ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ទីបំផុត ឱក សុគន្ធកញ្ញា បង្ហាញការពិតពីពិធីភ្ជាប់ពាក្យ និង ឡើងផ្ទះថ្មី !

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

តារាចម្រៀងដ៏មានប្រជាប្រិយភាព ឱក សុគន្ធកញ្ញា ធ្លាប់បាននិយាយថា នាងនឹងរៀបការនៅវ័យ ៣១ ឆ្នាំ ទីបំផុតនាងមិនបណ្តោយឱ្យពេលវេលាកន្លងផុតទៅនោះទេ នាងមានគម្រោងនឹងរៀបការនៅចុងឆ្នាំនេះយ៉ាងពិតប្រាកដ ជាពិសេសនាងទើបតែបង្ហាញពីចំណងស្នេហ៍របស់ខ្លួន ដែលបានលាក់កប់ជាយូរមកហើយ ឱ្យគ្រប់គ្នាបានដឹង ជាក់ស្តែងកាលពីម្សិលមិញនេះ នាងបានភ្ជាប់ពាក្យរួមជាមួយនឹងការឡើងផ្ទះថ្មីរបស់ខ្លួន ។

ជាការពិត ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយលោក អ៊ឹង សុខលី តាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ តែនាងព្យាយាមលាក់បាំងមិនឱ្យគេបានដឹង ទើបតែនៅដើមឆ្នាំ ២០១៨នេះ រឿងនេះក៏បានបែកធ្លាយជាសាធារណៈ សូម្បីតែនាងក៏មិនបានបដិសេធដែរ រហូតបានបង្ហើបប្រាប់ថា នឹងមានដំណឹងល្អ នៅពេលដែលនាងមានវ័យ ៣១ ឆ្នាំ ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៅទៀតនោះ កាលពីម្សិលមិញនេះ ឱក សុគន្ធកញ្ញា បានបង្ហាញពីភាពស្និទ្ធស្នាលជាលក្ខណៈផ្លូវការពីចំណងស្នេហ៍របស់នាងឱ្យគ្រប់គ្នាបានដឹង ដោយមិនលាក់បាំងដូចជាពីមុនទៀតនោះទេ រីឯចាស់ទុំទាំងសងខាងក៏បានបង្ហាញមុខ និង ទទួលស្គាល់ពីចំណងស្នេហ៍របស់ពួកគេនោះដែរ ។

តាមរយៈរូបភាពជាច្រើនសន្លឹកនេះ បានបង្ហាញឱ្យឃើញថា ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី ពិតជាបានភ្ជាប់ពាក្យជាមួយគ្នាយ៉ាងពិតប្រាកដមែន ជាមួយនឹងការស្លៀកពាក់ និង ការតុបតែងខ្លួន អ្នកទាំងពីរពិតជាសមគ្នាឥតខ្ចោះ រហូតធ្វើឱ្យមានការសរសើរយ៉ាងច្រើនពីមហាជន ។

បើតាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា ក្រៅពីពិធីភ្ជាប់ពាក្យ ឱក សុគន្ធកញ្ញា ក៏បានរៀបចំពិធីឡើងផ្ទះថ្មី នៅក្នុងថ្ងៃដដែលនោះផងដែរ ចំណែកពិធីមង្គលការរបស់នាងនឹងរៀបចំឡើងនៅបំណាច់ឆ្នាំ ២០១៨ នេះ ៕
ទីបំផុត ឱក សុគន្ធកញ្ញា បង្ហាញការពិតពីពិធីភ្ជាប់ពាក្យ និង ឡើងផ្ទះថ្មី !

ដោយ ៖ អាលីណា ( ប្រភព ហ្វេសប៊ុក )
ប្រភព៖ ប្រជាប្រិយ

 

មតិយោបល់