NewsVideos


ស្អែក HTC ​នឹង​ប្រកាស​ស្មាតហ្វូន​ ៣ ម៉ូដែល​​​កាត់​មុខ​ Galaxy S8 និង LG G6
11-Jan-2017, 6:11 PM
ពត៌មានបច្ចេកវិទ្យា / ចំនួនទស្សនា: 252


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ស្អែក​នេះ​ក្រុមហ៊ុន​ HTC នឹង​រៀប​ចំ​កម្មវិធី​មួយ​ដើម្បី​បង្ហាញ​ផលិតផល​ថ្មីៗ​របស់​ខ្លួន​ ​ហើយ​គេ​រំពឹង​ថា​អាច​មាន​ស្មាតហ្វូន​ស៊េរី​ថ្មី​ចំនួន​ ៣ ​ម៉ូដែល​​នឹង​បង្ហាញ​វត្តមាន​ឡើង។ស្មាតហ្វូន​ទាំង​ ៣ ម៉ូដែល​រួម​មាន​ HTC Alpine ( ឬ HTC U Play), HTC Ocean Note (ឬ HTC U Ultra) និង HTC E66 (ឬ HTC X10) ហើយ​លក្ខណៈ​សម្បត្តិ​ស្មាតហ្វូន​ទាំង​នេះ​បាន​លេច​ធ្លាយ​លើ​បណ្ដាញ​អ៊ីនធឺណិត​បណ្ដើរៗ​ហើយ។ ខាង​ក្រោម​ជា​អ្វី​ដែល​គេ​ដឹង​អំពី​ស្មាតហ្វូន​ជំនាន់​ថ្មី​ទាំង​ ៣ របស់​ក្រុមហ៊ុន​តៃវ៉ាន់៖

HTC Alpine៖HTC Alpine ជា​ប្រភេទ​ស្មាតហ្វូន​ធន​មធ្យម​ដែល​មាន​អេក្រង់​ FullHD ទំហំ​ ៥,២ អ៊ីញ និង ​ប្រើ​បន្ទះ​ឈីប​ Helio P10 ដែល​មាន​ RAM ទំហំ​ 3 GB និង អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ​ 32 GB។ កាមេរ៉ា​ខាង​មុខ​ និង ក្រោយ​មាន​ទំហំ​ 16 MP ដូច​គ្នា, ថ្ម​ទំហំ​ 2500 mAh និង មាន​​ទ្រនាប់​ស្កេន​ក្រយៅ​នៅ​ខាង​មុខ។ អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​គ្មាន​រន្ធ​ដោត​កាស​ 3.5 mm ឡើយ។

HTC Ocean Note៖ជា​ប្រភេទ​ទូរសព្ទ​​កំពូល​ប្រចាំ​ឆ្នាំ​ដោយ​មាន​ប្រើ​អេក្រង់​ QHD ទំហំ​ ៦ អ៊ីញ ហើយ​មាន​បំពាក់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ​របស់​ Qualcomm ម៉ូដែល​ Snapdragon 835។ កន្លង​មក​គេ​រំពឹង​ថា​ LG ឬ Samsung នឹង​ប្រើ​បន្ទះ​ឈីប​នេះ​មុន​គេ​ ប៉ុន្តែ​ប្រហែល​ HTC ទៅ​មុន​មួយ​ជំហាន​ហើយ។ សម្រាប់​ RAM មាន​ទំហំ​ 4 GB, អង្គ​ផ្ទុក​ទិន្នន័យ​ 64 GB, កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ​​ដោយ​មាន​ទំហំ​ 24 MP និង 13 MP។ កាមេរ៉ា​ Selfie ទំហំ​ 16 MP, ថ្ម​ទំហំ​ 4000 mAh, ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​នៅ​ខាង​ក្រោយ​ និង​ មិន​មាន​រន្ធ​ដោត​កាស​ 3.5 mm ដូច​ HTC Alpine ដែរ។

HTC E66៖ខុស​ពី​​ស្មាតហ្វូន​ទាំង​ពីរ​ខាង​លើ​ដោយ​ HTC E66 នឹង​មាន​រន្ធ​ដោត​កាស​ 3.5 mm, អេក្រង់​ទំហំ​ ៥,៥ អ៊ីញ និង មាន​បន្ទះ​ឈីប​ Helio P10 ដែល​មាន​ RAM 3 GB៕





ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,042 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,005 Views (17-May-2017)
កូនដើមលោក ហុង ដា ជាជនដែលគេកំពុងសង្ស័យលើករណីសម...
28,429 Views (11-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
23,893 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,747 Views (17-May-2017)
ភ្ញាក់​ផ្អើល​ពេល​ដឹង​ពី​ប្រវត្តិ​សិក្សា​ ចេន ...
18,277 Views (10-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
17,967 Views (20-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,101 Views (15-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by