ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ឱក សុគន្ធកញ្ញា ឲ្យប្អូនស្រី​ចេញមុខបកស្រាយ ​រឿង​ភ្ជាប់ពាក្យ​​ជាមួយប្អូន​ថៅកែ​​ហង្សមាស

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ខុសពីតារា​​​ល្បីៗ ដែលមានព័ត៌មានរសើប ផ្ទុះឡើងរមែង​​​​ប្រើប្រាស់បណ្ដាញហ្វេសប៊ុកផ្ទាល់ខ្លួន​ ​​​ឬ ​​លើកទូរស័ព្ទដោយផ្ទាល់ ​​​ដើម្បីឆ្លើយបំភ្លឺ ប៉ុន្តែ តារាចម្រៀង​​ កញ្ញា ឱក សុគន្ធកញ្ញា ​បែរ​ជាស្ងបស្ងាត់ឈឹង​ ជាមួយ​នឹង​​ការចុះផ្សាយ​ថា ​​នាង​បានភ្ជាប់​ពាក្យស្ងាត់ៗរួច​ហើយ ជាមួយប្អូនប្រុសថៅកែ​ហង្សមាស។ ​អ្នកលើកទូរស័ព្ទ ដែលអះអាងថា ​​​ជា​ប្អូនស្រីបង្កើតរបស់នាង ​​បាន​​អះអាងថា​ នោះ​ជាព័ត៌មាន​ចចាមអារ៉ាម ប៉ុន្តែ ​​​ចម្លើយ​យ៉ាង​ខ្លី​​​​របស់​​​​ឆ្លើយ​ជំនួស​​នេះ ហាក់​មិនស៊ី ​នឹងការទម្លាយឲ្យដឹង​ ពី​សំណាក់អ្នកសិល្បៈដូចគ្នា។

ប្អូនស្រី ​ឱក សុគន្ធកញ្ញា បានអះអាងថា បងស្រី​​របស់នាង ជាប់​រវល់ មិនអាចទទួលទូរស័ព្ទ​បានទេ ទើប​នាង​​ត្រូវ​បំពេញតួនាទី ជាអ្នកឆ្លើយសំណួរ​​​ជំនួស​​​ រួច​ចាំប្រាប់បង​ស្រី​ជា​ក្រោយ។ នាង ​បញ្ជាក់ថា ​​​​​​​​​​បង​ស្រីរបស់ខ្លួន មិន​បាន​ភ្ជាប់ពាក្យជាមួយប្អូនប្រុស ថៅកែ​​ហង្សមាស​ ដូចអ្វីដែល​បានចុះផ្សាយនោះទេ។ ប៉ុន្តែនាង ​ហាក់​​​ផ្ដល់ចម្លើយ​ស្ទាក់ស្ទើរ នៅពេល​សួរថា ​​តើកញ្ញា ​​ឱក សុគន្ធកញ្ញា នឹងមាន​គម្រោងធ្វើ​​សន្និសីទកាសែត ដើម្បីច្រានចោល​​ព័ត៌មាននោះ។

នាងថា បងស្រីរបស់ខ្លួន មិន​​​​​​​​​​ចាប់អារម្មណ៍នឹង​ព័ត៌មាននោះទេ ​ខណៈដែលចម្លើយ​នេះ​​​​​ កាន់តែធ្វើឲ្យមានការ​​​ដាក់សង្ស័យច្រើនឡើងថា ​​​នៅពីក្រោយ​​ចម្លើយបដិសេធរបស់អ្នក​​ឆ្លើយជំនួស គឺហាក់​​​​​​​មាន​អាថ៌កំបាំង​។ ​​ប្អូនស្រី ​​​​ឱក សុគន្ធកញ្ញា​​ បន្តចម្លើយ​ចុងក្រោយថា រូបនាង​​​ មិនដឹង​រឿងរបស់បង​ស្រី និង​​​​​​មិនដែលបានឃើញបងស្រីមាន​​​​​ពិធីភ្ជាប់ពាក្យណាមួយនោះទេ។

យ៉ាងណាមិញ​ ចម្លើយពីតារា​សិល្បៈ និងអ្នកស្និទ្ធិជាមួយ​​​​ លោក ​​រ៉េតធី ដូណា អតីត​គូស្នេហ៍ កញ្ញា ​​ឱក សុគន្ធកញ្ញា ​​បាន​​​បន្ត​​បង្ហើប​ច្រើនឡើងថា ឱក សុគន្ធកញ្ញា ពិតជាបាន​ភ្ជាប់ពាក្យជាមួយ​​​ប្អូនប្រុស​របស់​​ថៅកែហង្សមាស​​ប្រាកដមែន ដោយ​​​​​បុរស​វ័យជាង​​៤០ឆ្នាំ ម្នាក់នោះ ​បានទាំង​ទិញរថយន្តឲ្យនាងមួយគ្រឿង​ទុកជាចំណង​​ដៃ​​ក្រោយ​ពី​បានភ្ជាប់ស្នេហ៍នោះផង។ មានការ​បញ្ជាក់ថា ​​​គូដណ្ដឹងរបស់​ កញ្ញា ឱក សុគន្ធកញ្ញា មិនត្រឹមតែជាកំលោះចាស់​​​ និង​ប្អូនប្រុស​​​​​​​​​ថៅកែ​​ហង្សមាស​​ប៉ុណ្ណោះទេ ប៉ុន្តែ​លោក ក៏ជា​​អ្នកជំនួញ​​​​ដែលមាន​ងារ​ ជា​​ឧកញ៉ា​ផងដែរ​។

លោក អ៊ឹង សុខ​លី ​​​​​អគ្គនាយករង​ទូរទស្សន៍ហង្សមាស និង​ជាកូន​បង្កើតរបស់​​​​​​​ថៅកែហង្សមាស បដិសេធមិនឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន ជុំវិញរឿងនេះ។លោកនិយាយ​បែប​លេងសើចថា​​៖ «សុំកុំសួររឿង​អី​បង ​​​ខ្ញុំ​​​​​សុំអត់ឆ្លើយទេ ​​​សុំ​​សួរតែកម្មវិធី The Voice Kids និង​កម្មវិធី​ផ្សេង​ទៀតរបស់​ហង្សមាស ​បានហើយ»។

ជាមួយ​នឹងការ​ជជីកសួរថា ​​តើលោក​នឹងមានអារម្មណ៍យ៉ាងមិច ប្រសិន​បើ​រូប​ភាព​​​ភ្ជាប់ពាក្យរបស់​​តារាចម្រៀង​​​ ឱក សុគន្ធកញ្ញា ​និង​​​​​​​ឪពុកមារបស់លោក​​ត្រូវ​បាន​​បែកធ្លាយ? លោកឆ្លើយ​យ៉ាងខ្លី​ថា ​​​​​​​កុំ​សួរ​លោកពីរឿងហ្នឹងអី ​ដោយសារ តែ​លោក​​មិនអាចឆ្លើយ​បាន​។ យ៉ាងណាមិញ លោកបាន​បញ្ជាក់ថា ​​​​​​​​​​គ្រួសាររបស់លោក​ស្រឡាញ់​​​អ្នកសិល្បៈ និងអត់មាន​រើសអើងអ្នកសិល្បៈនោះទេ ទើប​សម្រេច​​​​​ធ្វើជំនួញ​ទាំង​បើកផលិតកម្មចម្រៀង និង​​បើកទូរទស្សន៍​ផង ដោយសុខ​ចិត្តចំណាយ​លុយ​​រាប់សែន​​​​​​ទិញ​ទាំងកម្មវិធី​ពីបរទេស ​​ដើម្បីលើកមុខ​លើកមាត់របស់អ្នកសិល្បៈនៅកម្ពុជានោះ​ផង។ ​

​ជាមួយ​នឹង​ការ​​ផ្ដល់ចម្លើយរបៀប​ស្ទាក់ស្ទើរទាំងភាគីរបស់ ​​ឱក សុគន្ធកញ្ញា និង​កូនប្រុសរបស់ថៅកែ​ហង្សមាស បានធ្វើអោយមានការ​​​​​​​​​ប៉ាន់ស្មានកាន់តែខ្លាំងថា ​​​ដំណឹង​ភ្ជាប់ពាក្យ​របស់​នាង និង​ប្អូនប្រុស​ថៅកែហង្សមាស អាចមាន​​ការពិតច្រើន​ភាគរយ​ ដោយសារតែ​​​​​​ខាងហង្សមាស និង​​ខាង​​ ឱក សុគន្ធកញ្ញា ដោយ​ផ្ទាល់ មិនចេញមុខ​បដិសេធអោយដាច់អហង្ការ ដើម្បី​​​​​កុំអោយមានការយល់ច្រលំ។ ​ក្នុងនោះអ្នកគាំទ្រ​ ក៏នឹង​ខក​ចិត្ត​ផងដែរប្រសិនបើមានពិធីនោះមែន ហើយ​ស្រាប់តែសាមីខ្លួនព្យាយាម​បិទ​បាំង ​​​​ក្នុងពេលដែល​ដំណឹង​ភ្ជាប់ពាក្យ និង​​រៀបការ​គឺជាដំណឹង​​ដ៏ល្អ ដែលតារាល្បីម្នាក់​ត្រូវតែមាន​​​ ដើម្បី​គេ​ចផុតពីពាក្យចចាមអារ៉ាមមិនល្អ។មកទល់ពេលនេះ ​​ដំណឹង​ភ្ជាប់ពាក្យរបស់​នាងកាន់តែពុះកញ្ជ្រោលអារម្មណ៍អ្នកតាម​ដាន ​​​ក្នុងពេលដែលកញ្ញា ​ឱក សុគន្ធកញ្ញា ​​​ក៏មិនព្រម​​ប្រើប្រាស់បណ្ដាញ​​ហ្វេសប៊ុក​បកស្រាយ​ប្រាប់​​​​​​​​អ្នកគាំទ្រអោយអស់ចម្ងល់​​​​​ប្រសិន​បើគ្មានពិធី​ភ្ជាប់ពាក្យ​ស្ងាត់ៗ នោះ​មែន៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

 

មតិយោបល់