ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

អតីតតារាចម្រៀងស្រីល្បីឈ្មោះ ចាន់ ចរិយា ចេញមុខស្រាយរឿងត្រូវបានគេយកគណនីដើរបោកខ្ចីលុយ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

សូមទស្សនាវីដេអូខាងក្រោមនេះ៖

តោះ តោះចូលស្តាប់ចូលស្តាប់ទាំងអស់គ្នា ពីការនិយាយរបស់តារាចម្រៀងជើងចាស់ គឺបងស្រីចាន់ចរិយានិយាពីការដែលគេហេកអាខោនរបស់គាត់ ដែលដើរខ្ចីលុយគេគ្រប់គ្នាសូមបងប្អូនទាំងអស់មេត្តាជួយសែរត តគ្នាដើម្បីកុំអោយចាញ់បោកជនខិលខូច

បាន​បង្ហោះ​ដោយ Sokuntheary Chum នៅ ថ្ងៃអាទិត្យ 24 មិថុនា 2018

តារាចម្រៀងជើងចាស់គឺអ្នកស្រី ចាន់ ចរិយា បន្ទាប់ពីបាត់មុខតាមរយៈកញ្ចក់ទូរទស្សន៍ជាច្រើនឆ្នាំមកហើយ ស្រាប់តែថ្មីៗនេះ លេចមុខអ្នកស្រីឡាយវីដេអូតាមរយៈសង្គមហ្វេសប៊ុកដែលធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីមានជនមិនស្គាល់មុខបានធ្វើការ Hack គណនីហ្វេសប៊ុករបស់អ្នកស្រី និងបានផ្ញើសារទៅខ្ចីលុយមិត្តភ័ក្តិរបស់អ្នកស្រីជាច្រើននាក់ ដែលមានអ្នកជឿជាក់នឹងបានផ្ញើទៅលុយឱ្យ បើគិតជាទឹកប្រាក់គឺចំនួន400ដុល្លារអាមេរិកហើយ គណនីដែលត្រូវបានគេហែកនោះមានឈ្មោះថា ចាន់ ចរិយា សរសេរជាអក្សរខ្មែរ ។

អ្នកស្រី ចាន់ ចរិយា បាន Live Video ប្រកាសជាសារធារណថា គណនីអ្នកស្រីមិនបានប្រើប្រាស់ចំនួន5ថ្ងៃកន្លងទៅហើយ ប៉ុន្តែអ្នកស្រីមិនចាប់អារម្មណ៍ថាមានគេហែកទេ ដោយជនមិនស្គាល់មុខនេះបានចូលទៅក្នុងគ្រុបការងារសំខាន់ៗរបស់អ្នកស្រី នឹងបានកូពីរូបភាពថ្មីៗរបស់អ្នកស្រី ពីក្នុងគ្រុបការងារដើម្បីដើរបោកគេគ្រប់គ្នា ដូច្នេះប្រសិនបើមានករណីផ្សេងៗគឺអ្នកស្រីសូមមិនទទួលខុសត្រូវឡើយ ។

គួរបញ្ជាក់ផងដែរថា អតីតតារាចម្រៀងមនោសញ្ចេតនារូបនេះ និងធ្លាប់ជាតារាឯកស្រីក្នុងពិភពបទចម្រៀងកាយវិការ karaoke គឺជាតារាស្រីល្បីឈ្មោះមួយរូបកាលពីទសវត្សរ៍ 90-2000 ហើយអ្នកស្រីក៏ធ្លាប់ធ្វើជាពិធីការិនីរបស់ស្ថានីយ៍ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ11 និងទូរទស្សន៍ប៉ុស្ថិ៍លេខ9។ បច្ចុប្បន្ននេះអ្នកស្រីនៅតែបន្តអាជីពជាតារាចម្រៀង ថ្វីបើតារារូបនេះមិនសូវលេចមុខតាមរយៈកញ្ចក់ទូរទស្សន៍ ប៉ុន្តែអ្នកស្រីតែងតែមានវត្តមានតាមរយៈកម្មវិធីជប់លៀង អាពាហ៍ពិពាហ៍ ខួបកំណើតផ្សេងៗ ក៏ដូចជាតាមរយៈកម្មវិធីធំៗរបស់កំពូលថ្នាក់ដឹកនាំ ៕

អតីតតារាចម្រៀងស្រីល្បីឈ្មោះ ចាន់ ចរិយា ចេញមុខស្រាយរឿងត្រូវបានគេយកគណនីដើរបោកខ្ចីលុយ

ប្រភព៖​ Lareine

ពាក្យទាក់ទង ៖
 

មតិយោបល់