ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

SEA Game៖ ២២០​លានរៀល កំពុង​រង​ចាំ​​ជម្រើស​ជាតិ​កម្ពុជាឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​២២​ឆ្នាំ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ហើយ​នៅ​ថ្ងៃ​ស្អែក​។ ​ទន្ទឹម​នឹង​នេះ​ក្រុម​ហ៊ុន​ Clear ​ដៃគូ​ឧបត្ថម្ភ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​បាន​ប្រកាស​ហើយ​ U22 កម្ពុជា​នឹង​ទទួល​បាន​២២០​លាន​រៀល​ បើ​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ។

ក្នុង​សន្និសីទ​កាសែត​មុន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ត្រៀម​ចូល​រួម​ប្រកួត​SEA Game 2017 អ្នក​តំណាង​ក្រុម​ហ៊ុន​សាប៊ូ​ដ៏​ធំ​​ តែ​តែង​តែ​មាន​វត្តមាន​ឧបត្ថម្ភ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ ​របស់​ជម្រើស​ជាតិ​នា​ពេល​កន្លង​មក ​បាន​ប្រកាស​ច្បាស់​ៗ​ថា​នឹង​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​២២០​លាន​រៀល​​​ប្រសិន​​បើ​ កម្ពុជា​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

សូម​បញ្ជាក់​ឡើង​វិញ​ថា​ ​U22កម្ពុជា​ ស្ថិត​ក្នុង​ពូល​B មាន​ជម្រើស​ជាតិ​ ​U22 ថៃ ​វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន​និង​ទីម័រខាងកើត។​ខណៈ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៥​សីហា​ឆ្នាំ​២០១៧​​ដោយ​កម្ពុជា​ U22 ត្រូវ​ជួប​​ U22ហ្វីលីពីន ​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ក្នុង​កីឡដ្ឋាន​ Majlis Perbandaran Selayang Stadium៕

ផ្តល់សិទ្ធិដោយ៖ kqube

 

មតិយោបល់