ភ្ញាក់ផ្អើល!! តារាសម្ដែង ញ៉ែម សុគន្ធ ភ្ជាប់ពាក្យបញ្ចប់ភាពនៅលីវ
ស្ងាត់ៗតារាសម្តែងរូបសង្ហា ញ៉ែម សុគន្ធ បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនារីរូបស្រស់ម្នាក់កាលពីព្រឹកថ្ងៃទី ១៨ ម្សិលមិញនេះដោយមានការចូលរួមពីសំណាក់មិត្តរួមអាជីពមួយចំនួន ។ មានការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រដោយស្មានថាជាការសម្តែងនៅក្នុងរឿង ។ ប៉ុន្តែយ៉ាងណាការភ្ជាប់ពាក្យរបស់ ញ៉ែម សុគន្ធ ជារឿងពិតដែលតាមគម្រោងលោកនិងចូលរោងការនៅខែធ្នូខាងមុននេះ ។ ការភ្ជាប់ពាក្យរបស់ ញ៉ែម សុគន្ធ ជាការបញ្ចប់រាល់ពត៌មានស្រឡាញ់ភេទដូចគ្នាកន្លងមក ។
លោក ញ៉ែម សុគន្ធ តែងពើបប្រទះពត៌មានស្រឡាញ់ភេទដូចគ្នាជាញឹកញាប់តែជារឿយលោកតែងចេញមុខច្រានចោលរឿងនេះ។ កន្លងមកគេមិនដែលលឺលោកមានទំនាក់ទំនងស្នេហាជាមួយនារីណាឡើយ ។ ប៉ុន្តែនៅថ្ងៃទី ១៨ កន្លងមកនេះគេបែរជាឃើញលោកភ្ជាប់ពាក្យជាមួយនារីរូបស្រស់ម្នាក់ដែលមានឈ្មោះថា ងួន កែវមល្លិកា ដោយមានការចូលរួមសាទរពីសំណាក់មិត្តរួមអាជីពមួយចំនួនដូចជា អ្នកនាង ចាន់ កែវនិមល ថន លក្ខិណា លោក សាយ សៀរ៉ា អ៊ុន សិទ្ធា និង អេឡិច ចាន់ត្រា ជាដើម ។
មានការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រជាច្រើនអ្នកខ្លះគិតថាជាការសម្តែងរឿង ។ តែបើតាមការបង្ហើបប្រាប់ពីសំណាក់មិត្តជិតដិត ញ៉ែម សុគន្ធ បានឱ្យដឹងថាមុននិងសម្រេចចិត្តភ្ជាប់ពាក្យ ញ៉ែម សុគន្ធ និង គូដណ្តឹងបានស្វែងយល់ចិត្តថ្លើមគ្នាជាឆ្នាំដែរហើយ។ ក្រោយភ្ជាប់ពាក្យពួកគេគ្រោងរៀបការតាមប្រពៃណីខ្មែរនៅខែធ្នូខាងមុននេះ ។
ទោះជាមានភរិយាតែ ញ៉ែម សុគន្ធ នៅតែបន្តអាជីពសិល្បៈព្រោះអនាគតភរិយារបស់លោកមិនហាមឃាត់ទេ ៕
ដោយ៖ ចេនី ( ប្រជាប្រិយ )
ប្រភព៖ រូបថតហ្វេសប៊ុក ញ៉ែម សុគន្ធ និង ថន លក្ខិណា