សុវត្ថិឌី ធារីកា សប្បាយចិត្តនឹងជំនួញក្រៅសិល្បៈកំពុងជោគជ័យ !
នាងតូចដែលប្រិយមិត្តស្គាល់យ៉ាងច្បាស់ តាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ១ សុវត្ថិឌី ធារីកា កាល់តែមមាញឹកខ្លាំងឡើងនាបច្ចុប្បន្ននេះ មិនថាតែការងារសិល្បៈទេ សូម្បីតែជំនួញក្រៅសិល្បៈរបស់នាងក៏កាក់កបខ្លាំងណាស់ដែរ ។
ក្រោយពីប្រឡូកក្នុងអាជីពសិល្បៈពេញដៃពេញជើងមិនបានប៉ុន្មានផង នាងតូច សុវត្ថិឌី ធារីកា កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងពីមហាជន តាមរយៈនោះដែរ នាងក៏បានកៀងគរអ្នកគាំទ្របានជាច្រើនផងដែរ ។ បន្ទាប់ពីការងារសិល្បៈហាក់បានទទួលជោគជ័យជាបណ្តើរ នាងតូច សុវត្ថិឌី ធារីកា បានបោះជំហានមកបង្កើតជំនួញមួយក្រៅអាជីពសិល្បៈ ដោយនាងបាននាំចូលផលិតផលសម្អាងពីក្រៅប្រទេសមកលក់ក្នុងប្រទេស តាមរយៈប្រព័ន្ធអនឡាញ ។
ពេលនេះដែរ ជំនួញក្រៅសិល្បៈរបស់នាងតូច សុវត្ថឌី ធារីកា ក៏កំពុងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ផងដែរ ។ មួយរយៈចុងក្រោយនេះ សុវត្ថិឌី ធារីកា ត្រូវបានគេមើលឃើញថា នាងឧស្សាហ៍ឡើងចុះក្រៅប្រទេសជាញឹកញាប់ ដោយបាននាំយកផលិតផលមកលក់ជាបន្តបន្ទាប់ ។ មានការនិយាយដែរថា ពេលនេះ សុវត្ថិឌី ធារីកា កំពុងតែសប្បាយរីករាយនឹងអាជីពក្រៅសិល្បៈរបស់ខ្លួន ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីមហាជន និង អ្នកគាំទ្រផងដែរ ៕
ដោយ ៖ សាកល
រូបភាព ៖ ហ្វេសប៊ុក សុវត្ថិឌី ធារីកា
ប្រភព៖ ប្រជាប្រិយ