NewsVideos


សំណង់​អគារ​ខ្ពស់​កប់​ពពក​មួយ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​បាន​សាង​សង់​ដល់​ជាន់​ទី​បញ្ចប់
11-Jan-2017, 2:43 PM
អចលនទ្រព្យ / ចំនួនទស្សនា: 2939


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
​រាជធានី​ភ្នំពេញ៖ ​នា​រសៀល​ថ្ងៃ​ទី​១០ ​ខែ​មករា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ គម្រោង​អគារ​ខ្ពស់​កប​ពពក​មួយ​ មាន​កម្ពស់​​ ៤៥​ជាន់​ ជា​គម្រោង​អភិវឌ្ឍន៍​ដោយ​​ក្រុមហ៊ុន អក​ស៏​ឡី​ដាយ​អឹម៉ិន ​(Oxley Diamond) ខូ​អិល​ធីឌី​ ​​ឈ្មោះ​ថា The Bridge ​បាន​ប្រកាស​បញ្ចប់​ការ​​សាងសង់​ជាន់​ខ្ពស់​បំផុត​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​ការ​រង់ចាំ​របស់​អតិថិជន​​ ខណៈ​ដែល​គម្រោង​នេះ​នឹង​ត្រូវ​បញ្ចប់​ទាំង​ស្រុង​​នៅ​ឆ្នាំ​២០១៨។

អគារ​ The Bridge ដែល​ជា​គម្រោង​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​គម្រោង​ធំ​ៗ​ជា​ច្រើន​ទៀត​ ដែល​មាន​វត្តមាន​នៅ​ចំកណ្ដាល​​រាជធានី​ភ្នំពេញ​ និង​ជា​គម្រោង​រួម​បញ្ចូល​​គ្នា​​រវាង​ ខុនដូ ការិយាល័យ និង​ផ្សារ​ទំនើប​នេះ គឺ​ជា​គម្រោង​អភិវឌ្ឍន៍​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​​មក​ពី​ប្រទេស​​សិង្ហបុរី ដោយ​មាន​​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ ទទួល​ស្គាល់​ដោយ​ក្រសួង​ដែនដី នគរោបនីយកម្ម​ផង​ដែរ​។

​អ្នក​ឧកញ៉ា សៀរ ​ឫទ្ធី​ ​ម្ចាស់​​​គម្រោង​ក្នុង​ស្រុក ​ដែល​បាន​អភិវឌ្ឍន៍​​អគារ​ចលនទ្រព្យ​រួម​គ្នា​​ជា​មួយ​​ក្រុមហ៊ុន​ដៃ​គូ​ ​មក​ពី​ប្រទេស​សិង្ហបុរី​​នេះ​បាន​​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​ថា The bridge គឺ​ជា​គម្រោង​​ទី១ ​ដែល​បាន​សាងសង់​សម្រេច​​តាម​ផែនការ​កំណត់ ដែល​គ្រោង​នឹង​បញ្ចប់​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០១៨ ​ឬ​ក៏​អាច​បញ្ចប់​មុន​កាល​កំណត់​ក៏​ថា​បាន​ ព្រោះ​មក​ដល់​ថ្ងៃ​ទី១៨ ខែ​ធ្នូ ចុង​ឆ្នាំ​២០១៦​នេះ The bridge បាន​សាងសង់​ដល់​ជាន់​ចុង​បញ្ចប់​ហើយ គឺ​មាន​ចំនួន​៤៥​ជាន់​។

លោក​បាន​បន្ត​ថា លក្ខណៈ​ពិសេស​របស់​ The bridge គឺ​អាច​និយាយ​បាន​ថា​ជា​គម្រោង​មាន​ទីតាំង​ល្អ​លេខ​មួយ​ផង​ដែរ ​ព្រោះ​ជា​គម្រោង​ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​ធំ ​ដោយ​​មាន​ទីតាំង​តាម​បណ្ដោយ​​ផ្លូវ​រដ្ឋសភា​ជាតិ ស្ថិត​ក្នុង​ភូមិ​ទី១៤ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ ​និង​មាន​វត្តមាន​នៅ​ជាប់​នឹង​តំបន់​កម្សាន្ត​កោះ​ពេជ្រ ​រួម​ជា​មួយ​នឹង​ផ្សារ​ទំនើប​ផ្សេង​ៗ​​ទៀត​ ​ដូចជា​ផ្សារ​ទំនើប​ អ៊ីអន​មល ផ្សារ​ទំនើប​ណាហ្គាវើល៍​។ល។

​អ្នក​វិនិយោគ​ក្នុង​ស្រុក​រូប​នេះ​បាន​បន្ត​ថា ​មូល​ហេតុ​​ដែល​ជំរុញ​ឲ្យ​​គម្រោង The bridge ​ទទួល​បាន​ការ​សាងសង់​ទាន់​តាម​ពេល​វេលា​កំណត់​ដូច្នេះ គឺ​បណ្ដាល​មក​ពី​កត្តា​សំខាន់​ៗ​មួយ​ចំនួន​រួម​មាន៖ តាម​ដាន​សកម្មភាព​ជាង​ធ្វើ​ឲ្យ​ទាន់​ផែនការ ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ ដោយ​ធ្វើ​ការ​បើក​លុយ​ទាន់​ពេល​វេលា ​និង​​ជា​ពិសេស​រក្សា​នៅ​សុវត្ថិភាព​ខ្ពស់​ដល់​កម្មករ ហើយ​ក៏​គ្មាន​គ្រោះថ្នាក់​កម្មករ​ស្លាប់​​ក្នុង​ការដ្ឋាន​របស់​លោក​ផង​ដែរ ​ខណៈ​ដែល​ការដ្ឋាន​មួយ​ចំនួន​ធ្លាប់​មាន​ករណី​នេះ​កើត​ឡើង​។​

​គួរ​រម្លឹក​ថា អគារ The bridge ​បាន​ចាប់​ផ្ដើម​បុក​គ្រឹះ ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មិថុនា ​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​​កន្លង​ទៅ នឹង​គ្រោង​​បញ្ចប់​ទាំង​ស្រុង​ ដើម្បី​ផ្ទេរ​កម្មសិទ្ធិ​ឲ្យ​អតិថិជន​របស់​ខ្លួន​ចូល​រស់នៅ​​ក្នុង​ឆ្នាំ​២០១៨​ ឆាប់​ៗ​ខាង​មុខ​នេះ ​ខណៈ​បច្ចុប្បន្ន​កំពុង​ចាប់​ផ្ដើម​រចនា​ផ្នែក​ខាង​ក្នុង​វិញ​ម្ដង​ បន្ទាប់​ពី​គម្រោង​នេះ​ ទើប​តែ​បញ្ចប់​ការ​សាងសង់​ជាន់​ខ្ពស់​បំផុត ប្រកបដោយ​ជោគជ័យ​។

​តាម​ការ​បញ្ជាក់​របស់​អ្នក​ឧកញ៉ា សៀរ ​ឫទ្ធី​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​នេះ​​ដែរ​បាន​ឲ្យ​ដឹង​ថា ឥឡូវនេះ​ក្រុមហ៊ុន​កំពុង​ដាក់​លក់​ផ្សារ​ទំនើប​ជាន់​ផ្ទាល់​ដី ជាន់​ទី១ និង​ជាន់​ទី២ ដែល​មាន​តម្លៃ​ចាប់​ពី​ ១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ ខណៈ​អាគារ​ពីរ​ជង់​នោះ​​មាន​ផ្សារ​ទំនើប​រហូត​៥​ជាន់ ដោយ​ឡែក​ខុនដូ​ មាន​ចំនួន ៧៤៦ យូនីត និង​បន្ទប់​ការិយាល័យ​មាន​រហូត​៩៦៣​កន្លែង​។

យ៉ាង​ណា​មិញ​ចំពោះ​ ខុនដូ នៃ​អគារ The bridge ​នេះ​ត្រូវ​បាន​លក់​ជូន​អតិថិជន​អស់​ទៅ​ហើយ ដោយ​​មាន​ទាំង​អតិថិជន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ មាន​ភាគរយ​ប្រហាក់ប្រហែល​គ្នា​។ ចំណុច​នេះ​អ្នក​អភិវឌ្ឍន៍​គម្រោង​ខាង​លើ​បាន​បញ្ជាក់​ថា វា​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​ថ្មី​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​មាន​សមត្ថភាព​​​ទិញ​ខុនដូ ដើម្បី​រស់នៅ​ក្នុង​សម័យ​ទំនើប​កម្ម​នេះ​។

​ជា​មួយ​គ្នា​នឹង​អគារ​ The bridge ​បាន​សាងសង់​ដល់​ជាន់​ទី​បញ្ចប់​នេះ​ដែរ Kqube.net ក៏​បាន​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ទៅ​អ្នកនាំពាក្យ​​ក្រសួង​ដែន​ដី ​នគរោបនីយកម្ម​ និង​សំណង់​ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ជុំវិញ​ការ​សាងសង់​សំណង​នេះ​ ក៏​ដូច​ជា​សំណង់​ផ្សេង​ទៀត​ដែល​បាន​គោរព​តាម​បទដ្ឋាន​ ឬ​បាន​សាងសង់​តាម​កាល​កំណត់​ ប៉ុន្តែ​ក្នុង​ចំណោម​អ្នកនាំពាក្យ​បី​នាក់ បាន​តេ​ទូរស័ព្ទ​ទៅ​ពីរ​នាក់ ​មាន​តែ​ឯកឧត្ដម សារុន ប្ញទ្ធា ប៉ុណ្ណោះ​ដែល​បាន​លើក​ទូរស័ព្ទ ​នឹង​បាន​បង្វែរ​សំនួរ​នេះ​ទៅ​លោក ​​​​ហ៊ុយ ណារ៉ា ប្រធាន​នាយកដ្ឋាន​សំណង់ ​នៃ​ក្រសួង​ដែនដី ​ប៉ុន្តែ​លេខ​លោក​ ហ៊ុយ ណារ៉ា គ្មាន​អ្នក​ទទួល​។

​ចំពោះ​ឯកឧត្ដម សារុន ប្ញទ្ធា ​បាន​ចូល​រួម​ឆ្លើយ​តែ​មួយ​សំនួរ​គត់​ថា ​សំណង់​ធំ​ៗ​​ដែល​គោរព​តាម​បទដ្ឋាន ​និង​កាល​កំណត់​ត្រឹម​ត្រូវ​នោះ ​ផ្សារ​ទំនើប​ អ៊ីអនមល ដែល​ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​ស្គាល់​ទៅ​ហើយ​នោះ ​ក៏​​បាន​​សាងសង់​តាម​ការ​កំណត់​របស់​គេ​​ដែរ​។ ​ដូច្នេះ​​មិន​មែន​មាន​តែ​សំណង់​អគារ​ The bridge ​តែ​មួយ​នោះ​ទេ ​ហើយ​ក៏​សង្ឃឹម​ថា ​សំណង់​ធំៗ​ដែល​កំពុង​សាងសង់​ក្នុង​រាជធានី​ភ្នំពេញ​ផ្សេងៗ​ទៀត​ នឹង​កាន់តែ​បាន​ល្អ​ជាង​នេះ​បន្ថែម​ទៀត​ផង​ដែរ​៕






ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

លក្ខខណ្ឌ​ងាយ​ៗ ទទួល​បាន​សេវាកម្ម​សង់​ផ្ទះ​បង់​រំលស់​គ្រប់​ខេត្ត​ ដំបូង​គេ​នៅកម្ពុជា

ទិញ​ផ្ទះ​ត​ពី​គេ ត្រូវ​ប្រយ័ត្ន​បំផុត​​ចំណុច​អស់​នេះ ប្រយ័ត្ន​ខាត​ឡុងចុង​អស់​ពី​ខ្លួន

គម្រោង​លំនៅឋាន សម្រាប់​មន្ត្រី​រាជការ មាន​ចំណូល​ទាប និង​មធ្យម បង់​ត្រឹម​៨០ដុល្លារ ក្នុង១ខែ ចាប់​ផ្ដើម​សាងសង់

  ពត៌មានពេញនិយម
មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្...
98,632 Views (9-Jan-2017)
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំ...
33,850 Views (12-Jan-2017)
ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​...
32,587 Views (16-Jan-2017)
ផ្អើលអ្នកស្ទឹងត្រែងកាលពីម្សិលមិញ! នារីម្នាក់ត...
30,991 Views (10-Jan-2017)
កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន...
21,493 Views (17-Jan-2017)
ធ្វើ​បុណ្យ​​​ជូន​ព្រឹទ្ធាចារ្យ​ល្ខោន​ខោល ខាត​...
21,354 Views (6-Jan-2017)
ម៉ាឡូយ! ខ្ញុងអាវ៉ង់ ញាប់សឹងដូចម៉ាស៊ីនផុង ពេលត...
19,816 Views (9-Jan-2017)
ម៉ាអេម សុខពិសីតូច! ច្រៀងមធ្យម ពោលវិញម៉ាឆ្ងាញ់...
16,517 Views (9-Jan-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by