ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ស្រប​ពេល​លោក​កោសល្យ​វោហារ​ គង់ ណៃ​ បាន​ពាន​ពី​ជប៉ុន​សូម​បង្ហាញ​ប្រវត្តិស្នេហា​គាត់​បន្តិច​​​

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ខេត្ត​កំពត​៖ បុរស​សក់​ស​ក្នុង​វ័យ​៧២​ឆ្នាំ​ ស្ថិត​ក្នុង​សំលៀកបំពាក់​ចូល​វត្តអារាម​អាវ​ស​ខោ​ខ្មៅ​ តាម​បែប​ប្រពៃណី​ខ្មែរ​ នៃ​អ្នក​រស់នៅ​ជា​ចាស់​ទុំ​នៅ​ទី​ជនបទ​បាន​ទម្លាយ​អាថ៌កំបាំង​ស្នេហ៍​ដំបូង​របស់​ខ្លួន​​ជា​មួយ​ភរិយា​កាល​ពី​ជាង​៥០​ឆ្នាំ​មុន​ដល់​គេហទំព័រ​ព័ត៌មាន Kqube.net ​រហូត​មក​ដល់​បច្ចុប្បន្ន​​អ្នក​ទាំង​ពីរ​ទទួល​បាន​ចំណង​ដៃ​នៃ​អាពាហ៍ពិពាហ៍​នៅ​កូន​ស្រី​ប្រុស​ចំនួន​១០​នាក់​។

លោក​​ព្រឹទ្ធាចារ្យ គង់ ណៃ បាន​ឲ្យ​ដឹង​ថា លោក​មាន​ស្រុកកំណើត​នៅ​ភូមិ​ដូង ឃុំ​ស្វាយទង​ខាង​ជើង​ ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ លោក​តា​ពិការ​ភាព​តាំង​ពី​កុមារ​មក​ម្ល៉េះ គាត់​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​វ័យ​១៧​ឆ្នាំ​ ជា​មួយ​អ្នក​ស្រី​ តាត ឆេន ជា​អ្នក​ស្រុក​រស់នៅ​ស្រុក​ជាមួយ​គ្នា ប៉ុន្តែ​ត្រង់​ប្រពន្ធ​គាត់​រស់​នៅ​ភូមិ​ស្វាយ​ទង ​ឃុំ​ស្វាយទង​ខាង​ត្បូង ​ស្រុក​កំពង់ត្រាច ​ខេត្ត​កំពត​។

​ព្រឹទ្ធាចារ្យ​ចម្រៀង​ចាប៉ី​ដង​វែង​រូប​នេះ​បាន​បន្ត​ថា ពេល​ចាប់​ផ្តើម​បង្កើត​ស្នេហា​ដំបូង​ជា​មួយ​ភរិយា​គាត់ កាល​នោះ​លោក​មាន​អាយុ​ត្រឹម​តែ ១៧​ឆ្នាំ​ទេ ចំពោះ​លោក​យាយ​ តាត ឆេន ដែល​ត្រូវជា​ភរិយា​របស់​គាត់​នោះ មាន​អាយុ​ ២០ឆ្នាំ​ឯណោះ។ ដោយ​យាយ​មាន​អាយុ​ច្រើនជាង ពេលនោះ​លោក​តា​ គង់ ណៃ ហៅ​លោក​ យាយ តាត ឆេន តែបងៗ​ទេ ប៉ុន្តែ​គ្រា​មួយ​អ្នក​ទាំង​ពីរ​ក៏​មាន​រឿង​ដ៏​អស្ចារ្យ​​មួយ​ ដែល​ស្ដាប់​ហើយ ធ្វើ​ឲ្យ​ប្រពន្ធ​គាត់​នៅ​ខ្មាស​អៀន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ផង​ដែរ​។

ប្រិយមិត្ត​អ្នក​អាន ​និង​ទស្សនិកជន​មាន​ឆ្ងល់​ទេ​ថា ​យុវជន​ពិការ​ភ្នែក គង់ ណៃ អាយុ​ត្រឹម​១៧​ឆ្នាំ​សោះ ចុះ​ហេតុ​ដូច​ម្ដេច​ជំរុញ​ឲ្យ​បុរស​ពិការ​រូប​នេះ​លាត់​ត្រដាង​​ស្នេហ៍​ពិត​ ជា​មួយ​នាង​ក្រមុំ​ អាយុ​បង​រហូត​២០​ឆ្នាំ​ទៅ​បាន​? ​បើ​ចង់​ដឹង​សាច់​រឿង​យ៉ាង​ណា​នោះ ​សូម​ទស្សនា​វីដេអូ​បទ​សម្ភាស​ខាង​ក្រោម​នេះ​កុំ​បី​ខាន​ឡើយ។​

សូម​បញ្ជាក់​ថា សព្វ​ថ្ងៃ​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ មាន​វ័យ​៧១​ឆ្នាំ ​ភរិយា​គាត់​លោក​យាយ តាត ឆេន មាន​អាយុ ៧៤​ឆ្នាំ លោក​គឺ​ជា​អ្នក​ចម្រៀង​ចាប៉ី​ដង​វែង​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ បន្ទាប់​ពី​លោក​តា​ប្រាជ្ញ ឈួន ។​ តាម​ការ​រៀប​រាប់​នៅ​ប្រវត្តិ​ខ្លះ​ៗ​របស់​លោក​តា​ គង់ ណៃ គឺ​ធ្លាប់​បាន​​យក​នូវ​ចម្រៀង​ប្រពៃណី​ខ្មែរ​ពី​រូប​ដ៏​ពេញ​និយម​នេះ​ទៅ​ច្រៀង​​ជាច្រើន​ប្រទេស​នៅ​លើ​ពិភព​លោក ដែល​បង្ហាញ​នៅ​វប្បធម៌​ ប្រពៃណី​ខ្មែរ ដល់​បរទេស​បាន​ស្គាល់​កាន់​តែ​ច្បាស់​ផង​ដែរ​។

​បច្ចុប្បន្ននេះ​លោក​អ៊ំ​ ណៃ គាត់​បាន​ចូល​និវត្តន៍​ពី​ការងារ​សិល្បៈ​ទៅ​ហើយ​ ប៉ុន្តែ​លោក​នូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ផង​ដែរ​ ដូច​ជា សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ១០០​ដុល្លារ​អាមេរិក​ អតីត​អភិបាល​ក្រុង​ភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ចំនួន ១០០ដុល្លារ​អាមេរិក ​អង្គការ​សិល្បៈ​ខ្មែរ​អមត​ចំនួន១០០​ដុល្លារ​អាមេរិក ​ប្រាក់ចូល​និវត្តន៍​៣៦ម៉ឺន អង្គការ​មរតក​មនុស្ស​រស់​ ៧៣​ម៉ឺន​រៀល​បន្ថែម​ទៀត ដូច្នេះ​ក្នុង​មួយ​ខែ​ៗ​លោក​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សរុប​ជិត​៦០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ ​នេះ​បើ​យោង​តាម​កិច្ច​សម្ភាស​ជាមួយ​លោក​តា​ផ្ទាល់​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ថ្មី​ៗ​នេះ ​លោក​កោសល្យ​វោហារ​ គង់​ ណៃ ​ទើប​តែ​ទទួល​ពាន​រង្វាន់​សិល្បៈវប្បធម៌​ពី​ ក្រុង​ហ្វុគុអូកា នៃ​ប្រទេស​ជប៉ុន គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង​ ២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ​និង​ទទួល​បាន​ការ​បំពាក់​គ្រឿងឥស្សរិយយស​​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧​ នេះ​ផងដែរ៕​

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់