ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 25 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

«នៅ​ស្រឡាញ់​តែ​មិន​អាច​វិល​វិញ» MV បែប​​មនោ​សញ្ចេតនា របស់ សុខ ដែន បង្កប់​ដោយ​អត្ថន័យ​អប់រំ​ច្រើន!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

តោះចង់ដឹងថា MV បែបមនោសញ្ចេតនា «នៅស្រឡាញ់តែមិនអាចវិលវិញ» របស់ សុខ ដែន បង្កប់ដោយអត្ថន័យអប់រំច្រើន យ៉ាងណានោះ សូមទស្សនាវីដេអូដូចខាងក្រោម៖

(ភ្នំពេញ)៖ ខណៈដែលបទចម្រៀងបែបមនោសញ្ចេតនា ស្នេហាអូនបង កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់យុវវ័យ នោះ គេសម្គាល់ឃើញតារាចម្រៀងជាច្រើនដួងនៅក្នុងប្រទេសកម្ពុជា ព្យាយាមនិពន្ធបទចម្រៀង ដែលទាក់ទងទៅនឹងស្នេហ៍បែកបាក់ ប្រេះឆា ឈឺចាប់ ដើម្បីបំពេញទៅតាមតម្រូវចិត្តយុវវ័យ នាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ថ្មីៗនេះ តារាចម្រៀងមួយរូប ដែលគេស្គាល់ថា តែងតែបញ្ចេញចម្រៀង Original Song នោះ គឺលោក សុខ ដែន ដែលបាននិពន្ធបទថ្មី មានចំណងជើងថា «នៅស្រឡាញ់តែមិនអាចវិលវិញ»។ អ្វីដែលមហាជនចាប់អារម្មណ៍ បទមួយនេះបង្កប់នូវអត្ថន័យ ផ្ដល់តម្លៃអប់រំជាច្រើន សម្រាប់អ្នកមានទំនាក់ទំនងស្នេហា។

តាមរយៈ Full MV បែបមនោសញ្ចេតនា «នៅស្រឡាញ់តែមិនអាចវិលវិញ» មានការចូលរួមសម្ដែង ពីសំណាក់តារាពន្លកថ្មីជាច្រើនរូប។ មិនត្រឹមតែប៉ុណ្ណោះ បើនិយាយពីអត្ថន័យក្នុងចម្រៀងនេះវិញ ពិតជាទាក់ទាញខ្លាំងតែម្ដង ព្រោះតួសម្ដែងប្រុស ត្រូវបាននារីដែលខ្លួនធ្លាប់ស្រឡាញ់ស្មោះស្ម័គ្រស្មើរជីវិត បោះបង់ចោល ទៅយកប្រុសថ្មី ហើយខ្លួនត្រូវខូចចិត្តជាខ្លាំង។ ប៉ុន្តែដោយសារតែទង្វើល្អ និង មានចិត្តជួយអ្នកដទៃ ក្នុងគ្រាដែលមានអាសន្ន បុរសជាតួឯកប្រុសនោះ ក៏បានជួយសង្រ្គោះនារីម្នាក់ដ៏ស្រស់ស្អាត ដែលត្រូវបានចោរឆក់កាបូបយកទៅ ក្រោយមកអ្នកទាំងពីរ ក៏ចាប់ផ្ដើមធ្លាក់ក្នុងអន្លង់ស្នេហ៍ ចំពោះគ្នាទៅវិញទៅមក តែម្ដង។

នេះគឺជាចំណុចមួយបញ្ជាក់ថា មនុស្សល្អ ទោះបីជាធ្លាប់ជួបរឿងអាក្រក់នៅក្នុងជីវិត ឬ ជួបមនុស្សដែលធ្លាប់ធ្វើឲ្យខូចចិត្តក្ដី ប៉ុន្តែចុងក្រោយ ប្រាកដជាជួបស្នេហ៍ពិត ជាមិនខាន។

គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូង ដែលតារាចម្រៀង សុខ ដែន បញ្ចេញចម្រៀងមិនចម្លងពីបរទេសនោះទេ ខណៈកាលពីកន្លងមកលោកធ្លាប់ចេញចម្រៀងជាច្រើន មានបទមនោសញ្ចេតនា និង ញាក់កន្ទ្រាក់។

ប្រភព៖ Khmertalking

ពាក្យទាក់ទង ៖
 

មតិយោបល់