មិនធម្មតា! យ៉ាយ៉ា ទី២ មានសមត្ថភាពខាងសិល្បៈខ្លាំងទាំងវ័យក្មេងមិនគួរអោយជឿ…
ថ្មីៗនេះឃើញថាក្មួយស្រីរបស់តារាសម្តែងនិយមលេងខ្លួនស៊ិចស៊ីកញ្ញា ដេនី ក្វាន់ កុមារី ល្អហួស ដែលគេនិយមស្គាល់ថា យ៉ាយ៉ា ទី២ ហាក់ដូចជាមិនសូវបញ្ចេញមុខនៅក្នុងការ Live វីដេអូនានានៅក្នុងបណ្តាញសង្គមដូចកាលពីមុននោះទេដោយសារតែនាងត្រូវយកពេលវេលារៀនសូត្រច្រើន។
យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងខ្លះៗពីសមត្ថភាពរបស់ ល្អហួស មានច្រើន ដែលនាងអាចសមត្ថភាពរាំគ្រប់ក្បាច់។ មិនថាសម្រស់ក៏ដូចជាសមត្ថភាពក្មួយស្រីរបស់តារារូបនេះ បានទាក់ចិត្តអ្នកលេងបណ្តាញសង្គមគ្រប់គ្នាតែម្តង។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមរបស់ប្អូនប្រុសបង្កើតដេននី ក្វាន់ បានទម្លាយពីសមត្ថភាព៤យ៉ាងរបស់ក្មេងស្រីរូបនេះយ៉ាងដូច្នោះថា៖
«តើមិត្តៗដឹងទេថាទេព្យកោសល្យរបស់ ល្អហួស អាចធ្វើអ្វីបានខ្លះ ?
១ . រាំរបាំប្រពៃណីបាន5របាំ របាំជូនពរ ..របាំនារីជាជួរ របាំភួងនារី ..របាំឈូយឆាយ និងរបាំច្រូតស្រូវ ..
២ .រាំចង្វាក់ប្រពៃណីខ្មែរ គ្រប់ចង្វាក់..
៣. រាំចង្វាក់ឥណ្ឌា ចង្វាក់សាំបា និងបទភ្លេងអន្តរជាតិ..
៤ .ច្រៀងចំរៀង សម្តែងបានគ្រប់ទម្រង់ តួរកម្សត់ តួរកាច ហើយគាត់អាចដើរបង្ហាញម៉ូតបានគ្រប់ទម្រង់..»។
តាមរយៈសារមួយនេះ ទើបដឹងថា ល្អហួស ក្មេងមែនពិត ក៏ប៉ុន្តែនាងមានទេពកោសល្យល្អ និងច្រើនបែបនេះពិតជាគួរឲ្យសរសើរមែនទែន៕
ប្រភព៖ Mohahangtv