ស្រស់ស្អាតបែបហ្នឹង បើដឹងអាយុ អឿន ស្រីមុំ អ្នកប្រហែលភ្ញាក់ផ្អើល!
បើទោះបីអាយុ៤1ឆ្នាំក៏ពិតមែនតែតារាចម្រៀងរដឺន អឿន ស្រីមុំ នៅមានសម្រស់ស្អាតសាច់សរលោងមិនចាញ់តារាវ័យ ក្មេងប៉ុន្មានឡើយ។ ចុងក្រោយនេះ អឿន ស្រីមុំ មិនសូវលេចមុខក្នុងការងារសិល្បៈប៉ុន្មានទេភាគច្រើននាងងាកទៅលក់ផលិតផល រក្សាសម្រស់តាមអនឡាញ ។
បាត់មុខមួយរយៈធំ អឿន ស្រីមុំ បានបង្ហាញមុខជាថ្មីម្តងទៀតនៅក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍បា័យន ។ មហាជនជា ច្រើនមានការចាប់អារម្មណ៍ដោយ អឿន ស្រីមុំ មានរូបរាងធាត់ទ្រលុកទ្រលន់ប្លែកជាខ្លាំង ។ ប៉ុន្តែថ្មីៗនេះ អឿន ស្រីមុំ បានបង្ហាញ មុខជាថ្មីម្តងទៀតជាមួយរូបសម្រស់ស្អាតប្លែកនិងមានរូបរាងតូចច្រលឹងជាងមុន ។ អ្វីដែលចាប់អារម្មណ៍មានការលើកឡើងថាសម្រ កគីឡូបែបនេះមើលទៅ អឿន ស្រីមុំ ស្រស់ស្អាតប្លែកមិនចាញ់តារាវ័យក្មេងប៉ុន្មានឡើយ ។
គេចាំបានថាកាលពីឆ្នាំ ២០១៦ កន្លងមកអ្នកចម្រៀងរដឺនរូបនេះបានប្រាប់ថានាងមានវ័យ ៣៩ ឆ្នាំហើយ។ គិតមកដល់ពេលនេះ អឿន ស្រីមុំ មានវ័យ ៤១ ឆ្នាំ ។ មានការនិយាយថាអាយុជាង ៤០ ហើយតែកុំមើលសម្រស់ អឿន ស្រីមុំ ពិតជាស្រស់ស្អាតក្រមុំមិនដូរប៉ុន្មានឡើយ ។ ក្នុងនោះក៏មានអ្នកគាំទ្រជានារីមួយចំនួនចង់ដឹងពីវិធីថែរក្សាសម្រស់របស់ អឿន ស្រីមុំ ផងដែរ ។
អឿន ស្រីមុំ នៅតែបន្តអាជីពសិល្បៈដដែលគ្រាន់តែពេលនេះប្រជាប្រិយភាពរបស់នាងស្រកស្រុតច្រើនជាងមុន ៕
ដោយ ៖ ចេនី (រូបថតហ្វេសប៊ុក អឿន ស្រីមុំ)
ប្រភព៖ ប្រជាប្រិយ