NewsVideos


មាន​លុយ​ត្រឹមតែ​ ជាង​បី​ម៉ឺន ដុល្លារ​ អាច​ទិញ​ផ្ទះ​ដ៏​ប្រណិត​ស្នាក់​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​បាន
6-Jan-2017, 6:02 PM
អចលនទ្រព្យ / ចំនួនទស្សនា: 434


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
​លោក​ លឹម សុជាតិ តំណាង​ឱ្យ​ម្ចាស់​ភាគ​ហ៊ុន​មួយ​របស់​គម្រោង​អគារ​ស្នាក់​នៅ​រួម​ នៃ​ក្រុមហ៊ុន Urban Living Solutions ឥឡូវ​នេះ ​ប្រជាពលរដ្ឋ​ដែល​មាន​លុយ​ត្រឹម​ ៣,៥០០០ ដុល្លារ ​អាច​ទិញ​ផ្ទះ​ទំហំ ៥០​ម៉ែត្រ​ការ៉េ​ ស្នាក់​នៅ​មួយ​គ្រួសារ​បាន​។ អ្វី​ដែល​កាន់​តែ​ពិសេស​គម្រោង​អគារ​ស្នាក់​នៅ​រួម​នេះ មាន​ទី​តាំង​ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្ដង ដែល​ស្ថិត​ចម្ងាយ​ត្រឹម​តែ ៧៥០​ម៉ែត្រ​ឆ្លង​ស្ពាន​មុនីវង្ស​ ឬ​ ត្រឹម​តែ​ ១,៤ គីឡូម៉ែត្រ​ពី​សាលា​ភ្នំពេញ​អន្តរជាតិ(ISPP) និង​ត្រឹម​តែ​ ៣,៤ ​គីឡូម៉ែត្រ​ពី​ផ្សារ​ទូល​ទំពូង ៤,៥​គីឡូម៉ែត្រ​ពី​វិមាន​ឯករាជ្យ និង ៣,២​គីឡូម៉ែត្រ​ពី​ផ្សារ​អ៊ី​អន​។

លោក​ លឹម សុជាតិ ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា គម្រោង​សាងសង់​អគារ​ស្នាក់​នៅ​រួម​នេះ​នឹង​​ចាប់​ផ្ដើម ដំណើរ​ការ​សាងសង់ នៅ​ខែ​មេសា ឆ្នាំ​២០១៧ មុន​ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​មាន​លំនៅឋាន ចំនួន ៦០០ លំនៅឋាន តម្លៃ​ត្រឹម​តែ ៣,៥០០០ ដុល្លារ​តែ​ប៉ុណ្ណោះ​។ ​អគារ​ស្នាក់​នៅ​រួម​នេះ​ គឺ​ជា​គំនិត​ច្នៃ​ប្រឌិត​បង្កើត​ថ្មី សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​កម្រិត​ប្រាក់​ចំណូល​មធ្យម អាច​ទិញ​ដើម្បី​ស្នាក់​នៅ។ ចំពោះ​ការ​រស់នៅ​ក្នុង​អគារ​ស្នាក់នៅ​រួម​នេះ ជា​លក្ខណៈ​ដូច​ការ​នៅ​ក្នុង​សហគមន៍​មួយ​ដូច្នោះ​ដែរ​ ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹម​ត្រូវ​ក្នុង​នោះ​រួម​មាន មន្ទីរពេទ្យ​ សាលារៀន សួនច្បារ កន្លែង​ហាត់​ប្រាណ សេវា​ធនាគារ កន្លែង​លក់​ដូរ កន្លែង​ក្មេង​លេង បណ្ណាល័យ​ ជាដើម​។

​លោក​បញ្ជាក់​ទៀត​ថា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចង់​ទិញ​ផ្ទះ​ក្នុង​អគារ​ស្នាក់​នៅ​រួម​នេះ អាច​ទំនាក់ទំនង​ចាប់​ពី​ថ្ងៃ​នេះ​​ទៅ។ ជាពិសេស​សម្រាប់​អ្នក​ពុំ​មាន​លទ្ធភាព​បង់​ផ្ដាច់​ ក៏​អាច​បង់​រំលោះ​តាម​រយៈ​ធនាគារ​ផង​ដែរ​។ ហើយ​គម្រោង​នេះ ​គឺ​គ្រាន់​​តែ​ជា​គម្រោង​ទី​មួយ​ប៉ុណ្ណោះ និង​នៅ​មាន​គម្រោង​សាងសង់​ជា​បន្តបន្ទាប់​ទៀត​៕


ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,881 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,833 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
37,384 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
35,610 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,285 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,623 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,836 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,395 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by