន សុធារ ប្រធាន​គ្រប់គ្រង​ផ្នែក​វាយ​តម្លៃ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន​ វីត្រាស អឹព្រេហ្សល បាន​ឱ្យ​ដឹង​ថា ប្រសិន​បើ​អ្នក​មាន​លទ្ធភាព​អាច​ទិញ​លំនៅឋាន​ដើម្បី​ស្នាក់​នៅ គួរ​ទិញ​ពេល​បច្ចុប្បន្ន​នេះ​ល្អ​ជាង​រង់ចាំ​ទិញ​នៅ​ពេល​កំណើន​ផ្ទះ​កាន់​តែ​កើន​ឡើង​។ មូលហេតុ​នេះ​ ដោយសារ​តែ​កំណើន​ប្រជាជន​កាន់​តែ​ច្រើន​ឡើង​ តម្រូវ​ការ​ទិញ​ផ្ទះ​កាន់​តែ​កើន​ឡើង ​មិន​អាច​ធ្វើ​ឱ្យ​ថ្លៃ​ធ្លាក់​ចុះ​នោះ​ទេ​។ មួយ​វិញ​ទៀត​អ្នក​ទិញ​អាច​មាន​ជម្រើស​ច្រើន​។​

លោក​ ភិន សុធារ បន្ត​ទៀត​ថា ​ប្រសិន​បើ​ទិញ​ផ្ទះ​នា​ពេល​បច្ចុប្បន្ន​នេះ​ មិន​ថា​អ្នក​លក់​នោះ​ជា​លក្ខណៈ ឯកជន ឬ​ក្រុមហ៊ុន​នោះ​ទេ​ គឺ​ម្ចាស់​ផ្ទះ​រីករាយ​នឹង​លក់​ក្នុង​តម្លៃ​មួយ​អាច​ចរចា​បាន និង​សប្បាយ​ចិត្ត​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ផ្សេងៗ​ទៅ​ដល់​អតិថិជន​។ ប៉ុន្តែ​ប្រសិន​បើ​ប្រជាពលរដ្ឋ​គិត​ថា មិន​គួរ​ទិញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ រង់ចាំ​កំណើន​ផ្ទះ​កាន់​តែ​កើន​ឡើង​ទើប​ទិញ ​គឺ​ជា​ការ​គិត​ខុស​ទាំង​ស្រុង​។ ការ​សាងសង់​កាន់​តែ​ច្រើន​មាន​ន័យ​ថា​ មក​ពី​សេដ្ឋកិច្ច​កាន់​តែ​រីកចម្រើន ទើប​អ្នក​វិនិយោគ​សម្រេច​ចិត្ត​បង្កើន​ការ​សាងសង់​បន្ថែម​ទៀត ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ដ៏​ច្រើន​លើស​លប់​។ ​

មាន​លុយ​ទិញ​គួរ​តែ​ទិញ​តែ​ម្ដង​ ដោយហេតុ​ថាទៅ​ថ្ងៃ​អនាគត​ម្ចាស់​ផ្ទះ​ ឬ​ម្ចាស់​វិនិយោគ​អាច​នឹង​បំប៉ោង​ថ្លៃ​ នៅ​ពេល​មាន​អតិថិជន​សាកសួរ​ព័ត៌មាន​ពី​តម្លៃ​ផ្ទះ​កាន់​តែ​ច្រើន គឺ​មានន័យ​ថា​ម្ចាស់​ផ្ទះ​នឹង​វាយ​ឫក​នៅ​ពេល​មាន​តម្រូវ​ការ​ទិញ​ផ្ទះ​កើន​ឡើង​។ ម្យ៉ាង​វិញ​ទៀត​ប្រសិន​បើ​មាន​លទ្ធភាព​ទិញ​លុយ​ខ្លួន​ឯង គឺ​ជា​រឿង​ល្អ ប៉ុន្តែ​ប្រសិន​បើ​ទិញ​ដោយ​ការ​ខ្ចី​លុយ​ពី​ធនាគារ ​នៅ​ពេល​នោះ​ធនាគារ​នឹង​ត្បិត​ត្បៀត​ទៅ​លើ​កម្ចី​ទៅ​កាន់​អតិថិជន​អាច​ផ្ដល់​ត្រឹម ៥០ឬ ៦០%​ប៉ុណ្ណោះ​នៃ​តម្លៃ​ផ្ទះ​ទាំង​មូល​។ មូល​ហេតុ​នេះ​គឺ​ម្ចាស់​វិនិយោគ​ទាំង​អស់​មិន​ប្រាកដ​ថា​មាន​លុយ​ក្នុង​ការ​សាងសង់​ទាំង​ស្រុង​នោះ​ទេ គឺ​អាច​ខ្ចី​ពី​ធនាគារ​ដូចគ្នា​។ លោក ភិន សុធារ​ បន្ថែម​៕


អត្ថបទដោយ៖​ ថោ ច័ន្ទ​ឬទ្ធិ
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,881 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,833 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
37,274 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
35,604 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,283 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,623 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,836 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,395 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by