NewsVideos


​គម្រោង​ផ្ទះ​តម្លៃ​ទាប​និង​មធ្យម​ពេល​នេះ​ដឹង​ទីតាំង​ហើយ​ដោយ​បើក​ការដ្ឋាន​នៅ​ថ្ងៃ​ស្អែក​
6-Jan-2017, 12:16 PM
អចលនទ្រព្យ / ចំនួនទស្សនា: 4644


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ខេត្ត​កណ្ដាល​៖ គម្រោង​ផ្ទះ​តម្លៃ​ទាប​ និង​មធ្យម​ ដែល​ក្រុមហ៊ុន​ Worldbridge Land បាន​សហការ​ជា​មួយ​រាជរដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍន៍​លំនៅឋាន​ធូរ​ថ្លៃ​លក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ ក៏​ដូច​ជា​មន្ត្រី​រាជការ​មួយ​ចំនួន​ដែល​មាន​ប្រាក់​បៀវត្ស​ក្រោម​៥០០​ដុល្លារ​នោះ ពេល​នេះបាន​​បង្ហាញ​ទីតាំង​ច្បាស់​លាស់​ហើយ ​ដោយ​គ្រោង​​​បើក​ការដ្ឋាន​សាងសង់​ រួម​ទាំង​ប្រកាស​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៧​ ខែ​មករា​ ស្អែក​នេះ​ផង​ដែរ​។

​តាម​ការ​ផ្ដល់​ព័ត៌មាន​​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ Worldbridge Land អ្នក​នាង​ លីវ រតនា បាន​ប្រាប់​សារ​ព័ត៌មាន​ Kqube.net ថា គម្រោង​ផ្ទះ​តម្លៃ​ទាប និង​មធ្យម​នេះ​ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កោះ​គរ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ដោយ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១​ ​មាន​ចម្ងាយ​​ប្រហែល​៨​គីឡូ​ម៉ែត្រ​ពី​រង្វង់​មូល​ក្រុង​តាខ្មៅ ហួស​វត្ត​ទួល​ក្រសាំង​តែ​បន្តិច​ប៉ុណ្ណោះ​។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​បើក​ការដ្ឋាន​នៅ​ថ្ងៃ​ស្អែក​នេះ​ នឹង​មាន​ការ​អញ្ជើញ​ចូល​រួម​​ក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែន​ដី នគរោបនីយកម្ម និង​សំណង់ និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ផ្សេង​ៗ​ជា​ច្រើន​រូប​ទៀត ជា​មួយ​នឹង​អ្នក​ឧកញ៉ា​ សៀរ ​ឫទ្ធី ​អគ្គនាយក​ក្រុមហ៊ុន​ Worldbridge Land​ ផងដែរ។

នា​ពេល​កន្លង​មក​អ្នក​ឧកញ៉ា សៀរ ​ឫទ្ធី ធ្លាប់​បាន​លើក​ឡើង​ថា ​គម្រោង​ផ្ទះ​តម្លៃ​ទាប ​និង​មធ្យម​នេះ គឺ​អភិវឌ្ឍន៍​ឡើង ​ដើម្បី​បម្រើ​ដល់​ផល​ប្រយោជន៍​ប្រជាជន​កម្ពុជា​ទូទៅ ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម ​ជា​ពិសេស​អ្នក​ដែល​មាន​ប្រាក់​ខែ​ក្រោម ៥០០​ដុល្លារ​ ​ដោយ​មិន​គិត​អំពី​ការ​ចំណេញ​ពេក​នោះ​ទេ ​ព្រោះ​ជា​គម្រោង​ធ្វើ​ដើម្បី​ការងារ​មនុស្សធម៌​។

បើ​ផ្អែក​លើ​គោល​ការណ៍ ​និង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​ទាប​និង​មធ្យម​នេះ គឺ​តម្រូវ​ឲ្យ​លក់​ជូន​ប្រជា​ពលរដ្ឋ​ណា ​ដែល​ពួក​គេ​មាន​គ្រួសារ មាន​ប្រាក់​ខែ​ក្រោម ​៥០០​ដុល្លារ ​និង​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​នោះ​រហូត​ដល់ ​៥​ឆ្នាំ​យ៉ាង​តិច ​ដោយ​គ្មាន​សិទ្ធិ​លក់​បន្ត​នោះ​ទេ ​ហើយ​លក្ខខណ្ឌ​បន្ថែម​ទៀត​នោះ​ ក្រុមហ៊ុន​កំពុង​សិក្សា​ជា​មួយ​រាជរដ្ឋាភិបាល​បន្ថែម​​ផង​ដែរ​។

សូម​បញ្ជាក់​ថា ផ្ទះ​តម្លៃ​ទាប​និង​មធ្យម​នេះ ​មាន​តម្លៃ​ចាប់​២​ម៉ឺន​៥​ពាន់​ដុល្លារ ​រហូត​៣​ម៉ឺន​៥​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក នឹង​តម្រូវ​ឲ្យ​អ្នក​ទិញ​បង់​ប្រាក់​មុន​១០​ភាគរយ បន្ទាប់​មក​បង់​រំលស់​ប្រចាំ​ខែ​ប្រមាណ​ជា​១០០​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​អ្នក​ឧកញ៉ា ​ដែល​ជា​ម្ចាស់​គម្រោង​នេះ​ធ្លាប់​បាន​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​នា​ពេល​កន្លង​មក ប៉ុន្តែ​សម្រាប់​ព័ត៌មាន​ជាក់លាក់​យ៉ាង​ណា​នោះ​ នៅ​ថ្ងៃ​ទី​៧ ស្អែក​នេះ​ Kqube.net នឹង​បញ្ជាក់​បន្ថែម​ផង​ដែរ​៕




ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,144 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,072 Views (17-May-2017)
កូនដើមលោក ហុង ដា ជាជនដែលគេកំពុងសង្ស័យលើករណីសម...
28,481 Views (11-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
23,960 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,797 Views (17-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
18,090 Views (20-May-2017)
ប៉ុន្មាន​កម្មវិធី​មក​នេះ នាយ កុយ ប្រាប់​ថា កា...
17,805 Views (22-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,122 Views (15-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by