ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

ក្រោយ​បាត់​មុខ​ច្រើន​ឆ្នាំ ក្នុង​ពិភព​សិល្ប: ប៊ូ មុនី្ននាថ បង្ហាញ​ខ្លួន​មក​វិញ ក្នុង​ជីវិត​បែប​ស៊ី​វីល័យ

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

(ភ្នំពេញ)៖ បើនិយាយពីឈ្មោះ ប៊ូ មុន្នីនាថ ទស្សនិកជនភាគច្រើនបា្រកដជាស្គាល់ច្បាស់ណាស់ ហើយក៏មានទស្សនិកជនមួយចំនួនទៀត សឹងតែភ្លេចមុខនាងបាត់ទៅហើយ ខណៈតារារូបនេះ បានបាត់វត្តមានសូន្យឈឹងក្នុងវិស័យសិល្បៈ។ យ៉ាងណាមិញ ថ្មីៗនេះទស្សនិកជនបានចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈឃើញអតីតតារាចម្រៀងស្រី រូបនេះលេចមុខមកជាថ្មី ក្នុងសភាពលេចធ្លោរ មានជីវិតបែបស៊ីវីល័យ ប្រើរបស់ប្រចាំថ្ងៃទំនើបៗ តែម្តង។

ជាការកត់សម្គាល់ ប៊ូ មុន្នីនាថ គឺជាអតីតតារាចម្រៀងមួយដួង ដែលពោរពេញដោយសមត្ថភាពខ្ពស់ មានសំនៀងត្រូវចិត្តយុវវ័យគ្រប់ស្រទាប់ ដោយអមនឹងរូបសម្រស់ស្រស់សោភាផងដែរ។ ដោយឡែក បន្ទាប់ពីបានបាត់ស្ងាត់សូន្យឈឹងពីវិថីសិល្បៈ ទស្សនិកជនភាគច្រើន ក៏មានចិត្តនឹករលឹកណាស់ដែរ ជាមួយនឹងពីស្នាដៃរបស់នាងកន្លងមក។ តួយ៉ាង ចំពោះដំណឹងតារារូបនេះវិញ មិនសូវមានបណ្តាញព័ត៌មានណាមួយធ្វើការចុះផ្សាយនោះឡើយ ខណៈថ្មីៗនេះ ក៏ស្រាប់តែបែកធ្លាយរូបភាពអតីតតារាចម្រៀងរូបនេះ លើបណ្ដាញសង្គម ដែលស្ដែងពីជីវិតរស់នៅយ៉ាងឡូយឆាយ ស៊ីវីល័យ មិនចាញ់តារាល្បីលំដាប់ជួរមុខ ទើបនឹងរះប៉ុន្មានឡើយ។

ជាមួយគ្នានេះ នឹងការបង្ហាញវត្តមានជាថ្មីនេះ គេសង្កេតឃើញថា សូម្បីរបស់ប្រើប្រាស់ប្រចាំថ្ងៃរបស់នាង ក៏សុទ្ធតែម៉ាកល្បី មិនថា ឡាន សម្លៀកបំពាក់ ឬគ្រឿងអលង្ការនោះទេ។ ទាំងនេះបង្ហាញច្បាស់ណាស់ថា ទោះបីមិនប្រឡូកសិល្បៈ ក៏អ្នកនាងអាចមានលទ្ធភាពប្រើរបស់ល្អៗ ជាមួយជីវភាពរស់នៅដ៏ទំនើប មានគ្រប់បែបគ្រប់យ៉ាងបានដែរ ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕

ប៊ូ មុនី្ននាថ

ប្រភព៖ Khmertalking

 

មតិយោបល់