ថ្ងៃ អាទិត្យ ទី 18 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អាទិត្យ ទី 18 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

បេននី ​​​​យ៉ាំង ​ខឹង​ចិត្ត​ខ្លាំង ​ដល់​ថ្នាក់​បង្ហោះ​សារថា​ «ភាព​ហ៊ឺហារ ​សប្បាយ​របស់​នាង​ ពុំមែន​បាន​មក​ពីការ​លក់ខ្លួន ​យកប្តី​គេនោះ​ទេ!»

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

(ភ្នំពេញ)៖ តារាស្រីនិយមបញ្ចេញរូបភាពសិចស៊ី ក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យបុរសៗស្ទើរស្លុងអារម្មណ៍គ្រប់គ្នា គឺ កញ្ញា បេននី យ៉ាំង នោះ បើទោះបីជានាង បានចេញពីពិភពសិល្បៈហើយក្តី ប៉ុន្តែប្រជាប្រិយភាពរបស់នាង ហាក់មិនប្រែប្រួល និងមានភាពការល្បីល្បាញមិនចាញ់តារាជំនាន់ក្រោយប៉ុន្មាននោះទេ។ តារាស្រីតែងតែបញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលុនរូបនេះ ក៏ធ្លាប់ត្រូវបានគេមើលងាយ និយាយដើមពីរឿងអាស្រូវរបស់នាង ផងដែរ ថាការស្លៀកសម្លៀកបំពាក់សិចស៊ី បញ្ចេញសាច់សខ្ចី និងភាពហឺហារបានមកពីការលក់ខ្លួន ខណៈថ្មីៗនេះ នាងបានបង្ហើរសារ ហាក់ក្តៅស្លឹកត្រចៀក ដែលមានខ្លឹមសារថាឱ្យ និងឌឺចំៗទៅបុគ្គលមួយចំនួន ដែលមើលងាយខ្លួន ថា ការសិចស៊ីរបស់នាង គឺនាងមានមុខរបររកស៊ីថ្លៃថ្នូរត្រឹមត្រូវ ពុំបានលក់ខ្លួន យកប្តីគេនោះទេ។

ជាក់ស្តែង នាងបានទម្លាយសារក្នុងដួងចិត្ត យ៉ាងវែងអន្លាយថា «អ្នកគ្រប់គ្នាដឹងទេថាប៉ុន្មានរូប ដែលខ្ញុំផុសនេះតើខ្ញុំចង់បានន័យថាម៉េច!? ខ្ញុំប្រាប់:) ខ្ញុំមិនខ្វល់នរណាមិនចូលចិត្តខ្ញុំ នៅពេលខ្ញុំសិចស៊ី ទោះជ្រុលសិចស៊ីពេកក៏ខ្ញុំនៅតែចង់ផុសព្រោះ ជារូបខ្ញុំ ខ្ញុំមានអ្វីជារបស់ខ្លួនខ្ញុំប្រាកដ ខ្ញុំសិចស៊ី តែខ្ញុំមានរបររកស៊ីថ្លៃថ្នូរត្រឹមត្រូវ ខ្ញុំពុំបានលក់ខ្លួន យកប្ដីអ្នកណា ជេរថាម្ដាយឪពុកអ្នកណា រុករាននរណា ដែលពុំនាំក្ដៅក្រហាយមកឱ្យខ្ញុំ .. ហើយខ្ញុំមានពេលទំនេរខ្ញុំតែងតែធ្វើឱ្យខ្លួនខ្ញុំសប្បាយចិត្ត ខ្ញុំចង់ជួយអ្នកណាខ្ញុំទៅជួយអ្នកនោះ ខ្ញុំចង់ចេញក្រៅប្រទេសខ្ញុំក៏ហោះទៅភ្លាម ខ្ញុំចង់កែសម្ផស្សខ្ញុំអាចហោះទៅគ្រប់ពេលដែលខ្ញុំចង់ ដោយពុំចាំបាច់សុំអ្នកណាទេ ព្រោះខ្ញុំរស់នៅឯករាជលើជីវិតរបស់ខ្ញុំ»។

ស្រីស្រស់សម្រស់ឆើតឆាយ រាងកាយល្វត់ល្វន់ បេននី យ៉ាំង បានសរសេរបន្តថា «ផ្ទះក៏របស់ខ្ញុំ ឡានក៏របស់ខ្ញុំ ហាងនោះក៏របស់ខ្ញុំ មិនមែនលុយស្មោគរោគអ្នកណាឬបោកប្រាស់គេទេ..ចឹងហើយខ្លួនខ្ញុំមានសឹទ្ធធ្វើអ្វីដែលខ្ញុំចង់បាននឹងចង់ធ្វើវា។ អ្នកណាក៏ដោយមិនចូលចិត្តកុំមកប៉ះពាល់លើជីវិតនឹងការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំ សូមប្រាប់ឱ្យច្បាស់ថាខ្ញុំនៅតែជាខ្ញុំ ខ្ញុំពុំបានប្រែជាអ្នកណាសំរាប់អ្នកណាទេ យល់»។

យ៉ាងណាមិញ ជាមួយនឹងសារទាំងអស់នេះ គឺបានស្តែងនូវការកើតទុក្ខមិនសុខចិត្ត ពីសំណាក់តារាស្រី បេននី យ៉ាំង បន្ទាប់ពីមានការបោះសម្តីរិះគន់យ៉ាងហូរហែ ពីមហាជនក្នុងបណ្តាញសង្គម ថានាងលក់ខ្លូន ឬប្តីគេចិញ្ចឹម បានការបានសម្បូរសប្បាយបែបនេះជាដើម ទាំងនាង កំពុងមមាញឹកនឹងជំនួញផ្ទាល់ខ្លួន និងទទួលបានប្រាក់ចំណេញកប់ពពកនោះ៕

បេននី ​​​​យ៉ាំង ​ខឹង​ចិត្ត​ខ្លាំង ​ដល់​ថ្នាក់​បង្ហោះ​សារថា​ «ភាព​ហ៊ឺហារ ​សប្បាយ​របស់​នាង​ ពុំមែន​បាន​មក​ពីការ​លក់ខ្លួន ​យកប្តី​គេនោះ​ទេ!»

ប្រភព៖Khmertalking

ពាក្យទាក់ទង ៖
 

មតិយោបល់