ដេននី ក្វាន់ ជះលុយរាប់ម៉ឺនដុល្លារពង្រីកជំនួញ ខណៈការងារសិល្បៈក៏មានជាបណ្តើរៗ!
(ភ្នំពេញ)៖ តារាសម្ដែងស្រី ដែលតែងតែបង្ហាញនូវភាពសិចស៊ី កញ្ញា ដេននី ក្វាន់ បន្ទាប់ពីបានត្រឡប់ ចូលក្នុងវិស័យសិល្បៈវិញ មិនទាន់បានប៉ុន្មានខែផង ស្រាប់តែពេល នេះនាង បានធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈដែលគ្រាន់តែចូលដើមខែភ្លាម តារារូបនេះបានចាប់យក មុខជំនួញថ្មីមួយទៀត បន្ថែមពីលើការងារសិល្បៈ ដែលគ្រោងនឹងចំណាយដើមទុន ខ្ទង់រាប់ម៉ឺនដុល្លារ សម្រាប់ជំនួញថ្មីនេះ។
ជាការពិតណាស់ បើយោងតាម គណនីហ្វេសប៊ុកផ្ទាល់របស់ កញ្ញា ដេននី ក្វាន់ បានសរសេរថា «ដើមខែនេះ ចំណាយដើមទុន ៥០០០០ដុល្លារទៀតហើយ សំរាប់ការរកស៊ី តែមិនបញ្ហាទេ ព្រោះខ្ញុំជឿជាក់លើខ្លួនខ្ញុំថា អាចធ្វើបាន ហើយក៏មិនភ័យខ្លាចបរាជ័យដែរ (ធ្វើស្រែមើលមេឃ ធ្វើជំនួញមើលទីផ្សារ) ខួរក្បាលខ្ញុំអើយដើររហូត គិតស្ទើរឆ្កួតហើយ ព្រោះតែចង់មានបានដូចគេ!»។
គួរបញ្ជាក់ថា កញ្ញា ដេននី ក្វាន់ កំពុងតែទទួលបាន ប្រជាប្រិយភាពខ្លាំង ពីសំណាក់ប្រិយមិត្តទស្សនិកជន បន្ទាប់ពីតារារូបនេះ បានត្រឡប់ខ្លួនចូលក្នុងវិស័យសិល្បៈ ជាពិសេសនោះ អ្វីដែលរឹតតែធ្វើឲ្យ ដេននី ក្វាន់ ទទួលបានការចាប់អារម្មណ៍ ក៏ដូចជាស្រឡាញ់ គាំទ្ររូបនាងកាន់តែខ្លាំង ព្រមទាំងមានការកោតសរសើរខ្លាំងនោះ គឺនាងតែងតែចូលរួម ធ្វើកម្មវិធីសប្បុរសធម៌ ក្នុងការចែកជូននូវអំណោយ ដល់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅតាមបណ្ដាខេត្តផ្សេង៕
ប្រភព៖ Khmertalking