ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ផលិតករល្បីឈ្មោះ គាំ ចន្ធី ចេញមុខ​បកអាក្រាត ​​​ឌុច លីដា

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

​បន្ទាប់ពី​ ឌុច លីដា បានបង្ហោះលើផេកផ្ទាល់ខ្លួន ជុំវិញករណី​រឿងផលិតករ​​​​ក្រឡិចក្រឡុចនិង​គេច​វេះមិនព្រមបើកលុយថ្លៃសម្ដែងអោយនាងឡើងផ្អើល​ហ្វេសប៊ុក ​​លោក គាំ ចន្ធី បានចេញមុខ​មកប្រកាស​តែម្ដងថា​​​​​​ផលិតករដែល​ ឌុច លីដា ដែលបាន​​​​​បង្ហោះ​​​បង្ខូចឈ្មោះដោយ​​មិនបញ្ជាក់​អត្តសញ្ញាណនោះ គឺលោកដោយសារតែមុនកា​របង្ហោះរបស់​​នាង​ប៉ុន្មានម៉ោង គឺនាងនិងលោកផ្ទុះសម្ដីដាក់គ្នាធ្ងន់ៗ​។

លោកប្រកាសថា​​​​មិនខ្វះ​លុយ​​ត្រឹម​​៥០ភាគរយ​​បើក​​អោយនាង​​នោះទេ​បើ​​នាង​ពិតជា​បានបំពេញការងារ​ច្បាស់​​លាស់​ជាមួយនឹង​ផលិតកម្ម FCI របស់លោក ក្នុងនោះ​​លោក​ប្រកាស​ដាក់​បណ្ដឹង​​បន្ថែមពីលើការ​​បកអាក្រាត​​ផងដែរ ប្រសិនបើ​​នាង​​​​ស្រាប់តែ​​​​​ឈប់ថតរឿង​អោយលោ​ក​ក្រោ​យ​ផ្ទុះ​​ចម្រូងចម្រាស់។លោក គាំ ចន្ធី និយាយ​ថា ​​ឌុច លីដា បានកុងត្រា​​​ថត​រឿង​​ភាគ​​​​អោយលោកក្រោមចំណង​ជើងថា​ «​​ទូក​បាត់ច្រវ៉ា» ដោយ​ក្នុងពេល​កុងត្រា ​​​នាង​បានសន្យា​អោយថ្ងៃ​​ថត​​លើសពីមួយថ្ងៃក្នុង​មួយសប្ដាហ៍ ប៉ុន្តែភាគតិចដែលនាង​គោរព​​ពាក្យ​សន្យា​ ក្នុងពេល​ដែលនៅ​ថ្ងៃខ្លះ​នាងមក​យឺតយ៉ាវ​ដល់ទៅ​មួយព្រឹកៗ​​​​ធ្វើ​អោយលោកខាត​​បង់។លោកថា ​​ឌុច លីដា បាន​សន្យាជាមួយលោកថា​​​​ក្នុងអំឡុងខែ​​៦​ នាង​អោយ​មួយសប្ដាហ៍​មួយថ្ងៃ ខែ​​​​៧​​​​អោយ​២​ថ្ងៃ និងអំឡុងខែ​​៨ ​​នាងអោយមួយសប្ដាហ៍​​​៣​ថ្ងៃ ប៉ុន្តែតិច​​ណាស់ដែលនាង​អោយ​​​​មួយសប្ដាហ៍​​​៣ថ្ងៃ​តាមការ​​​ព្រមព្រៀង។

លោកថា​​​​​​​​​​ក្រោយ​ទទួលនាង​អោយសម្ដែង​ជាតួ​ក្នុងរឿង ​​«​​​​​​​ទូកបាត់​ច្រវ៉ា» លោកមាន​សម្ពាធ​យ៉ាង​ខ្លាំងដោយសារតែ​​​​​​​​នាង​​​​​​ជាអ្នកធ្វើអោយ​​យឺតយ៉ាវចំពោះ​ការ​ផលិតរបស់លោក ខណៈដែលរឿង «ទូកបាត់ច្រវ៉ា» ត្រូវ​ដាក់​ផ្សាយ​លើកញ្ចក់ទូរទស្សន៍​ PNN តាំងពី​ថ្ងៃទី​​១៦ ខែ​៩ ប៉ុន្តែរហូតមកដល់ពេល​នេះ​នៅថតមិនទាន់ចប់ ដោយសារតែ ឌុច លីដា អោយថ្ងៃ​តិច​​​​​​​ពេក ហើយក្នុងពេល​មកថត​​​ម្ដង​ៗក៏​សុំ​​សម្រាក​​​​​ ព្រោះតែ​ជាប់​​​​​​ស្រវឹងពីយប់​​និង​​​ជួនកាលគឺណាត់ម៉ោង​​​៦ព្រឹក មក​ថតម៉ោង​​៨ និងម៉ោង​​១០​ជាដើម​។

លោកថា ​​PNN ត្រូវ​បង្ខំចិត្តដាក់​​រឿងចាស់​​ជំនួស ​​ដោយសារតែបញ្ហា​​ការផលិត​​​របស់លោកមិនទាន់ពេលនេះឯង
ប៉ុន្តែលោកមិនដែល​បន្ទោស​​តារាសម្ដែងណាម្នាក់​ទេ គឺនៅតែបន្ត​ការអត់ធ្មត់​អូសបន្លាយ​តាម​ការ​​​​​​​កំណត់​របស់ ឌុច លីដា មករហូត។លោក គាំ ចន្ធ បាន​ពន្យល់​​ពីហេតុផលនៃជម្លោះ រហូតធ្វើអោយ ឌុច លីដា បង្ហោះ​សារ​ជាធារណៈនោះ​​ថា ​​​​​កាលពីថ្ងៃ​ទី​​​១០ ​តុលា នាង​បាន​ទាក់​ទងមកសុំ​​បើក​​លុយ​ពីលោក​ចំនួន៥០ភាគរយ ​ហើយ​​​​លោកក៏បាន​ណាត់អោយ​នាងមកយកពីលោក​​នៅទូរទស្សន៍អប្សរា​​នៅវេលាម៉ោង​​​១០ព្រឹក។

ប៉ុន្តែ​​រហូត​ដល់ម៉ោង​​​៥ល្ងាច​ទើប​មាន​​​​មនុស្ស​ម្នាក់​ផ្សេងទៀតដែលអះអាងថា​ជាបង​ប្រុសរបស់​នាង​ទាក់ទងមក​សុំបើកលុយ ​​​​ដោយ​​ចំពេល​លោកជាប់​ណាត់​​​​ហើយចេញ​ទៅក្រៅ​ទៅ​​ហើយ ទើបលោក​​​​ស្នើអោយ​ចាំ​បើកថ្ងៃស្អែក​(ថ្ងៃទី​១១ តុលា)ម៉ោង​​១០ព្រឹកជំនួស​វិញ ដោយ​​អ្នក​និយាយ​ជាមួយលោកនោះក៏បាន​ទាំង​ឆ្លើយ​អូខេ។ប៉ុន្តែ​មិនដល់​​ប៉ុន្មាននាទី​ក្រោយមក​ផង ឌុច លីដា ក៏​​បាន​ផ្ញើ​​សំឡេង​​មក​​លោក​មាក់ងាយចំពោះ​​លោកយ៉ាង​ខ្លាំងដោយ​​នាង​​​​និយាយថា​​​លុយនោះ គឺ​​លុយដែលនាងខំ​សម្ដែង មិនមែន​​លុយ​នាង​សុំលោកនោះទេ ​​ទើប​បណ្ដាល​អោយផ្ទុះពាក្យសម្ដី​ដាក់គ្នា​ទៅ​​វិញទៅមក។

លោកថាកាន់តែ​​ឆេះដុំ​​ខ្លាំង​ឡើង ក្នុងពេលដែល​ ​ឌុច លីដា បង្ហោះ​សារ​ជាសាធារណៈនៅលើហ្វេសប៊ុក ដោយលោកប្រកាសថា​​បើនាង​ជ្រុលជាហ៊ាន​ធ្វើបែបនេះ​ទៅ​ហើយ លោក​ក៏លែង​​បន្តទុក​មុខ​អោយនាងទៀត​ដែរ។ លោកបានបញ្ជាក់ថា ក្នុងកិច្ច​​កុងត្រាអត់មាន​កំណត់​​ថា​នាង​ថតបាន​ប៉ុន្មាន​​​ភាគ​បើកលុយ​ប៉ុន្មាន​ភាគរយ​ទេ គឺនោះជា​​​​ការ​ចរចា​រវាងលោកនិង​​នាងសុទ្ធសាធ ​តែបើមានគឺ​​នាង​​​ត្រូវ​កំណត់​​​​មក​ថត​អោយលោក​​​ អោយបានចប់ប៉ុណ្ណេះ​ភាគ​ប៉ុណ្ណោះភាគនិង​​កំណត់​​​កាត់លុយ​​​​​ជាដើម ​បើ​​នាង​មកយឺត​ចាប់ពី​២ម៉ោង​​ឡើងទៅ។

លោកថា​​​នាង​យឺត​​គ្រប់លើក តែ​លោកអត់​ដែលបាន​កាត់លុយនាង​សូម្បីតែមួយដុល្លារនោះទេ ហើយ​​បើទោះជានាង​អោយថ្ងៃ​ថត​តិច​ក្នុងមួយ​សប្ដាហ៍​ក៏លោកស៊ូទ្រាំ​សុខចិត្ត​​ត្រូវមាត់ខាង​​ PNN នោះដែរ ប៉ុន្តែសម្រាប់ ឌុច លីដា វិញ គឺលោក​ចោទ​​ថា​បើ​​​ទារ​​បើកលុយ​គឺលឿន តែបើ​​​​​​ពេល​មកថត​​គឺពិបាក។មកទល់ពេលនេះ​​​លោកអះអាងថារឿង​ ​​​«​​ទូក​បាត់ច្រវ៉ា» ទើបតែថត​បាន​ជាង​២០ភាគប៉ុណ្ណោះ ក្នុងចំណោម​​​៣០ភាគ ហើយ​​​លោកនឹងមាន​វិធានការ​ចំពោះ​ ឌុច លីដា ផងដែរ ប្រសិនបើ​​​ក្រោយ​ផ្ទុះ​ចម្រូងចម្រាស់ស្រាប់តែ ឌុច លីដា មិន​​​​​​​ព្រម​មកថត​​​​បញ្ចប់​រឿង​អោយលោក​តាមការ​​កំណត់ក្នុងកុងត្រា​។

លោក​​​និយាយថា​​​​​លោក​​នឹង​​សម្រេច​​កែប្រែ​​ខ្លឹមសារ​ដោយ​​​តម្រូវ​អោយ​​​តួឯកស្លាប់​​​កណ្ដាលទី ​ហើយ​ដាក់ជំនួស​​តួ​អង្គ​មួយថ្មី​​​ ប៉ុន្តែបើឈានដល់​​ដំណាក់កាលត្រូវ​ផ្លាស់​ប្ដូរសាច់រឿងនោះមែន លោកនឹងក៏​រៀប​មេធាវី​ដាក់បណ្ដឹង​ ឌុច លីដា ​​​​អោយសង​​ថ្លៃការផលិតចំពោះលោក​ទាំងស្រុង​​​​តាំង​ពី​​​ការចំណាយ​ផលិត​​ពីដើម​រឿង​​​​​​មកទល់នឹងពេលនាង​បញ្ឈប់ការសម្ដែងនោះផងដែរ។លោក​​​​បញ្ជាក់​ដោយកំហឹង​ថា​​​​​​​​​​​បើ​ផលិតករនៅស្រុកខ្មែរមាន​តារាសម្ដែងដែលមាន​អត្តចរឹកដូច ​​​​ឌុច លីដា ដែលលោកធ្លាប់ជួប គឺ​​ផលិតកម្មទាំងនោះ​នឹងបះជើងហើយ​ ដោយសារតែ​​​ត្រូវ​ខាតថ្ងៃ​ថ្ងៃ​ម៉ោងនិង​​​​ផលិត​​​អោយ​​​​​​​​​​​គេមិនទាន់​ហើយត្រូវគេ​​​​​អោយសង​​ជាដើម។

​យ៉ាងណាមិញ ​​មុនការបញ្ជាក់របស់​​​លោក គាំ ចន្ធី ​​​​តារាសម្ដែងនាង ​ឌុច លីដា បានអះអាងថា​​​នាងមាន​ទម្លាប់​​ពិបាកតែជាមួយផលិតករ​​ដែលមិនច្បាស់លាស់ការងារជាមួយ​នាង​ប៉ុណ្ណោះ។ នាងបានលើកឧទាហរណ៍ថា​​​ដូចជាករណី​ពេល​នាង​​​ចេញថតអោយ​អ្នកស្រី ពាន់ ភួងបុប្ផា ​​​គឺ​​​​​​អ្នកស្រី​​​​ច្បាស់លាស់ទាំង​ម៉ោង​​ពេល​ថត និង​ថ្ងៃថត
ទើប​នាង​សុខ​​​​ចិត្តមិនហ៊ាន​ដេក​​ និងមិនហ៊ានសម្រាក​ដើម្បី​​កុំអោយ​ខក​ខានចំពោះការងារ​ ក្នុងនោះ​ចំពោះលុយ​កាក់​ក៏នាងប្រកាសថា​អ្នកស្រី​​ច្បាស់លាស់ជាមួយនឹងផងដែរ។នាង​បាន​បន្ត​បញ្ហា​យឺតយ៉ាវ​​​​គឺ​​រមែងតែងតែមាន​ដោយសារតែ​​ផ្លូវស្ទះខ្លាំងនិង​ជួនកាល​​រថយន្តនាង​ក៏មាន​បញ្ហាឬក្នុងពេលខ្លះ​នាងក៏មាន​បញ្ហា​សុខ​​ភាព​​​​​​​ក្នុងថ្ងៃចេញថតជាដើម ប៉ុន្តែនាង​ថា​​​​​​ផលិតករទាំង​នោះសុទ្ធតែប្រាប់នាងថា​អត់មាន​​អីទេ​​។

លោក គាំ ចន្ធី និយាយថា​​លោក​​​ធ្វើការ​​ផលិតរឿង​​ច្រើនឆ្នាំមក​ហើយ គឺម៉ោង​ពេល​​​​និង​​កាលបរិច្ឆេទលោកច្បាស់លាស់​​ក្នុងការផលិត ​​តែ​ទើបតែបានធ្វើ​ការជាមួយ​​​ ឌុច លីដា​ ម្នាក់ប៉ុណ្ណោះ ដែល​​នាង​​ក្រឡុក​​​ដល់ការផលិតរបស់លោករហូតធ្វើអោយលោក​​រាងចាល​​​​ហើយចុងក្រោយគ្រាន់តែលោកមិនបាន​នៅ​បើកលុយ​អោយ​នាង​​​ក្នុងពេល​​នាង​បញ្ជូនមនុស្ស​​អោយមក​យក​​​ក្នុងពេល​​លោកចេញពីការងារទៅ​ហើយ ក៏ធ្វើអោយ​​​​​​​បង្ហោះ​វាយប្រហារលោក និង​ផ្ញើ​​សំឡេង​​​មក​​​មាក់ងាយ​។លោកថា​ទទួលយកអត់បាន ​​ខណៈដែល ឌុច លីដា ក៏បានប្រកាស​ប្រាប់​បណ្ដាញសារព័ត៌មាន​មួយ​​ថា​​​​​នាងក៏មិនអាចទទួលយកបាន​​ពី​​​​​​ភាពមិនច្បាស់លាស់របស់ផលិតករដែលនាង​បង្ហោះជាសាធារណៈនោះដូចគ្នា៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖
 

មតិយោបល់