ថ្ងៃ អាទិត្យ ទី 18 ខែ សីហា ឆ្នាំ 2019 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អាទិត្យ ទី 18 ខែ សីហា ឆ្នាំ 2019
ទំនាក់ទំនង ៖ 077662291 - 015769791

បទ ក្រមាសាមគ្គីក្រមាកម្ពុជា របស់ ចេន រ៉ូហ្វើ និងចែម ស្រីលក្ខផ្ទះការចាប់អារម្មណ៍

. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ភ្នំពេញ៖ បទចម្រៀងថ្មី ក្រមាសាមគ្គីក្រមាកម្ពុជា ដែលផលិតឡើងដោយកងរាជធានីភ្នំពេញ និងច្រៀងដោយតារាចម្រៀងចេនរ៉ូហ្វើ និងចែម ស្រីលក្ខ ផ្ទុះការចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះក្រៅតែពីអត្ថន័យបង្កប់អត្ថន័យជ្រាលជ្រៅ គឺការផលិតបទចម្រៀងប្រកបដោយគុណភាពទាំងរូបភាពដ៏គួរឲ្យទាក់ទាញ។

ក្រោយពីកម្ពុជាត្រូវបានគណៈកម្មការWorld Guiness Recordsបានប្រកាសពីជ័យលាភីជាប្រទេសទី១លើពិភពលោកបង្កើតក្រមាវែងបំផុតជាង១ពាន់ម៉ែត្រ បានធ្វើឲ្យមហាជនកោតស្ងប់ស្ងែងខ្លាំង។ វីដេអូបទចម្រៀង ក្រមាសាមគ្គីក្រមាកម្ពុជា ដែលរៀបរាប់អំពីគុណតម្លៃក្រមា និងទិដ្ឋភាពរីកចម្រៀងនៃសង្គមកម្ពុជានោះក៏បានបញ្ចេញរហូតទទួលបានការកោតសរសើរខ្លាំង។

តារាចម្រៀង ចេន រ៉ូហ្វើ បានថ្លែងពីមោទនភាពខ្លាំងក្រោយពីបទចម្រៀងនេះផ្ទុះការគាំទ្រខ្លាំង។ តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងរូបនេះបានបញ្ជាក់ថា លោកមានគោលបំណងបង្កើតបទចម្រៀងបែបនេះជាយូរមកហើយគាប់ជួនទទួលបានការផ្តល់ឱកាសលើកទឹកចិត្តពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺកាន់តែធ្វើឲ្យលោកមានកម្លាំងចិត្ត និងខិតខំផលិតបទចម្រៀងនេះដោយមិនរុញរា។

លោកបន្តថាបទចម្រៀងនេះនិពន្ធទំនុកច្រៀងដោយកញ្ញា ថាវ ពេជ្រអម្រិត ចំណាយពេលនិពន្ធសាច់ភ្លេងត្រឹមចំនួន៥ថ្ងៃ ដោយចេញថត ជាវីដេអូចំនួន២ថ្ងៃ និងចំណាយពេលកាត់តចំនួន៤ថ្ងៃ។ លោកថាបទចម្រៀងនេះមានក្លិន និងរសជាតិបែបខ្មែរច្រើនដោយមានការដាក់លាយបញ្ចូលគ្នានូវបទចម្រៀងខ្មែរពីដើមជាមួយបទថ្មីដែលមានលក្ខណៈ អត្តសញ្ញាណជាខ្មែរ។

លោកថាកាន់តែធ្វើឲ្យបទចម្រៀងនេះគួរឲ្យចាប់អារម្មណ៍គឺសំនៀងរួមគ្នារបស់លោកជាមួយបេក្ខភាពវគ្គចុងក្រោយរបស់កម្មវិធី The Voice Cambodia កញ្ញាចែមស្រីលក្ខ ពិសេសគឺការកាត់តបទចម្រៀងជាមួយនឹងទិដ្ឋភាពដ៏ស្រស់ត្រកាលនៃតំបន់នានាដែលធ្វើឲ្យអ្នកទស្សនាកាន់តែមានមោទនភាពសម្រាប់ជាតិសាសន៍របស់ខ្លួនឯង។

លោកក៏ថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងទស្សនិកជនដែលបានផ្តល់ឱកាស លើកទឹកចិត្ត និងគាំទ្រស្នាដៃផលិតបទចម្រៀងថ្មីរបស់លោក ហើយលោកនឹងបន្តការខិតខំប្រឹងប្រែងនេះទៅមុខទៀតផងដែរ៕ វឌ្ឍនា

បទ ក្រមាសាមគ្គីក្រមាកម្ពុជា របស់ ចេន រ៉ូហ្វើ និងចែម ស្រីលក្ខផ្ទះការចាប់អារម្មណ៍

ប្រភព៖ Nokorwatnews

 

មតិយោបល់