ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

បើក​ឆាក​ Premier League ភ្លាម ​Arsenal និង ​Leicester City ស៊ុត​បញ្ចូល​ទី​គ្នា​៧​គ្រាប់​

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ការ​ប្រកួត​បើក​ឆាក​ដំបូង​បំផុត​នៃ​ក្របខ័ណ្ឌ​ Premier League កាល​ពី​យប់​មិញ​ពិត​ជា​កក្រើក​ខ្លាំង​មែន​ទែន​ដោយ​ការ​ប្រកួត​មុន​គេ​គឺ ​Arsenal ឈ្នះ​ ​Leicester City ៤-៣។

ក្នុង​វគ្គ​ទី​១​ក្រុម​ទាំង​ពីរ​បើក​ការ​ទាត់​បញ្ចូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក​ដល់​ទៅ​៤​គ្រាប់​គឺ​ Alexandre Lacazette រក​គ្រាប់​បាល់​ដំបូង​គេ​នៅ​នាទី​ទី​២​ហើយ ​Danny Welbeck នាទី​៤៥។​ ចំណែក​ខាង​ក្រុម​ចចក​ព្រៃ​រក​បាន​ដោយ Shinji Okazaki នាទី​ទី​៥ ​និង ​Jamie Vardy នាទី​២៦។

ចូល​វគ្គ​ទី​២​ Jamie Vardy បន្ថែម​មួយ​គ្រាប់​ទៀត ​នៅ​នាទី​៥៦​​រហូត​ដល់​ចុង​វគ្គ​ទី​២​ទៅ​ហើយ ​ទើប​ក្រុម​Arsenal បន្ថែម​ពី​គ្រាប់​ទៀត​ដោយ​ Aaron Ramsey នាទី​៨៣ ​និង ​Olivier Giroud នាទី​៨៥​។​លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់