ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អង្គារ ទី 18 ខែ មិថុនា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

VJ DADA ក្លាយជាអ្នកជំនួញ រកស៊ីដីឡូតិ៍ រាប់រយហិកតា!

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

(ភ្នំពេញ)៖ តារាសម្តែងនិងពិធីករប្រុស Vj DADA ថ្មីៗនេះ បានបង្កការការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ចំពោះទស្សនិកជន និងអ្នកសិល្បៈរួមអាជីព ខណៈដែលស្ងាត់ៗ ស្រាប់តែតារាប្រុសរូបនេះ បានទម្លាយពីមុខជំនួញរកស៊ី ពុះដីឡូតិ៍លក់ មានចំនួនរាប់រយហិកតា។

ដំណឹងនេះ ត្រូវបានបែកធ្លាយ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ គ្រាដែលតារាប្រុសវីជេ ដាដា បានបើកពិធីសែនសម្ពោធ ប្រកាសលក់ដីឡូតិ៍ មានចំនួនប្រមាណ ២០០ឡូតិ៍ ដែលមានទីតាំងស្ថិតនៅភូមិបេង ឃុំម្កាក់ ស្រុកអង្គស្នូលខេត្តកណ្តាល។ ពិធីនេះគេក៏សង្កេតឃើញមានវត្តមានអ្នកសិល្បៈ និងតារាចម្រៀងលោក អ៊ីណូ, លោក ខាន់ ជេមស៍, ដួង ផាន់ណា និងមិត្តភក្តិជាច្រើនចូលរួមផងដែរ។

បើតាមការឲ្យដឹង ពីសាមីខ្លួនវីជេ ដាដា បានរៀបរាប់ថា នេះគឺជាជំហ៊ានទី១ ដែលលោកបានបើកមុខជំនួញរកស៊ីដីឡូតិ៍ ខណៈកន្លងមកខ្លួនពុំធ្លាប់មានបទពិសោធ លើការងារនេះនោះឡើយ។ ប៉ុន្តែក្រោយមកបន្ទាប់ ទទួលបានការណែនាំ និង ចង្អុលបង្ហាញពីសំណាក់មិត្តភក្តិ និងបងធម៌លោកក៏ដាក់ចិត្ត ចំណាយទុកវិនិយោគលើការងារ លក់ដីឡូតិ៍នេះតែម្តង។

វីជេ ដាដា បាននិយាយទៀតថា ចំពោះចំនួនក្បាលដី ដែលត្រូវបានធ្វើពិធីសែនដំណើរ ការលក់នេះ គឺមានទំហំចំនួន២ហិកតា ហើយពុះចេញជាក្បាល់ដីឡូតិ៍ មានប្រមាណជិត២០០ឡូតិ៍។ គិតមកទល់ថ្ងៃបើសម្ពោធលក់នេះ គឺលក់អស់ចំនួនជាង១០០ឡូតិ៍ ហើយស្របពេលដែលអតិថិជន ផ្សេងៗទៀតក៏កំពុងតែនាំគ្នា យកលុយមកក់ទុកផងនោះ។

តារាប្រុសរូបសង្ហាវីជេ ដាដា បញ្ជាក់បន្ថែមថា «ចំពោះទីតាំងដីឡូតិ៍ ដែលកំពុងបើកដំណើរការ ពុះលក់នេះ គឺមានទីតាំងល្អ ហើយក៏ជាតំបន់អភិវឌ្ឍន៍ មានទាំងប្រពន្ធលូ ទឹក ភ្លេង មណ្ឌលសុខភាព ផ្សារសាលារៀន វត្តជាពិសេសនៅជិតរោងចក្រតែម្តង។ ម្យ៉ាងទៀត ក្រោយពេលបញ្ចប់គម្រោងនេះ ដោយជោគជ័យ លោក និងក្រុមការងារ នឹងបន្តរៀបចំទីតាំងដីឡូតិ៍លក់បន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន»៕

ប្រភព៖ Khmertalking

ពាក្យទាក់ទង ៖
 

មតិយោបល់