ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ច័ន្ទ ទី 19 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

សុខ ពិសី គ្រង​ឈុត​កូន​ក្រមុំ ពិត​ជាស្រស់​​ស្អាត​​ទាក់​ទាញ​​​ក្រសែ​ភ្នែក ទស្សនិកជន!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

(ភ្នំពេញ)៖ តារាចម្រៀងស្រីសំឡេងស្រទន់ ស្ដាប់មិនចេះជិនណាយ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី គេសម្គាល់ឃើញថា មិនត្រឹមតែទទួលបានការគាំទ្រខ្លាំង ផ្នែកបទចម្រៀងមនោសញ្ចេតនានោះទេ សម្បីតែរូបសម្រស់ ក៏ស្រីស្អាតសាច់សខ្ចី មានមន្តស្នេហ៍រូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនផងដែរ។ ជាក់ស្ដែង កាលពីថ្មីៗនេះ នាងបានគ្រងឈុតសម្លៀកបំពាក់កូនក្រមុំ ឲ្យសម្អាងការមួយ ដោយបានបង្ហោះចូលទៅក្នុងគណនីហ្វេសប៊ុក ពិតជាទាក់ទាញក្រសែភ្នែក ឲ្យសំឡឹងមើលមិនដាក់ភ្នែកតែម្ដង។

ទន្ទឹមនឹងគ្រងឈុតប្រពៃណី តារាចម្រៀង សុខ ពិសី ក៏បានចាប់ដៃគូធ្វើជាកូនក្រមុំជាមួយនឹង លោក អេឡិច ចាន់ត្រា ផងដែរ។ អ្នកគាំទ្រ របស់នាង បានលើកឡើងថា អ្នកទាំងពីរ ពិតជាសាកសមគ្នា ខ្លាំងណាស់ ដោយសារតែមានរូបសម្រស់ស្រស់សោភាដូចគ្នា ដូច្នេះពេលចាប់ដៃគូ ថតឈុតសម្អាងការបែបនេះទៅ កាន់តែស្រស់ស្អាត និង មានភាពលេចធ្លោរ ទ្វេឡើង។

គួរបញ្ជាក់ថា ម្ចាស់បទ «ហេតុអ្វីយកអូនលេងសើច» កញ្ញា សុខ ពិសី គឺជាតារាស្រីមួយរូប ទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ដោយបញ្ចេញចម្រៀងមនោសញ្ចេតនា ជាច្រើនបទ ខណៈទីផ្សារសិល្បៈក៏មានភាពមមាញឹក ដោយចុះច្រៀងនៅតាមបណ្ដាខេត្តនានា។

ចង់ដឹងថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសិ ស្រស់ស្អាតបែបណា ពេលគ្រងឈុតកូនក្រមុំ សូមទស្សនារូបភាពដូចខាងក្រោម៖

ស្រស់​​ស្អាត​​ណាស់! ប៉ុន្មាន​សន្លឹក​របស់ សុខ ពិសី គ្រង​ឈុត​កូន​ក្រមុំ ពិត​ជា​ទាក់​ទាញ​​​ក្រសែ​ភ្នែក ទស្សនិកជន!

ប្រភព៖ Khmertalking

ពាក្យទាក់ទង ៖
 

មតិយោបល់