ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ឈិត សុជាតា កូនពីរហើយ រាងនៅតែអែមដដែល!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ឈិត សុជាតា កូនពីរហើយ រាងនៅតែអែមដដែល!

អតីត​តារា​សម្ដែង ឈិ​ត សុជាតា ចាប់ផ្ដើម​បើក​បង្ហាញ​ពី​សមាភាព​ស្វាមី​របស់ខ្លួន​ដល់​សាធារណជន​បាន​ស្គាល់​កាន់តែច្បាស់ ក្រោយ​កូនភ្លោះ​ប្រុស​-​ស្រី​ទាំងពីរ កាន់តែ​ធំ​រឹង​ដៃ​រឹង​ជើង​ជាង​មុន ដោយ​ជារឿយៗ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ស្រី​រូបនេះ ក្រៅពី​បង្ហាញ​រូបថត​កូនភ្លោះ​ហើយ ក៏បាន​ទម្លាយ​មុខមាត់​ពិត​របស់​ស្វាមី​ផងដែរ ។​

​មានកូន​ដល់​ទៅ​ពីរ​នាក់​ហើយ តែ​គេ​កត់សម្គាល់​ឃើញថា ឈិ​ត សុជាតា នៅតែ​រក្សាបាន​រាង​ស្រ​ឡូ​ន​ស្អាត សាច់ឈាម​សខ្ចី​ទ្រលុកទ្រលន់​ដូច​ពីមុន​ដដែល ធ្វើឱ្យ​មហាជន​កោតសរសើរ​ពី​រូប​សម្រស់​របស់​នាង​គ្រប់គ្នា ។ អ្នក​ម្ដាយ​ដ៏​ស្រស់ស្អាត​របស់​កូនភ្លោះ Boy និង Apple រូបនេះ នៅតែ​ទាក់ទាញ​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​បណ្ដា​អ្នកគាំទ្រ​ជាមួយនឹង​ភាពស្រស់ស្អាត​មួយ​នេះ ។​

​តាំងពី​មានកូន​ភ្លោះ​មក ឈិ​ត សុជាតា កាន់តែ​លែង​រវីរវល់​នឹង​ការងារ​សិល្បៈ ដោយ​អ្នកនាង​យក​ចំណាយ​ពេលវេលា​ទៅលើ​ការមើល​ថែកូន​ភ្លោះ​ទាំងពីរ និង ឆ្លៀត​ពង្រឹង​អាជីវកម្ម​ឱ្យ​កាន់តែ​រឹងមាំ​ផង ៕

ឈិត សុជាតា កូនពីរហើយ រាងនៅតែអែមដដែល!

ដោយ​៖ បេ​ប៊ី​ (រូបភាព​៖ ហ្វេ​ស​ប៊ុ​ក ឈិ​ត សុជាតា​)
ប្រភព៖​ ប្រជាប្រិយ

ពាក្យទាក់ទង ៖
 

មតិយោបល់