ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ សៅរ៍ ទី 19 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

មិនដឹងសោះថា នាយក្តិប ធ្លាក់ខ្លួនឈឺធ្ងន់ដោយជំងឺច្រើនមុខទាំងនេះ !

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

នាយ​ក្តិ​ប ដែលជា​តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ក្រុម​កំប្លែង នាយ​ក្រឹម ត្រូវគេ​ដឹងថា​លោក​បាន​ធ្លាក់ខ្លួន​ឈឺ និង សំងំ​មើលថែ​ខ្លួន​អស់មួយរយៈ​មកហើយ​នៅផ្ទះ ព្រោះ​គ្មាន​ប្រាក់​គ្រប់គ្រាន់​នឹង​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

​យ៉ាង​ក្រោយ​ស្ថានភាព​ជំងឺ​ហាក់​មិន​អំណោយផល​ល្អ​សម្រាប់ នាយ​ក្តិ​ប នោះ ទើប​ក្រុមគ្រួសារ​សម្រេច​បញ្ជូន​លោក​មក​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យព្រះ​កេតុមាលា ដែល​មកដល់ពេលនេះ នាយ​ក្តិ​ប បានទទួល​ការព្យាបាល​ប្រមាណ​ជា​ជិត ១ អាទិត្យ​ហើយ ។ ក្នុងរយៈពេលដែល​តារា​កំប្លែង នាយ​ក្តិ​ប កំពុង​សម្រាក និង ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យព្រះ​កេតុមាលា ក្នុងនោះដែរ​ក៏មាន​ការយកចិត្តទុកដាក់​ពី​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែលមាន​តំណាង នាយ​កុយ និង នាយ​ក្រឹម បាន​ចុះសួរសុខទុក្ខ​ដល់​មន្ទីរ​ពេ​ទ្យ និង បាននាំយក​មូលនិធិ​សិល្បករ​ចាស់ជរា​ឧបត្ថម​ដល់​តារា​កំប្លែង នាយ​ក្តិ​ប ផងដែរ​កាលពី​ថ្មីៗ​កន្លងមកនេះ ។​

​មកដល់ពេលនេះ​ដែរ ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង នាយ​ក្តិ​ប ស្ថិតក្នុង​ការតាមដាន និង ពិនិត្យ​ពី​ក្រុមគ្រូពេទ្យ​នៅឡើយ ។ គួរឱ្យ​ដឹង​ដែរ​ថា តារា​កំប្លែង នាយ​ក្តិ​ប ដែល​ដល់​ថ្នាក់​ចូល​សម្រាក និង ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ ដោយសារ​រូបលោក​មាន​ជំងឺ ទឹក​ចូល​សួត បេះដូង និង ឡើង​ជាតិ​ស្ករ​ខ្ពស់ ហើយ​ពេលនេះ​ដែរ​លោក​កំពុង​សម្រាក​នៅ​បន្ទប់ ១៧៩ នៃ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ៕
នាយក្តិប ធ្លាក់ខ្លួនឈឺធ្ងន់ដោយជំងឺច្រើនមុខ

ដោយ ៖ សាកល​
​រូបភាព ៖ សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​
ប្រភព៖ ប្រជាប្រិយ

ពាក្យទាក់ទង ៖
 

មតិយោបល់