NewsVideos


មុន​សម្រេច​ចិត្ត​ទិញ​ដី​ឡូត៍​ពុះ​លក់​ត្រូវ​គិត​លើ​បញ្ហា​ទាំង​នេះ ប្រយ័ត្ន​គ្រោះ​ថ្នាក់​
28-Dec-2016, 12:07 PM
អចលនទ្រព្យ / ចំនួនទស្សនា: 2072


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ការ​ទិញ​ដី​ឡូត៍​ពុះ​លក់​នៅ​តែ​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន ដោយ​គាត់​គិត​ថា​មាន​ភាព​ងាយ​ស្រួល​ ឆាប់​រហ័ស​ មិន​សាំញ៉ាំ​ច្រើន​។ ប៉ុន្តែ​ភាគ​ច្រើន ​នៃ​អ្នក​ទិញ​មិន​បាន​គិត​ពី​បញ្ហា​ហានិភ័យ នៃ​ការ​ទិញ​ដី​ឡូត៍​ពុះ​លក់​នោះ​ឡើយ​។ តើ​ដើម្បី​ទិញ​ដី​ឡូត៍​ពុះ​លក់​ កុំ​ឱ្យ​មាន​ហានិភ័យ អ្នក​ទិញ​គួរ​គិត​លើ​បញ្ហា​អ្វី​ខ្លះ? ក្នុង​ជំនួប​ជាមួយ​ Sabay លោក សុត វីរៈ ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ប្រចាំ ក្រុមហ៊ុន CPL បាន​ប្រាប់​ពី​ចំណុច​សំខាន់ៗ​ មុន​សម្រេច​ចិត្ត​ទិញ​ដី​ឡូត៍​ពុះ​លក់​ដូច​ខាង​ក្រោម៖​​

១. តើ​ដី​ឡូត៍​នោះ​ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​ផ្លូវ?៖​នៅ​ត្រង់​ចំណុច​នេះ ​លោក សុត វីរៈ ​​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​នៅ​ក្រុមហ៊ុន​ CPL បាន​ឱ្យ​ដឹង​ថា មុន​សម្រេច​ចិត្ត​ទិញ​ដី​ឡូត៍​ពុះ​លក់ អ្នក​ទិញ​គួរ​ត្រួត​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​លាស់​ថា​តើ​​ដី​ឡូត៍​នោះ​មាន​ប្រវែង​ប៉ុន្មាន​ពី​ផ្លូវ ជៀសវាង​ថ្ងៃ​ណា​រដ្ឋ​ធ្វើ​ផ្លូវ​ប៉ះពាល់​ដល់​ដី​នោះ​ នាំ​ឱ្យ​ខាត​ប្រយោជន៍​។ លោក​បន្ត​ទៀត​ថា ចំណុច​សំខាន់​មួយ​ទៀត​នោះ​តើ​ផ្លូវ​នៅ​តំបន់​ដី​ឡូត៍​នោះ​ មាន​ច្រក​ចេញ​ចូល​ត្រឹមត្រូវ​ដែរ​ឬ​ទេ? ​ប្រសិន​បើ​តំបន់​នោះ​មិន​មាន​ប្រព័ន្ធ​ផ្លូវ​ចេញ​ចូល​សម្រាប់​ធ្វើ​ដំណើរ​ទេ យក​ល្អ​កុំ​ទៅ​ទិញ​ដី​នោះ​ពី​ព្រោះ​ប្រសិន​បើ​ចង់​លក់​វិញ​ក៏​បាន​តម្លៃ​ទាប​ដែរ។

២. ម្ចាស់​ដី​នោះ​មាន​សុំ​ច្បាប់​អនុញ្ញាត​ពី​រដ្ឋ​ត្រឹមត្រូវ​ឬ​ទេ?៖ម្ចាស់​ដី​ឡូត៍​មួយ​ចំនួន​មិន​បាន​សុំ​ច្បាប់​ពី​រដ្ឋ​ដើម្បី​ពុះ​លក់​នោះ​ទេ គឺ​គិត​ថា​ជា​ការ​លក់​លក្ខណៈ​ទ្រង់ ទ្រាយ​តូច ហើយ​មិន​បាន​សុំ​អាជ្ញាធរ​ឱ្យ​ណែនាំ​​ពី​របៀប​ នៃ​ការ​ពុះ​ដី​ឡូត៍​លក់​នោះ​ឡើយ​ ដោយ​ចេះ​តែ​ពុះ​លក់​ផ្ដេសផ្ដាស​។ ដូចនេះ​អ្នក​ទិញ​ត្រូវ​ស្រាវ​ជ្រាវ​ឱ្យ​បាន​ល្អិត​ល្អន់​ អាច​ទៅ​សាកសួរ​អាជ្ញាធរ​អំពី​ដី​ឡូត៍​នោះ តើ​ជា​ដី​ខុស​ច្បាប់​ ឬ​ស្រប​ច្បាប់ និង​ទទួល​បាន​ការ​ណែនាំ​ពី​រដ្ឋ​ហើយ​ឬនៅ? ជៀសវាង​ថ្ងៃ​ណា​ដែល​រដ្ឋ​មាន​ការ​អភិវឌ្ឍ​លើ​ដី​តំបន់​នោះ​ នាំ​ឱ្យ​ខាត​លុយ​ទិញ​ឥត​ប្រយោជន៍​។ នេះ​ជា​ការ​លើក​ឡើង​របស់ ​លោក សុត វីរៈ។​

៣. បញ្ហា​ផ្ទេរ​កម្មសិទ្ធិ​ប្លង់​រឹង ​ឬ​ប្លង់​ទន់៖ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ប្រចាំ​ក្រុមហ៊ុន CPL ​រូប​នេះ​​បន្ត​ទៀត​ថា​ ចំណុច​មួយ​ទៀត​ត្រូវ​សាកសួរ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ដី​ធ្លី​អំពី​ការ​ផ្ទេរ​កម្មសិទ្ធិ​ តើ​ដី​ឡូត៍​ពុះ​លក់​នោះ​ជា​ប្រភេទ​ប្លង់​រឹង​ឬ​ប្លង់​ទុន? ប្រសិន​បើ​ដី​នោះ​ជា​ប្រភេទ​ប្លង់​ទុន យក​ល្អ​គួរ​កុំ​ទិញ មានន័យ​ថា​ម្ចាស់​ដី​ឡូត៍​នោះ​យក​ប្លង់​រឹង​ទៅ​បញ្ចាំ​នៅ​ធនាគារ បន្ទាប់​មក​ចេញ​ប្លង់​ទន់​ត្រឹម​ខណ្ឌ​ឱ្យ​ទៅ​អ្នក​ទិញ​។ ថ្ងៃ​ណា​មួយ​ធនាគារ​នឹង​ធ្វើ​ការ​រឹប​អូស​យក​ដី​នោះ​ ដូចនេះ​អ្នក​ទិញ​ដី​ឡូត៍​នោះ​នឹង​ត្រូវ​ខាត​បង់​លុយ ដូចជា​ការ​ចាញ់​បោក​គេ​ដូច្នោះ​ដែរ។ ​ ៤. វិភាគ​មើល​ទៅ​ថ្ងៃ​អនាគត

នៅ​ត្រង់​ចំណុច​នេះ​ លោក សុត វីរៈ ចង់​សំដៅ​ថា មុន​សម្រេច​ចិត្ត​ក្នុង​ការ​ទិញ​ដី​ឡូត៍​ពុះ​លក់​នោះ តើ​មាន​បាន​វិភាគ​មើល​ទៅ​ថ្ងៃ​អនាគត​ហើយ​ឬ​នៅ? ការ​វិភាគ​មើល​ទៅ​ថ្ងៃ​អនាគត​មាន​ដូចជា វិភាគ​មើល​ទៅ​ការ​អភិវឌ្ឍ​តើ​ដី​តំបន់​នោះ​អាច​មាន​ការ​អភិវឌ្ឍ​ មាន​ផ្សារ​ទំនើប កន្លែង​កម្សាន្ត ការ​ពង្រីក​ផ្លូវ ជា​ដើម​។ ប្រសិន​បើ​ដី​តំបន់​នោះ​មាន​ការ​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត​មាន​ប្លង់​រឹង​ត្រឹមត្រូវ នោះ​អ្នក​ទិញ​គួរ​សម្រេច​ចិត្ត​ទិញ​ដី​នោះ​មិន​ខុស​ទេ​៕


អត្ថបទដោយ៖​ ថោ ច័ន្ទឬទ្ធិ
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

​ក្រោយ​ទិញ​ផ្ទះ​បង់រំលស់ ​ប្ដី​ប្រពន្ធ​គួរ​ធ្វើ​បែប​ណា​ ដើម្បី​មាន​លុយ​ទិញ​សម្ភារៈ

ត្រី​មាស​ទី​១​​ ​​វិស័យ​​សំណង់​​កើន​ដល់​៨​០​០​គម្រោង ​ប៉ុន្តែ​​​​​ទុន​វិនិយោគ​ថយ​ចុះ​ជិត ​៤០០​លាន​ដុល្លារ​​​​

គីម ហ៊ាង៖ បើ​​​មាន​លទ្ធភាព​ ដំបូង​ត្រូវ​ទិញ​ផ្ទះ លើក​ទី​២​ទិញ​ផ្ទះ លើក​ទី​៣​ ទិញ​ដី​ ​​

  ពត៌មានពេញនិយម
អភិបាលស្រុកបាទីបើករថយន្តទាំងស្រវឹងទៅប៉ះរថយន្ត...
40,748 Views (19-Apr-2017)
សាន ផានិត ​រម្លឹក​រឿង​ទៅ​បង្រៀន​ភាសា​អង់គ្លេស...
32,344 Views (21-Apr-2017)
ញាក់សាច់! អ្នកលក់មុាំល្ហុងចាប់រំលោភក្មេងស្រីម...
25,158 Views (10-Apr-2017)
សមត្ថកិច្ច​ប្រកាស​​ស្វែង​រក​ចាប់​ខ្លួន ជនសង្ស...
24,375 Views (14-Apr-2017)
ក្តៅៗ! កងទ័ព​កូរ៉េខាងជើង ស្លៀកឈុត​នុយក្លេអ៊ែរ...
24,327 Views (15-Apr-2017)
នរណា​ខ្លះ​យល់​អារម្មណ៍​ទឹកចិត្ត​ជា​ម្តាយ​! អា...
24,169 Views (20-Apr-2017)
អ្នក​ដំណើរ​រាប់​រយ​នាក់​ចាញ់​បោក​គេ​ជាប់​គាំង...
23,510 Views (13-Apr-2017)
ប្តីប្រពន្ធដណ្តើមគ្នាទៅស្រុករៀងៗខ្លួន ក្លាយ ជ...
22,931 Views (11-Apr-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by