ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ទីបំផុត “សសរកន្លោង” ប្រកាសថ្ងៃចាក់បញ្ចាំងហើយ

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ភ្នំពេញ៖ ក្រោយពីរង់ចាំអស់រយៈពេលជាច្រើនខែភាពយន្តបែបភ័យរន្ធត់រឿង “សសរកន្លោង” ប្រកាសថ្ងៃចាក់បញ្ចាំង ជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា នេះហើយ ក្រោយពីអ្នកគាំទ្រជាច្រើនអន្ទះសាចង់ ទស្សនាខ្សែភាពយន្តមួយនេះអស់ជាច្រើនខែនោះ។

រឿង«សសរកន្លោង» បានចាប់ផ្តើម ផលិតកាលពីអំឡុងខែមីនា ឆ្នាំ២០១៧ ។ ខ្សែភាពយន្តនេះនិយាយអំពីផ្ទះវីឡា មួយដែលសាងសង់នៅឆ្នាំ១៩២៥ ហើយ សមាជិកគ្រួសារបានចងកសម្លាប់ខ្លួននៅ នឹងសសរកន្លោងក្លាយទៅជាវិញ្ញាណ ខ្មោចតៃហោង កាចសាហាវ សណ្ឋិតនៅ ក្នុងសសរផ្ទះនោះរហូត។ ផ្ទះនោះត្រូវបាន បន្សល់ទុករហូតដល់បច្ចុប្បន្ន ហើយត្រូវ បានគ្រួសារ នាយវុធ ចូលទៅរស់នៅទីនោះ វិញ្ញាណតៃហោងបានចេញពីសសរមក លងបន្លាច ភាពភ័យខ្លាច រន្ធត់ញាប់ញ័រ ក៏បានកើតឡើងចំពោះពួកគេ។

ចាងហ្វាងផលិតកម្មលោកស្រី ចាន់ ណា សុខឃីម បានឲ្យដឹងថា ផលិតកម្ម បានដាក់រឿងនេះឲ្យក្រសួងវប្បធម៌និង វិចិត្រសិល្បៈត្រួតពិនិត្យរួចរាល់ហើយ គ្រប់រោងភាពយន្តទំនើបៗទាំងអស់ស្វា គមន៍វត្តមានភាពយន្តដែលទស្សនិកជន រំពឹងថា នឹងធ្វើឲ្យកក្រើកចុងឆ្នាំ២០១៧នេះ។ លោកស្របានបន្តថា ខ្សែភាពយន្ត នេះ បានសម្រិតសម្រាំងគ្រប់ផ្នែកទាំងរូបភាព សំឡេង និងបច្ចេកទេសដើម្បីប្រាកដ ថា នឹងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ។

លោកស្រីបានបន្តទៀតថា រឿងនេះគឺ​ជា​​​រ​ឿងភ័យ​រន្ធត់ខ្លាំងនិងមានបញ្ចូលឈុត​ឆាក​​កំប្លែងហើយទទួលបានការសរសើរច្រើនពីមន្ត្រីក្រសួងនិងម្ចាស់រោងភាពយន្តថា ជារឿងប្លែកមិនធ្លាប់មានកន្លងមក ហើយ​​វាគឺជាចំណុចដែលលោកស្រីដាក់ ក្តីរំពឹងខ្ពស់ថា នឹងអាចស្រូបទាញអ្នក​ទស្សនាជាច្រើនពេលចាក់បញ្ចាំងនៅ​ពេល​​ខាង​មុខនេះ។លោកស្រីបានបញ្ជាក់​ថា ខ្សែភាពយន្តនេះនឹងបញ្ជាក់ពីគុណភាពភាពយន្តខ្មែរ ដូចដែលទំនុកចិត្តរបស់អ្នកគាំទ្រកាលពីរឿងទីមួយគឺរឿង “កំណត់ហេតុនាងនាថ” កន្លងមកដែរ៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

ពាក្យទាក់ទង ៖
 

មតិយោបល់