ថ្ងៃ ពុធ ទី 23 ខែ សីហា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 23 ខែ សីហា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

កីឡាករ​U២២​កម្ពុជា​បី​នាក់​ មិន​បាន​ជួយ​ក្រុម​ពេញ​លេញ​ទេ​ដោយ​សារ​មូល​ហេតុ…

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
. 188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​វ័យ​ក្រោម​២២​ឆ្នាំ ​ចំនួន​បី​រូប ​នឹង​ត្រូវ​មិន​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ប្រកួត​ SEA Games ពេញ​លេញ​ទេ​ ដោយ​សារ​មាន​មូល​ហេតុ​មួយ​ចំនួន​ត្រូវ​ដោះ​ស្រាយ​បន្ទាន់។កីឡាករ​ដែល​មិន​បាន​ជួយ​ជម្រើស​ជាតិ​កម្ពុជា​ពេញ​លេញ​គឺ​ ខ្សែ​បម្រើ​កណ្ដាល​ដ៏​ឆ្នើម​ ច្រឹង ​ពលរ័ត្ន ​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ​ សឿត បារាំង ​និង​​អ៊ិន​ សុដាវីដ​របស់​ក្រុម​ភ្នំពេញក្រោន។

ច្រឹង ពលរដ្ឋ ​ខក​ខាន​ជួយ​ក្នុង​១​ឬ​២​​ប្រកួត​ដំបូង​ ដោយ​សារ​របួស​គន្លាក់​ក្រោម​ជង្គង់ ​អំឡុង​ពេល​ហ្វឹក​ហាត់​​ ដោយ​ឡែក​ បារាំង​ និង​​សុដាវីដ ​ត្រូវ​អាក់​ខាន​២​ប្រកួត​ចុង​ក្រោយ​ ដោយ​សារ​ជាប់​ភារកិច្ច​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(ថ្នាក់​ទី​១២)។សូម​បញ្ជាក់​ថា ​កាល​បរិច្ឆេទ​ប្រឡង​ដ៏​សំខាន់​នេះ​ត្រូវ​ចាប់​ផ្ដើម​នី​ថ្ងៃ​ទី​២១ ​និង​២២​សីហា ​ដូច្នេះ​​ហើយ​នៅ​ថ្ងៃ​ទី​២២​កម្ពុជា​ត្រូវ​ជួប​ក្រុម ​U22 ថៃ​ នោះ​ច្បាស់​ណាស់​ថា​ ពួក​គេ​នឹង​ត្រូវ​អវត្តមាន។ ខាង​ក្រោម​ជា​កាលវិភាគ​ប្រកួត​របស់​កម្ពុជា៖

ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ U​22 កម្ពុជា Vs U 22 ហ្វីលីពីន ម៉ោង ៨:៤៥​ នាទី​

ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧ U​22 វៀតណាម Vs កម្ពុជា ម៉ោង ៤ :០០​នាទី​

ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ U​22 ថៃ Vs U 22 កម្ពុជា ម៉ោង ៨:៤៥ នាទី

​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧ U22 កម្ពុជា Vs ទីម័រខាងកើត​ ម៉ោង ៨:៤៥​ នាទី

​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧ U22 ​ឥណ្ឌូណេស៊ី Vs កម្ពុជា ម៉ោង ៤:០០​នាទី។

ផ្តល់សិទ្ធិដោយ៖ kqube

មតិយោបល់